ខេត្តកំពង់ស្ពឺ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានដឹកនាំបេសកកម្មក្រុមការងារ ៨៨ ឃុំ-សង្កាត់ ចុះទៅដល់ឃុំបសេដ្ឋ និងឃុំពោធិម្រាល ស្រុកបសេដ្ឋ ដែលជាគោលដៅទី២៥ និងទី២៦ ក្នុងដំណើរទស្សនកិច្ចជួបសំណេះសំណាលជាមួយគណៈកម្មាធិការបក្សឃុំ និងសាខាបក្សភូមិ។

បេសកកម្មនេះប្រព្រឹត្តទៅក្នុងគោលបំណងស្តាប់ រៀនសូត្រ និងដកស្រង់បទពិសោធន៍ពីការអនុវត្តការងារនៅតាមភូមិ-ឃុំ ព្រមទាំងស្វែងយល់ និងដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានានៅមូលដ្ឋាន។ លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងច្បាស់ថា៖ «មិនទៅណាចោលអ្នកកំពង់ស្ពឺនោះទេ» ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោកក្នុងការនៅជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា។

ជាមួយគ្នានេះ លោកក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីលះបង់ និងការខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំមូលដ្ឋាន ព្រមទាំងការនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា។

នេះក៏ជាឱកាសដ៏ល្អក្នុងការជួបសួរសុខទុក្ខដោយផ្ទាល់ និងផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយលោកពូ អ្នកមីង បងប្រុស បងស្រី ដែលជាក្បាលម៉ាស៊ីនបក្សនៅមូលដ្ឋាន។

ដោយ៖ សិលា
