អ៊ីរ៉ង់​ព្រមាន​អង់គ្លេស-បារាំង​រឹង​រូស​ពេល​បញ្ជូន​នាវា​ចម្បាំង​ទៅ​ច្រក​Hormuz​​

អ៊ីរ៉ង់​ព្រមាន​អង់គ្លេស-បារាំង​រឹង​រូស​ពេល​បញ្ជូន​នាវា​ចម្បាំង​ទៅ​ច្រក​Hormuz​​

ក្រុងតេអេរ៉ង់៖ អ៊ីរ៉ង់​បាន​ចេញ​សារ​ព្រមាន​យ៉ាង​ខ្លាំង​ទៅ​កាន់​ចក្រភពអង់គ្លេស និង​បារាំង កាលពី​ថ្ងៃ​អាទិត្យ​ថា កង​កម្លាំង​ប្រដាប់​អាវុធរបស់​ខ្លួន​នឹង​ឆ្លើយ​តប​យ៉ាង​ម៉ឺងម៉ាត់​និង​ភ្លាមៗ ចំពោះ​នាវា​ចម្បាំង​ណា​មួយ​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ច្រក​សមុទ្រ​ហ័រមូស (Hormuz)។

រូបភាពព័ត៌មាន

ការ​ព្រមាន​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ទីក្រុង​ឡុងដ៍​បាន​បញ្ជូន​នាវា​ចម្បាំង​មួយ​គ្រឿង​ទៅ​កាន់​តំបន់​នេះ។ អនុរដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់ លោក Kazem Gharibabadi បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម X ថា៖ «យើង​សូម​រំឭក​ពួកគេថា ទាំង​ក្នុង​សម័យ​សង្គ្រាម​និង​សន្តិភាព មាន​តែ​សាធារណរដ្ឋ​អ៊ីរ៉ង់​ប៉ុណ្ណោះ​ ដែល​អាច​បង្កើត​សន្តិសុខ​នៅ​ក្នុង​ច្រក​សមុទ្រ​នេះ​បាន»។

រូបភាពព័ត៌មាន

គួរ​បញ្ជាក់​ថា ចក្រភពអង់គ្លេស​និង​បារាំង​កំពុង​ដឹក​នាំ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​បង្កើត​សម្ព័ន្ធភាព​អន្តរជាតិ ដើម្បី​ធានា​សុវត្ថិភាព​នៃ​ច្រក​សមុទ្រ​ហ័រមូស។ ក្រសួង​ការពារ​ជាតិ​អង់គ្លេស​បាន​ប្រកាស​កាលពី​ថ្ងៃ​សៅរ៍​ថា ខ្លួន​នឹង​បញ្ជូន​នាវា​ពិឃាត HMS Dragon ទៅ​កាន់​មជ្ឈិមបូព៌ា ដោយ​អះអាង​ថា​នឹង​ពង្រឹង​ទំនុកចិត្ត​លើ​ការ​ដឹក​ជញ្ជូន​ពាណិជ្ជកម្ម និង​គាំទ្រ​ការ​បោស​សម្អាត​មីន។

រូបភាពព័ត៌មាន

យ៉ាងណា​វិញ ប្រធានាធិបតី​បារាំង លោក Emmanuel Macron បញ្ជាក់​ថា បារាំង​មិន​ដែល​គិត​ទុក​ជា​មុន​ពី​ការ​ដាក់​ពង្រាយ​កងទ័ព​ជើង​ទឹក​ទេ តែ​វា​គឺ​ជា​បេសកកម្ម​សន្តិសុខ​ដែល​នឹង​សម្រប​សម្រួល​ជាមួយ​អ៊ីរ៉ង់​វិញ៕

administrator

Related Articles