រញ្ជួយដី ៥.២រ៉ិចទ័រវាយប្រហារ Guangxi ចិន៖ ស្លាប់២នាក់ ជម្លៀសជាង៧ពាន់នាក់

រញ្ជួយដី ៥.២រ៉ិចទ័រវាយប្រហារ Guangxi ចិន៖ ស្លាប់២នាក់ ជម្លៀសជាង៧ពាន់នាក់

សារព័ត៌មាន Reuters បានរាយការណ៍ថា គ្រោះរញ្ជួយដីកម្រិត ៥.២រ៉ិចទ័រ បានវាយប្រហារតំបន់ Guangxi ភាគនិរតីប្រទេសចិន កាលពីព្រឹកថ្ងៃទី១៨ ឧសភា ២០២៦ បង្កឱ្យមានមនុស្សស្លាប់២នាក់ និងប្រជាពលរដ្ឋជាង ៧ ០០០នាក់ នៅក្រុង Liuzhou ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព។

រញ្ជួយដី Guangxi

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV និង Xinhua បានបញ្ជាក់ថា មនុស្ស២នាក់ស្លាប់ ម្នាក់បាត់ខ្លួន និង៤នាក់រងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ អគារចំនួន១៣ខ្នងបានបាក់រលំ ហើយអាជ្ញាធរចិនបានព្រមានពីការរំខានដល់ការដឹកជញ្ជូន និងការធ្វើដំណើរតាមរថភ្លើង។

ទោះជាយ៉ាងណា បណ្ដាញទំនាក់ទំនង ការផ្គត់ផ្គង់ថាមពល ទឹក និងហ្គាស រួមទាំងចរាចរណ៍មួយផ្នែកធំនៅតំបន់រងផលប៉ះពាល់ កំពុងដំណើរការជាធម្មតាវិញ៕

administrator

Related Articles