លុបទីតាំងអំពើ Online Scams! កម្លាំងនគរបាលជាតិឆក់យកទូរស័ព្ទ និងកុំព្យូទ័ររាប់រយគ្រឿងនៅស្រុកអូរជ្រៅ តែជនល្មើសរត់គេចខ្លួនអស់

លុបទីតាំងអំពើ Online Scams! កម្លាំងនគរបាលជាតិឆក់យកទូរស័ព្ទ និងកុំព្យូទ័ររាប់រយគ្រឿងនៅស្រុកអូរជ្រៅ តែជនល្មើសរត់គេចខ្លួនអស់

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញអគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្តវាយលុកទីតាំងអគារមួយកន្លែងនៅតាមបណ្តោយផ្លូវជាតិលេខ៥៨ ភូមិសាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលសង្ស័យថាជាកន្លែងប្រព្រឹត្តិបទល្មើសឆបោកតាមបច្ចេកវិទ្យា (Online Scams)។

ប្រតិបត្តិការចុះពិនិត្យ

ប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជាផ្ទាល់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរង ដោយសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត ព្រមទាំងមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យផងដែរ។

សម្ភារប្រព្រឹត្តបទល្មើស

នៅក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងជំនាញបានរកឃើញនូវ ទូរស័ព្ទ និងកុំព្យូទ័រយួរដៃមួយចំនួនធំ ដែលត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ។ ទោះយ៉ាងណា កម្លាំងសមត្ថកិច្ចមិនបានឃាត់ខ្លួនជនល្មើសណាម្នាក់នៅកន្លែងកើតហេតុនោះទេ ដោយសន្មតថាពួកគេបានរត់គេចខ្លួនមុនពេលប្រតិបត្តិការមកដល់។

វត្ថុតាងដកហូត

ក្រោយពីធ្វើការត្រួតពិនិត្យ កម្លាំងជំនាញបានសម្រេច បិទសៀលអគារជាបណ្ដោះអាសន្ន ដើម្បីបន្តការស្រាវជ្រាវ និងប្រមូលភស្តុតាងបន្ថែមតាមនីតិវិធីច្បាប់។

ការត្រួតពិនិត្យរបស់សមត្ថកិច្ច

សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ កំពុងក្លាយជាចំណុចក្តៅនៃសកម្មភាជបោកប្រាស់តាមប្រព័ន្ធអេឡិចត្រូនិក ដែលទាមទារឱ្យមានការបង្ក្រាបជាបន្តបន្ទាប់ពីសមត្ថកិច្ច។

រូបភាពទីតាំង
សម្ភារប្រើប្រាស់
ប្រតិបត្តិការ
វត្ថុតាង
ទិដ្ឋភាពទីតាំង

ដោយ៖ សិលា

administrator

Related Articles