ប្រេងពិភពលោកហក់៣ដុល្លារ ក្រោយអាមេរិក-អ៊ីរ៉ង់បែកការចរចាសន្តិភាព

ប្រេងពិភពលោកហក់៣ដុល្លារ ក្រោយអាមេរិក-អ៊ីរ៉ង់បែកការចរចាសន្តិភាព

តម្លៃប្រេងអន្តរជាតិបានហក់ឡើងជាង ៣ ដុល្លារក្នុងមួយបារ៉ែល នៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងសន្តិភាព។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

រូបភាពព័ត៌មាន

តម្លៃប្រេង Brent កើនឡើង ៣,១៨ ដុល្លារ ឬ ៣,១៤% ដល់ ១០៤,៤៧ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងប្រហែល ៧ កន្លះព្រឹក នៅទីក្រុងហុងកុង។ ឯតម្លៃប្រេងអាមេរិកវិញ កើនឡើង ៣,០៩ ដុល្លារ ឬ ៣,២៤% ដល់ ៩៨,៥១ ដុល្លារ/បារ៉ែល។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃអាទិត្យថា ការឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះសំណើសន្តិភាពគឺ «មិនអាចទទួលយកបាន» បន្ទាប់ពីតេហេរ៉ងបានទាមទារសំណងសង្រ្គាម និងអធិបតេយ្យភាពលើច្រកសមុទ្រហ័រមូហ្ស។

លោក ត្រាំ គ្រោងទៅទស្សនកិច្ចនៅចិននាថ្ងៃពុធនេះ ដើម្បីពិភាក្សាអំពីវិបត្តិអ៊ីរ៉ង់ និងសង្ឃឹមថានឹងបញ្ចុះបញ្ចូលទីក្រុងប៉េកាំងឱ្យដាក់សម្ពាធលើតេហេរ៉ង ដើម្បីឈានទៅរកបទឈប់បាញ់។ ទោះបីជាយ៉ាងណា តម្លៃប្រេងអន្តរជាតិនៅតែស្ថិតក្នុងស្ថានភាពប្រែប្រួលខ្លាំង។

រូបភាពព័ត៌មាន

administrator

Related Articles