admin

administrator

អាវុធហត្ថភ្នំពេញ ចុះបង្ក្រាបក្មេងទំនើងបង្ហោះម៉ូតូ ឃាត់ខ្លួន២នាក់ ដកហូតម៉ូតូ១គ្រឿង

ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូ នៅចំណុចផ្លូវ៦០ម៉ែត្រ ក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ កាលពីវេលាម៉ោង ០៣និង០៧នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋតាមរយៈទូរស័ព្ទបន្ទាន់ ១២៩១។ ក្រុមក្មេងទំនើងចំនួន ០២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ដកហូតម៉ូតូ ០១គ្រឿង និងនាំយកទៅធ្វើការអប់រំ…

វាយបកបទរំលោភទុនចិត្ត! កងរាជអាវុធហត្ថសៀមរាបឆក់ចាប់សម្ព័ន្ធមិត្ត ៣នាក់ ដកហូតរថយន្ត ៥គ្រឿងជាមួយឯកសារក្លែងនៅស្រុកប្រាសាទបាគង

ខេត្តសៀមរាប៖ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើសកម្មភាពបង្ក្រាបយ៉ាងស្វាហាប់ ដោយឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីចំនួន ៣នាក់ និងដកហូតរថយន្តចំនួន ៥គ្រឿង ព្រមទាំងឯកសារក្លែងមួយចំនួនទៀត។ មន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថា កាលពីវេលាម៉ោង ១៤:០៦ នាទី ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២៦ កម្លាំងជំនាញបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ តាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline)…

ជោគជ័យហើយ! ការងារសង្គ្រោះបន្ទាន់ប្រាសាទបក្សីចាំក្រុងបញ្ចប់ជាស្ថាពរ រំពឹងឈររឹងមាំរាប់រយឆ្នាំ

ខេត្តសៀមរាប៖ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារសង្គ្រោះបន្ទាន់ប្រាសាទបក្សីចាំក្រុង ដែលរកកលនឹងរលំបាក់កាលពីខែតុលា ឆ្នាំ២០២៥ ដែលជាប្រាសាទស្កឹមស្កៃមួយនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ គម្រោងសង្គ្រោះបន្ទាន់ ដោយការងារទល់ទ្រនិងជួសជុលពង្រឹងឡើងវិញទាំងស្រុង នៃប្រាសាទបក្សីចាំក្រុង បានបញ្ចប់រួចរាល់ជាស្ថាពរហើយ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះ។ លោក ពុទ្ធ សុទ្ធ ប្រធានគម្រោងបានលើកឡើងថា ក្រុមការងាររបស់លោកបានជួសជុល និងពង្រឹងចំណុចហានិភ័យខ្ពស់នៃប្រាសាទនេះរួចរាល់ហើយ ដោយរំពឹងថា…

លុបទីតាំងអំពើ Online Scams! កម្លាំងនគរបាលជាតិឆក់យកទូរស័ព្ទ និងកុំព្យូទ័ររាប់រយគ្រឿងនៅស្រុកអូរជ្រៅ តែជនល្មើសរត់គេចខ្លួនអស់

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញអគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្តវាយលុកទីតាំងអគារមួយកន្លែងនៅតាមបណ្តោយផ្លូវជាតិលេខ៥៨ ភូមិសាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលសង្ស័យថាជាកន្លែងប្រព្រឹត្តិបទល្មើសឆបោកតាមបច្ចេកវិទ្យា (Online Scams)។ ប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជាផ្ទាល់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង លោកឧត្តមសេនីយ៍ឯក យឹម លាង…

ឃាត់ខ្លួនជនសង្ស័យ៤នាក់ សង្ស័យលួចម៉ូតូនិងទ្រព្យសម្បត្តិនៅស្រុកគងពិសី រួមទាំងសារភាពលួចម៉ូតូជាច្រើនគ្រឿងទៀត

ខេត្តកំពង់ស្ពឺ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកគងពិសី បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធនឹងករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ និងធ្លាប់លួចម៉ូតូ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៣០-៣១ ចំណុចកញ្ចុះដីឡូត៍ ភូមិភានសា ឃុំព្រះនិព្វាន ស្រុកគងពិសី។ ដោយអនុវត្តតាមបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅវេលាម៉ោង…

លាតត្រដាង! អ៊ីស្រាអែលសង់មូលដ្ឋានសម្ងាត់កណ្ដាលវាលខ្សាច់អ៊ីរ៉ាក់ ព្រមទាំងវាយប្រហារកងទ័ពអ៊ីរ៉ាក់ដើម្បីរក្សាការសម្ងាត់

ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយរបាយការណ៍មួយបង្ហើបឱ្យដឹងថា អ៊ីស្រាអែលបានសាងសង់មូលដ្ឋានយោធាសម្ងាត់មួយ ស្ថិតនៅកណ្ដាលវាលខ្សាច់ដាច់ស្រយាលក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីគាំទ្រប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងអ៊ីរ៉ង់។ តាមការចុះផ្សាយរបស់សារព័ត៌មាន Wall Street Journal (WSJ) ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីដែលបានដឹងពីមូលដ្ឋានទ័ពសម្ងាត់នេះ រួមទាំងមន្ត្រីអាមេរិកផងដែរ បានឱ្យដឹងថា អ៊ីស្រាអែលបានសង់មូលដ្ឋានទ័ពនេះសម្រាប់កងទ័ពពិសេស និងប្រើប្រាស់ជាមជ្ឈមណ្ឌលភស្តុភារ ដើម្បីសម្រួលដល់ការវាយប្រហារតាមផ្លូវអាកាស តែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ មុនពេលសង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ផ្ទុះឡើងកាលពីចុងខែកុម្ភៈកន្លងទៅ។…

សាហាវ! បុរសស្រវឹងស្រាដេកលើផ្លូវដែក ត្រូវរថភ្លើងបុកកាត់ខ្លួនដាច់ពាក់កណ្តាលពេលយប់ជ្រៅ

ខេត្តបាត់ដំបង៖ សាកសពបុរសស្រវឹងស្រាម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញរាយរប៉ាត់រប៉ាយតាមផ្លូវដែក បន្ទាប់ពីត្រូវរថភ្លើងកិនដាច់ជាច្រើនកំណាត់ ក្នុងភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។ តាមរបាយការណ៍ពីលោក សេង លុច អធិការស្រុកថ្មគោល ជនរងគ្រោះមានឈ្មោះ លន់ តក់ ភេទប្រុស អាយុ៣៩ឆ្នាំ ជាអ្នកភូមិអូរញរផ្ទាល់។ សាកសពរបស់គាត់ត្រូវបានគេប្រទះឃើញនៅវេលាជាងម៉ោង៦ព្រឹក ថ្ងៃទី០៧ ឧសភា…

បង្ក្រាបបាន! នគរបាលស្វាយរៀងឃាត់ខ្លួនខ្មែរ និងវៀតណាម២នាក់ ដកហូតគ្រឿងញៀនជាង១គីឡូក្រាម

ខេត្តស្វាយរៀង៖ កម្លាំងនគរបាលក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានវាយលុកបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់មួយ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ក្នុងនោះមានជនជាតិខ្មែរ ០១នាក់ និងជនជាតិវៀតណាម ០២នាក់។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ ដោយកម្លាំងអធិការដ្ឋាននគរបាលស្រុកចន្ទ្រា ខណៈកំពុងចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងបង្ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ បានឃាត់រថយន្តដឹកស៊ីឈ្នួលមួយគ្រឿងដែលកំពុងដឹកជញ្ជូនគ្រឿងញៀន។ ជនសង្ស័យជនជាតិខ្មែរដែលជាអ្នកបើកបរត្រូវបានសមត្ថកិច្ចនាំខ្លួនមកសាកសួរ…

ប្រជាពលរដ្ឋប្រគល់ដងខ្លួនទេពស្រីរចនាបទកោះកេរ និងខួចដីដុតអាយុកាលជាង១០០០ឆ្នាំជូនអាជ្ញាធរជាតិព្រះវិហារ

ខេត្តព្រះវិហារ ៖ អាជ្ញាធរជាតិព្រះវិហារបានទទួលវត្ថុបុរាណចំនួន៣ពីប្រជាពលរដ្ឋក្នុងស្រុកជាំក្សាន្ត រួមមានដងខ្លួនទេពស្រី១ និងខួចចំនួន២ ធ្វើពីដីដុត ដើម្បីរក្សាទុក អភិរក្ស និងសិក្សាស្រាវជ្រាវបន្ត។ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ផេង សំអឿន អគ្គនាយករងនៃអាជ្ញាធរជាតិព្រះវិហារ បានដឹកនាំមន្ត្រីចុះទៅធ្វើការប្រគល់ទទួលវត្ថុបុរាណទាំងនេះនៅវត្តកន្ទួត ឃុំកន្ទួត ស្រុកជាំក្សាន្ត។ អ្នកជំនាញអាជ្ញាធរជាតិព្រះវិហារបានបញ្ជាក់ថា…

រុស្ស៊ី-អ៊ុយក្រែន ឯកភាពឈប់បាញ់បីថ្ងៃ តាមសំណើលោក Trump

លោក Trump ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន យល់ព្រមឈប់បាញ់គ្នារយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ៩-១១ ឧសភា ក្រោមសំណើរបស់លោក ដោយសង្ឃឹមថានឹងនាំទៅរកការបញ្ចប់សង្គ្រាម។ លោក Trump បានសរសេរនៅលើ Truth Social នៅថ្ងៃទី ៨ ឧសភាថា៖…