ដូនជីរ៉ូបូត! និម្មិតរូបថ្មីទាក់ទាញយុវវ័យក្នុងពិធីដង្ហែរពុទ្ធសាសនាកូរ៉េប្រចាំឆ្នាំ

ដូនជីរ៉ូបូត! និម្មិតរូបថ្មីទាក់ទាញយុវវ័យក្នុងពិធីដង្ហែរពុទ្ធសាសនាកូរ៉េប្រចាំឆ្នាំ

ប្រទេសកូរ៉េខាងត្បូង ៖ របត់ថ្មីមួយបានកើតឡើងក្នុងពុទ្ធសាសនាកូរ៉េ នៅពេលដែលរ៉ូបូដូនជីមានឈ្មោះថា GABI, SEOKGA, MOHEE និង NISA ត្រូវបានគេនាំដើរហែក្បួនក្នុងពិធីដង្ហែធំប្រចាំឆ្នាំនៅសង្កាត់ JONGNO រាជធានីសេអ៊ូល។

ដូនជីរ៉ូបូត

ដោយស្លៀកសម្លៀកបំពាក់ដូនជីតាមប្រពៃណីកូរ៉េ ដូនជីរ៉ូបូតទាំងនេះ នាឆ្នាំនេះបានដើរតួនាទីជានិម្មិត្តរូបនៃដូនជីកិត្តិយស រួមជាមួយបណ្ដាសិល្បការនី និងអ្នករបាំជាច្រើននាក់។ យោងតាមអ្នករៀបចំកម្មវិធី មនុស្សជិត ៥០,០០០ នាក់ បានចូលរួមក្នុងពិធីដង្ហែនេះ ដែលរៀបចំដោយសាលា JOGYE ជាសាលាពុទ្ធសាសនាសំខាន់របស់កូរ៉េខាងត្បូង។

ពិធីដង្ហែរពុទ្ធសាសនា

ក្បួនដង្ហែដ៏ធំនេះបង្ហាញពីឆន្ទៈរបស់ពុទ្ធសាសនិកកូរ៉េខាងត្បូងក្នុងការធ្វើទំនើបកម្មរូបភាពរបស់ខ្លួន ដើម្បីទាក់ទាញសាធារណជន ពិសេសយុវវ័យក្នុងសង្គមដែលកំពុងវិវត្តន៍។ កាលពីខែឧសភា រ៉ូបូដូនជី GABI ធ្លាប់បានចូលរួមក្នុងពិធីនៅព្រះវិហារ JOGYE SA រួចមកហើយ ដោយគោរពតាមគោលការណ៍ពុទ្ធសាសនា សម្របតាមតម្រូវការបច្ចុប្បន្ន ដូចជាការគោរពជីវិតសត្វលោក និងការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយការទទួលខុសត្រូវ។ សម្រាប់អ្នកទទួលខុសត្រូវខាងសាសនា ពិតជាមានការបារម្ភនានាទាក់ទងនឹងចំនួនដូនជីដែលកាន់តែចុះថយ និងឥទ្ធិពលកាន់តែធំនៃបញ្ញាសិប្បនិម្មិត (AI) ៕

administrator

Related Articles