ទស្សនៈ៖ បើកច្រកព្រំដែនកម្ពុជា-ថៃ ត្រូវកសាងទំនុកចិត្ត និងតម្លាភាពជាមុនសិន
ភ្នំពេញ៖ ការបើកច្រកព្រំដែនរវាងកម្ពុជា និងថៃ ជាបញ្ហាសំខាន់ដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ច សន្តិសុខ ការទូត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ព្រំដែន។ ទោះបីការបើកច្រកអាចជួយសម្រួលពាណិជ្ជកម្ម ការធ្វើដំណើរ និងការផ្លាស់ប្តូរវប្បធម៌ក៏ដោយ ក៏បើបញ្ហាព្រំដែននៅមិនទាន់មានភាពច្បាស់លាស់ និងខ្វះទំនុកចិត្តគ្នាទៅវិញទៅមក នោះការបើកច្រកអាចនាំឲ្យកើតមានជម្លោះ និងបញ្ហាថ្មីៗបន្ថែមទៀត។ ជំហានដំបូង គណៈកម្មការព្រំដែនគ្រប់កម្រិតនៃភាគីទាំងពីរត្រូវតែចូលធ្វើការជាប្រចាំ ដោយទៀងទាត់ តម្លាភាព និងស្មោះត្រង់។ កន្លងមក…
