ភ័យរន្ធត់! កប៉ាល់ទេសចរណ៍ MV Hondius ប្រឈម Hantavirus ជម្លៀសទេសចរអស់សល់តែនាវិក ៣០នាក់

ភ័យរន្ធត់! កប៉ាល់ទេសចរណ៍ MV Hondius ប្រឈម Hantavirus ជម្លៀសទេសចរអស់សល់តែនាវិក ៣០នាក់

កប៉ាល់ទេសចរណ៍ប្រណីត MV Hondius ដែលកំពុងផ្ទុះជំងឺ Hantavirus ដ៏សាហាវបានចូលចតនៅកំពង់ផែ Granadilla កោះ Tenerife ប្រទេសអេស្ប៉ាញ កាលពីព្រឹកថ្ងៃទី១០ ឧសភា ដើម្បីជម្លៀសអ្នកដំណើរ និងនាវិកមួយចំនួន។

កប៉ាល់ MV Hondius

អាជ្ញាធរអេស្ប៉ាញបញ្ជាក់ថា អ្នកដំណើរទាំងអស់គ្មានសញ្ញាឆ្លងមេរោគទេ ប៉ុន្តែត្រូវបានធ្វើតេស្ត និងដឹកទៅកាន់ព្រលានយន្តហោះវិញ។ សមាជិកនាវិកចំនួន ៣០ នាក់នឹងស្នាក់នៅលើនាវា ហើយធ្វើដំណើរទៅហូឡង់ដើម្បីសម្លាប់មេរោគ។

អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា មនុស្ស ៨ នាក់បានធ្លាក់ខ្លួនឈឺ ក្នុងនោះ ៣ នាក់បានស្លាប់ រួមមានប្តីប្រពន្ធជនជាតិហូឡង់ និងជនជាតិអាល្លឺម៉ង់ម្នាក់។ ក្នុងចំណោមអ្នកឈឺ ៦ នាក់ត្រូវបានបញ្ជាក់ថាឆ្លង Hantavirus។

ការជម្លៀសទេសចរ

លោក Tedros Adhanom Ghebreyesus អគ្គនាយក WHO បានចុះមកសម្របសម្រួលផ្ទាល់នៅ Tenerife។ កប៉ាល់នេះបានចាកចេញពីឆ្នេរ Cape Verde តាំងពីថ្ងៃទី៦ ឧសភា បន្ទាប់ពីរកឃើញមេរោគនេះ៕

administrator

Related Articles