វឌ្ឍនៈ បើកសករាជថ្មី! សម្ពោធ Vattanac All Free ស្រាបៀរគ្មានជាតិអាល់កុលផលិតក្នុងស្រុកដំបូងគេនៅកម្ពុជា

វឌ្ឍនៈ បើកសករាជថ្មី! សម្ពោធ Vattanac All Free ស្រាបៀរគ្មានជាតិអាល់កុលផលិតក្នុងស្រុកដំបូងគេនៅកម្ពុជា

Vattanac All Free

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន វឌ្ឍនៈ បានប្រកាសសម្ពោធជាផ្លូវការនូវផលិតផលថ្មី Vattanac All Free ដែលជាស្រាបៀរគ្មានជាតិអាល់កុលផលិតក្នុងស្រុកដំបូងគេបង្អស់ ដែលជាសមិទ្ធផលជាប្រវត្តិសាស្ត្រមួយទៀតក្នុងឧស្សាហកម្មផលិតស្រាបៀរនៅកម្ពុជា។

ក្នុងនាមជាក្រុមហ៊ុនផលិតស្រាបៀរតែមួយគត់នៅកម្ពុជាដែលមានសមត្ថភាពផលិតស្រាបៀរគ្មានជាតិអាល់កុលប្រកបដោយស្តង់ដារនិងគុណភាពខ្ពស់ ក្រុមហ៊ុន វឌ្ឍនៈ បានបំបែកកំណត់ត្រាថ្មីនៃនវានុវត្តន៍ និងឧត្តមភាពក្នុងការផលិតស្រាបៀរ ជាមួយនឹងការលើកកម្ពស់ការពិសារដោយការទទួលខុសត្រូវ។

Vattanac All Free Product

ស្រាបៀរ Vattanac All Free នឹងផ្តល់នូវបទពិសោធន៍ស្រាបៀរគ្មានជាតិអាល់កុលដ៏ពិសេសមួយ ដែលកាន់តែផ្ដល់ភាពស្រស់ស្រាយ និងភាពបត់បែនច្រើន សម្រាប់អ្នកដែលផ្តោតលើការទទួលខុសត្រូវ តុល្យភាពនៃជីវិត និងការរស់នៅប្រចាំថ្ងៃ។ Vattanac All Free ជាជម្រើសថ្មីដែលស័ក្ដិសមបំផុតសម្រាប់គ្រប់កម្មវិធីនិងការជួបជុំ រាប់ទាំងកិច្ចប្រជុំពិភាក្សាអាជីវកម្ម ការជួបជុំបន្ទាប់ពីការហាត់ប្រាណ និងពិធីជប់លៀងគ្រប់ប្រភេទ។

ថ្វីត្បិតគ្មានជាតិអាល់កុល ប៉ុន្តែ Vattanac All Free នៅតែផ្តល់រសជាតិដ៏ឈ្ងុយពីស្រូវសាលីសុទ្ធ ជាមួយនឹងបទពិសោធន៍នៃភាពរីករាយឥតដែនកំណត់ ហើយអាចឱ្យអ្នកពិសារនៅតែអាចគ្រប់គ្រងខ្លួនឯងបានគ្រប់ពេល មិនថាពេលធ្វើការ ពេលកម្សាន្ត ឬពេលបើកបរនោះទេ។

អ្នកឧកញ៉ា សំ អាង វឌ្ឍនៈ អគ្គនាយក ក្រុមហ៊ុន វឌ្ឍនៈ បានមានប្រសាសន៍ថា “ក្រុមហ៊ុន វឌ្ឍនៈ ជឿជាក់ថា នវានុវត្តន៍ត្រូវដើរទន្ទឹមគ្នានឹងការទទួលខុសត្រូវ។ តាមរយៈ Vattanac All Free យើងបានបង្កើតប្រវត្តិសាស្ត្រថ្មី ដោយបានក្លាយជាក្រុមហ៊ុនដំបូងគេដែលផលិតស្រាបៀរគ្មានជាតិអាល់កុលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។”

Vattanac All Free Event

ជាមួយនឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះសុវត្ថិភាពសាធារណៈ និងសុខុមាលភាពសង្គម ក៏ដូចជាដើម្បីឆ្លើយតបនឹងគោលការណ៍ “កុំពិសារគ្រឿងស្រវឹង ពេលបើកបរ” Vattanac All Free គឺជាដំណោះស្រាយនិងជម្រើសដ៏សមស្របបំផុត ដែលគួរជាទីទុកចិត្ត និងអាចផ្តល់ភាពរីករាយបានយ៉ាងពេញលេញសម្រាប់អ្នកប្រើប្រាស់។

អំពី ក្រុមហ៊ុន វឌ្ឍនៈ
វឌ្ឍនៈ គឺជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈឈានមុខគេរបស់កូនខ្មែរ ដោយមានមោទនភាពក្នុងការបង្កើតផលិតផលស្តង់ដារពិភពលោក។ ក្រុមហ៊ុនបានឈ្នះមេដាយមាស និងពានរង្វាន់សរុបចំនួន 85 ត្រឹមតែរយៈពេល 4 ឆ្នាំ ដោយទទួលស្គាល់ពី Monde Selection និង World Beer Awards។ ក្រុមហ៊ុនប្រតិបត្តិការដោយអនុលោមតាម ISO 9001, ISO 22000 និង FSSC 22000 ដែលធានាបាននូវស្តង់ដារខ្ពស់បំផុតផ្នែកការគ្រប់គ្រងគុណភាព និងសុវត្ថិភាពចំណីអាហារ៕
អត្ថបទសហការ

administrator

Related Articles