រាជធានីភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាបុត្រសម្ព័ន្ធឈានមុខគេមួយនៃក្រុមហ៊ុនយក្ស ជីប ម៉ុង កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសបើកសម្ពោធលក់ជាផ្លូវការនូវវីឡាប្រណីតម៉ូដថ្មីចំនួន ៥ ប្រភេទព្រមគ្នា ក្នុងគម្រោង ហ្គ្រេន លែន ម៉ាក ២៧១។

គម្រោង ហ្គ្រេន លែន ម៉ាក ២៧១ គឺជា “ចំណុចស្នូល” នៃទីតាំងសក្តានុពលសេដ្ឋកិច្ច ដោយសារវាស្ថិតនៅចំទីតាំងយុទ្ធសាស្ត្រដែលតភ្ជាប់ដោយមហាវិថីធំៗចំនួន ៣ គឺ មហាវិថី ២៧១, ៣៧១ និងមហាវិថីសម្តេចតេជោ ហ៊ុន សែន (៦០ម៉ែត្រ) ជាពិសេសធ្វើដំណើរត្រឹមតែ ៣ នាទីពីគម្រោង លែន ម៉ាក ២៧១ ទល់មុខផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល។

ក្នុងគម្រោងដ៏មហិមានេះ មិនត្រឹមតែផ្ដោតលើលំនៅឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលនូវមុខងារលំដាប់ពិភពលោក រួមមាន មជ្ឈមណ្ឌលសន្និបាត ជីប ដែលជាសាលសន្និបាតធំជាងគេ អាចស្វាគមន៍ភ្ញៀវបានរហូតដល់ជាង ១០,០០០ នាក់, សាលារៀនអន្តរជាតិ, អាគារការិយាល័យទំនើប, កន្លែងកម្សាន្ត និងផ្សារទំនើបខ្នាតយក្ស ព្រមទាំងឧទ្យានហ្គ្រេន លែន ម៉ាក ជាប់មាត់ទឹក និងសួនច្បារបៃតងដ៏ធំសម្រាប់សហគមន៍សម្រាកលម្ហែកាយ។

វីឡាប្រណីតៗដែលមានក្នុងគម្រោងនេះ គឺមិនមែនគ្រាន់តែជាវីឡាធម្មតាទេ តែគឺជា «កេរ្តិ៍តំណែលតជំនាន់» ដោយកំពូលវីឡាម៉ូដថ្មីនេះ បានបញ្ចូលនូវសិល្បៈនៃការរស់នៅដ៏សម្បូរបែប។

ដើម្បីឆ្លើយតបនឹងតម្រូវការដែលអតិថិជនចង់បានគេហដ្ឋានដ៏ល្អឥតខ្ចោះស្របតាមក្តីស្រមៃកាន់តែលឿន ជីប ម៉ុង លែន ក៏បានចាប់ដៃគូយ៉ាងស្អិតរមួតជាមួយ ធនាគារ ជីប ម៉ុង ដែលជាធនាគារខ្មែរ មានគោលដៅចម្បងចង់ឱ្យប្រជាជនខ្មែរមានផ្ទះល្អៗនៅផ្ទាល់ខ្លួន ហើយស្នើកម្ចីបានការប្រាក់ទាបបំផុត ចាប់ពី ៦.៩៩% ក្នុងមួយឆ្នាំ, ឯកសារ និងការសិក្សាមានភាពងាយស្រួល។

កាន់តែពិសេស អតិថិជននឹងទទួលបានការផ្តល់ជូនពិសេសសម្រាប់ការកក់ផ្ទះក្នុងកម្មវិធីនេះ រួមមាន៖

- ការបញ្ចុះតម្លៃរហូតដល់ ៩%
- ការបញ្ចុះតម្លៃបន្ថែមរហូតដល់ ៣០,០០០ ដុល្លារ
- ទទួលបានទូរស័ព្ទ Samsung Galaxy S26 Ultra ១ គ្រឿងភ្លាមៗ និងរង្វាន់ដ៏ច្រើនសន្ធឹកសន្ទាំងទៀត


អត្ថបទសហការ ៕
