admin

administrator

ប្រេងពិភពលោកហក់៣ដុល្លារ ក្រោយអាមេរិក-អ៊ីរ៉ង់បែកការចរចាសន្តិភាព

តម្លៃប្រេងអន្តរជាតិបានហក់ឡើងជាង ៣ ដុល្លារក្នុងមួយបារ៉ែល នៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងសន្តិភាព។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ តម្លៃប្រេង Brent កើនឡើង ៣,១៨ ដុល្លារ ឬ ៣,១៤% ដល់ ១០៤,៤៧ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងប្រហែល ៧ កន្លះព្រឹក…

អ៊ីរ៉ង់​ព្រមាន​អង់គ្លេស-បារាំង​រឹង​រូស​ពេល​បញ្ជូន​នាវា​ចម្បាំង​ទៅ​ច្រក​Hormuz​​

ក្រុងតេអេរ៉ង់៖ អ៊ីរ៉ង់​បាន​ចេញ​សារ​ព្រមាន​យ៉ាង​ខ្លាំង​ទៅ​កាន់​ចក្រភពអង់គ្លេស និង​បារាំង កាលពី​ថ្ងៃ​អាទិត្យ​ថា កង​កម្លាំង​ប្រដាប់​អាវុធរបស់​ខ្លួន​នឹង​ឆ្លើយ​តប​យ៉ាង​ម៉ឺងម៉ាត់​និង​ភ្លាមៗ ចំពោះ​នាវា​ចម្បាំង​ណា​មួយ​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ច្រក​សមុទ្រ​ហ័រមូស (Hormuz)។ ការ​ព្រមាន​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ទីក្រុង​ឡុងដ៍​បាន​បញ្ជូន​នាវា​ចម្បាំង​មួយ​គ្រឿង​ទៅ​កាន់​តំបន់​នេះ។ អនុរដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់ លោក Kazem Gharibabadi បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម X ថា៖ «យើង​សូម​រំឭក​ពួកគេថា ទាំង​ក្នុង​សម័យ​សង្គ្រាម​និង​សន្តិភាព មាន​តែ​សាធារណរដ្ឋ​អ៊ីរ៉ង់​ប៉ុណ្ណោះ​ ដែល​អាច​បង្កើត​សន្តិសុខ​នៅ​ក្នុង​ច្រក​សមុទ្រ​នេះ​បាន»។ គួរ​បញ្ជាក់​ថា…

រន្ធត់! មេរោគ Norovirus វាយប្រហារអ្នកដំណើរជាង ១០០នាក់លើនាវាទេសចរណ៍ Caribbean Princess នៅអាមេរិក ខណៈ WHO ព្រមានពី Hantavirus ដ៏កាចសាហាវ

មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (CDC) បានចេញសេចក្តីប្រកាសដ៏តក់ស្លុតមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយបញ្ជាក់ថា មានមនុស្សជាង ១០០នាក់បានធ្លាក់ខ្លួនឈឺដោយសារការផ្ទុះឡើងនៃមេរោគ Norovirus លើនាវាទេសចរណ៍ Caribbean Princess របស់ក្រុមហ៊ុន Princess Cruises។ ការផ្ទុះជំងឺនេះកើតឡើងក្នុងពេលដែលអង្គការសុខភាពពិភពលោក (WHO) កំពុងតែព្រមានជាសកលអំពីការរីករាលដាលនៃមេរោគ Hantavirus ដ៏កម្រ និងគ្រោះថ្នាក់បំផុត ដែលកំពុងវាយប្រហារលើនាវាទេសចរណ៍មួយគ្រឿងផ្សេងទៀត…

Netanyahu ចោទចិនជួយកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ខណៈ IAEA ព្រមានថាទីក្រុងតេអេរ៉ង់មានសារធាតុផលិតគ្រាប់បែកបរមាណូបាន ១០គ្រាប់

ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ — នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចោទប្រកាន់ដោយផ្ទាល់ថា ប្រទេសចិន គឺជាអ្នកនៅពីក្រោយការជួយជ្រោមជ្រែងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់អ៊ីរ៉ង់។ ក្នុងបទសម្ភាសន៍ជាមួយកម្មវិធី «៦០នាទី» របស់ទូរទស្សន៍ CBS លោក Netanyahu បានអះអាងថា ទីក្រុងប៉េកាំងបានផ្គត់ផ្គង់គ្រឿងបង្គុំបច្ចេកវិទ្យាសម្រាប់ការផលិតមីស៊ីលរបស់អ៊ីរ៉ង់…

ជំនួបនៅប៉េកាំង៖ លោក ត្រាំ ដាក់សម្ពាធឱ្យលោក ស៊ី ជិនពីង ផ្តាច់ជំនួយអ៊ីរ៉ង់

នៅក្នុងសប្តាហ៍នេះ ភ្នែកពិភពលោកកំពុងសម្លឹងមើលដំណើរទស្សនកិច្ចដ៏សំខាន់រយៈពេលពីរថ្ងៃរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅកាន់ប្រទេសចិន។ បើតាមមន្ត្រីជាន់ខ្ពស់សេតវិមាន របៀបវារៈក្តៅៗមួយដែលលោក ត្រាំ នឹងលើកយកទៅជជែកជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង នោះគឺការដាក់សម្ពាធឲ្យទីក្រុងប៉េកាំងបញ្ឈប់ការគាំទ្រផ្នែកសេដ្ឋកិច្ចដល់ប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Anadolu កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។ កន្លងមក…

ឆ្មក់ហាងបាបារាំង​៖ ឃាត់ខ្លួនថៅកែនិងបុគ្គលិកស្រីៗ​ ពាក់ព័ន្ធសេវាផ្លូវភេទខុសច្បាប់

ភ្នំពេញ៖ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបើកប្រតិបត្តិការឆ្មក់បង្រ្កាបភោជនីយដ្ឋានបាបារាំងមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ១០៤ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៩:៣០ នាទី ដោយបានឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ រួមទាំងថៅកែហាង និងវត្ថុតាងមួយចំនួន ពាក់ព័ន្ធនឹងការលួចបង្កប់ និងបំរើសេវាផ្លូវភេទខុសច្បាប់។ តាមប្រភពពីកម្លាំងសមត្ថកិច្ចជំនាញបានបង្ហើបឲ្យដឹងថា…

ទស្សនៈ៖ បើកច្រកព្រំដែនកម្ពុជា-ថៃ ត្រូវកសាងទំនុកចិត្ត និងតម្លាភាពជាមុនសិន

ភ្នំពេញ៖ ការបើកច្រកព្រំដែនរវាងកម្ពុជា និងថៃ ជាបញ្ហាសំខាន់ដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ច សន្តិសុខ ការទូត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ព្រំដែន។ ទោះបីការបើកច្រកអាចជួយសម្រួលពាណិជ្ជកម្ម ការធ្វើដំណើរ និងការផ្លាស់ប្តូរវប្បធម៌ក៏ដោយ ក៏បើបញ្ហាព្រំដែននៅមិនទាន់មានភាពច្បាស់លាស់ និងខ្វះទំនុកចិត្តគ្នាទៅវិញទៅមក នោះការបើកច្រកអាចនាំឲ្យកើតមានជម្លោះ និងបញ្ហាថ្មីៗបន្ថែមទៀត។ ជំហានដំបូង គណៈកម្មការព្រំដែនគ្រប់កម្រិតនៃភាគីទាំងពីរត្រូវតែចូលធ្វើការជាប្រចាំ ដោយទៀងទាត់ តម្លាភាព និងស្មោះត្រង់។ កន្លងមក…

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បន្តបេសកកម្មជួបមូលដ្ឋាននៅកំពង់ស្ពឺ សន្យាមិនបោះបង់ប្រជាពលរដ្ឋ

ខេត្តកំពង់ស្ពឺ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានដឹកនាំបេសកកម្មក្រុមការងារ ៨៨ ឃុំ-សង្កាត់ ចុះទៅដល់ឃុំបសេដ្ឋ និងឃុំពោធិម្រាល ស្រុកបសេដ្ឋ ដែលជាគោលដៅទី២៥ និងទី២៦ ក្នុងដំណើរទស្សនកិច្ចជួបសំណេះសំណាលជាមួយគណៈកម្មាធិការបក្សឃុំ និងសាខាបក្សភូមិ។ បេសកកម្មនេះប្រព្រឹត្តទៅក្នុងគោលបំណងស្តាប់ រៀនសូត្រ និងដកស្រង់បទពិសោធន៍ពីការអនុវត្តការងារនៅតាមភូមិ-ឃុំ ព្រមទាំងស្វែងយល់ និងដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានានៅមូលដ្ឋាន។…

ជីប ម៉ុង លែន បើកសម្ពោធលក់វីឡាប្រណីត ៥ ប្រភេទថ្មីក្នុងគម្រោង ហ្គ្រេន លែន ម៉ាក ២៧១ ជាផ្លូវការ

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាបុត្រសម្ព័ន្ធឈានមុខគេមួយនៃក្រុមហ៊ុនយក្ស ជីប ម៉ុង កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសបើកសម្ពោធលក់ជាផ្លូវការនូវវីឡាប្រណីតម៉ូដថ្មីចំនួន ៥ ប្រភេទព្រមគ្នា ក្នុងគម្រោង ហ្គ្រេន លែន ម៉ាក ២៧១។ គម្រោង…

ឃាត់ខ្លួនជនសង្ស័យលួចម៉ូតូនៅស្រុកមោងឫស្សី តែប៉ុន្មានម៉ោងក្រោយទទួលបណ្ដឹង

ខេត្តបាត់ដំបង៖ សមត្ថកិច្ចនគរបាលស្រុកមោងឫស្សី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ១គ្រឿង និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់។ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានឱ្យដឹងថា នៅវេលាម៉ោង ២២:៣០នាទី ថ្ងៃទី៧ ឧសភា ២០២៦ កម្លាំងអធិការដ្ឋានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ មឿន លីហុង ភេទស្រី…