កម្សាន្ត

ក្រសួងការងារព្រមានអំពីហានិភ័យកម្មករដួលសន្លប់ក្នុងរដូវក្តៅ ទាមទារឱ្យសហគ្រាសអនុវត្តវិធានការសុវត្ថិភាពជាបន្ទាន់

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសារជំរុញយ៉ាងខ្លាំងទៅកាន់ម្ចាស់ និងនាយកសហគ្រាសទាំងអស់ ឱ្យអនុវត្តវិធានការការពារសុវត្ថិភាពកម្មករនិយោជិតឱ្យបានតឹងរ៉ឹង ដើម្បីបង្ការការដួលសន្លប់ក្នុងរដូវក្តៅដែលកំពុងឈានចូលមកដល់។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានបញ្ជាក់កាលពីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ថា៖ «នេះជាការគិតគូរយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ចំពោះសុខភាពកម្មករនិយោជិត…

ភ្នំពេញមានការងារជិត ៣ម៉ឺនកន្លែងរង់ចាំអតីតពលករពីថៃ និងអ្នកស្វែងរកការងារ

រាជធានីភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសថា រាជធានីភ្នំពេញមានឱកាសការងារប្រមាណជិត ៣ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ តាមការផ្សព្វផ្សាយពីក្រសួងការងារ គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ រាជធានីភ្នំពេញមានឱកាសការងារចំនួន ២៨,៣៦៤កន្លែង មកពី ៣៥៧សហគ្រាសផ្សេងគ្នា ដែលកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះស្ថិតក្នុងវិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម…

តារាសម្តែង មាន សូនីតា ឆ្លើយតបចំពោះអ្នកសើចចំអកលើការលក់ក្រមា៖ “ខ្ញុំកំពុងតស៊ូដើម្បីអត្តសញ្ញាណខ្មែរ”

រាជធានីភ្នំពេញ៖ តារាសម្តែងដ៏ល្បីឈ្មោះ មាន សូនីតា បានឆ្លើយតបយ៉ាងច្បាស់ទៅកាន់អ្នកដែលសើចចំអកលើការងារលក់ក្រមារបស់នាង ដោយបញ្ជាក់ថា ការងារនេះមានតម្លៃខ្ពស់ក្នុងការថែរក្សាអត្តសញ្ញាណវប្បធម៌ខ្មែរ។ តារាស្រីដែលមានរហស្សនាម “រាជនីក្រមា” បានបញ្ជាក់ថា មានមនុស្សមួយចំនួនសើចចំអកលើនាងដោយសួរថា “ហេតុអ្វីបានជាលក់ក្រមាដែលមិនមានចំណេញ ខណៈដែលអាចធ្វើការងារផ្សេងៗដែលរកលុយបានស្រួលជាងនេះ?” “សម្រាប់ខ្ញុំ ការងារអ្វីក៏មានតម្លៃ ដរាបណាយើងខិតខំប្រឹងប្រែង ដោយភាពស្មោះត្រង់ និងភាពជឿជាក់លើខ្លួនឯង” នាងបានថាយ៉ាងច្បាស់។ នាងបានបញ្ជាក់បន្ថែមថា…

ឱកាសធំ! ខេត្តកំពង់ស្ពឺមានការងារជិត ២ម៉ឺនកន្លែង រង់ចាំអតីតពលករត្រឡប់ពីថៃ

ខេត្តកំពង់ស្ពឺ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសពីឱកាសការងារចំនួនជិត ២ម៉ឺនកន្លែង ដែលកំពុងរង់ចាំអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ តាមការផ្សព្វផ្សាយពីក្រសួងការងារ គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ខេត្តកំពង់ស្ពឺមានឱកាសការងារចំនួន ១៨,០៣២កន្លែង ដែលស្ថិតក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម។ ដើម្បីទទួលបានឱកាសការងារទាំងនោះ អតីតពលករ និងអ្នកស្វែងរកការងារអាចស្វែងរកព័ត៌មានលម្អិតតាមរយៈខិតបណ្ណការងាររបស់ក្រសួង ដែលមានលេខទំនាក់ទំនង ឈ្មោះរោងចក្រ…

កម្ពុជាប្រកាសជូនវិនិយោគិន៖ កម្លាំងពលកម្មវ័យក្មេងជាង ១០ លាននាក់ ត្រៀមខ្លួនគាំទ្រឧស្សាហកម្មទំនើប

រាជធានីភ្នំពេញ – ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចែងយ៉ាងច្បាស់ថា កម្ពុជាមានកម្លាំងពលកម្មវ័យក្មេងជាង ១០ លាននាក់ ដែលត្រៀមខ្លួនគាំទ្រការវិនិយោគឧស្សាហកម្មទំនើប។ ក្នុងសន្និសីទកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រីបានពន្យល់ថា៖ «ការវិនិយោគលើមូលធនមនុស្សគឺជាការវិនិយោគលើផលចំណេញរួមនាពេលអនាគត។ កម្ពុជាមានប្រព័ន្ធបណ្តុះបណ្តាលជាតិដ៏រីកចម្រើន និងការប្តេជ្ញាចិត្តរឹងមាំក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ TVET។» តាមរយៈកម្មវិធី TVET…

កម្ពុជាក្លាយជាសមាជិកផ្លូវការនៃអង្គការអន្តរជាតិត្រួតពិនិត្យសោធននិវត្តន៍ (IOPS) នៅបារាំង

ទីក្រុងប៉ារីស៖ កម្ពុជាបានសម្រេចជោគជ័យក្នុងការចូលជាសមាជិកផ្លូវការនៃអង្គការអន្តរជាតិសម្រាប់ស្ថាប័នត្រួតពិនិត្យសោធននិវត្តន៍ (IOPS) បន្ទាប់ពីកិច្ចប្រជុំសំខាន់នៅទីក្រុងប៉ារីស។ ឯកឧត្តមបណ្ឌិត គួច សុមាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូខ្មែរចូលរួមកិច្ចប្រជុំរួមគ្នារបស់ក្រុមការងារសម្រាប់កិច្ចការធានារ៉ាប់រង និងសោធននិវត្តន៍ (WPIP) និងអង្គការ IOPS។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងអំឡុងសប្តាហ៍ទីផ្សារហិរញ្ញវត្ថុរបស់អង្គការ OECD ដោយមានការចូលរួមពីតំណាងស្ថាប័នជាសមាជិកមកពី ៧០ ប្រទេស និងប្រតិភូសរុបប្រមាណ…

ក្រសួងការងារដោះស្រាយបានយ៉ាងលឿនរហ័ស កម្មករ២៧៩នាក់នៃក្រុមហ៊ុនជាំងស៊ូណានតុងទទួលបានប្រាក់ខែខាន៣ខែ

រាជធានីភ្នំពេញ៖ កម្មករចំនួន២៧៩នាក់នៃក្រុមហ៊ុនសំណង់ជាំងស៊ូណានតុង បានទទួលដំណោះស្រាយយុត្តិធម៌ក្រោយការទាមទារប្រាក់ខែខានរយៈពេល៣ខែ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា៖ «ក្រោមការយកចិត្តទុកដាក់របស់ឯកឧត្តមរដ្ឋមន្ត្រី ករណីទាមទាររបស់បងប្អូនកម្មករផ្នែកសាងសង់ បានទទួលដំណោះស្រាយ។ ហើយកម្មករដែលមានឈ្មោះ២៧៩នាក់កំពុងបានបើកលុយគ្រប់គ្នានៅទីស្តីការក្រសួងការងារនៅថ្ងៃនេះផងដែរ»។ លោក ម៉ៅ ដារ៉ា ជាបុគ្គលិកក្រុមហ៊ុនសំណង់ជាំងស៊ូណានតុង…

ធនាគារ APD សហការជាមួយ BNY ពង្រឹងសមត្ថភាពធនាគារអន្តរជាតិ

រាជធានីភ្នំពេញ – ធនាគារ APD បានសម្រេចជំហានយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងការពង្រឹងសមត្ថភាពធនាគារអន្តរជាតិតាមរយៈការសហការជាមួយ BNY ដើម្បីបង្កើតគណនីប្រាក់ដុល្លាអាមេរិកសម្រាប់ប្រតិបត្តិការទូទាត់អន្តរជាតិ។ BNY ដែលជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដ៏ធំមួយនិងមានកេរ្តិ៍ឈ្មោះល្បីល្បាញលើពិភពលោក បានក្លាយជាដៃគូយុទ្ធសាស្ត្រជាមួយធនាគារ APD ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធធនាគារអន្តរជាតិ និងបង្កើនសមត្ថភាពក្នុងការទូទាត់អន្តរជាតិប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។ លោក Chua Thiam Yew នាយកប្រតិបត្តិធនាគារ APD…

ព្រះនាង នរោត្តម ចេណ្ណា ទស្សនកិច្ចរោងចក្រ Midas សម្ពោធការផលិតមីស្រួយក្នុងស្រុកជាលើកដំបូងនៅកម្ពុជា

រាជធានីភ្នំពេញ, ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ – ម៉ាកអាហារសម្រន់ឈានមុខគេ Midas បានសម្ពោធការផលិតមីស្រួយក្នុងស្រុកជាលើកដំបូងនៅកម្ពុជា ដោយមានវត្តមានព្រះនាង នរោត្តម ចេណ្ណា ជាសាក្សីក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ។ ក្នុងរោងចក្រផលិតស្តង់ដារទំនើបនៅភ្នំពេញ ក្រុមហ៊ុន Midas បានរៀបចំពិធីសម្ពោធការបង្កើតផលិតផលថ្មី “មីស្រួយមាត់ធំ” ដែលជាផលិតផលមីស្រួយផលិតក្នុងស្រុកដំបូងគេរបស់កម្ពុជា។ ព្រឹត្តិការណ៍នេះបង្ហាញពីការរីកចម្រើនយ៉ាងមាំមួនរបស់ឧស្សាហកម្មអាហារកម្ពុជា។ ព្រះនាង…

រថយន្ត Peugeot បារាំងចូលកម្ពុជាខ្លាំង! RMA បើក Showroom ថ្មីពិសេសនៅ Olympia ជាមួយតម្លៃថ្មីឆ្លាតវៃ

រាជធានីភ្នំពេញ – ក្រុមហ៊ុន RMA Cambodia ដែលជាតំណាងចែកចាយផ្តាច់មុខរថយន្ត Peugeot នៅកម្ពុជា ទើបតែបើកដំណើរការអគារតាំងរថយន្តថ្មីដ៏ទំនើបបំផុតមួយនៅផ្សារទំនើប Olympia កាលពីថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០២៦។ ក្នុងពិធីសម្ពោធដ៏អធិកអធមនេះ ក្រុមហ៊ុនបានដាក់បង្ហាញជាផ្លូវការនូវរថយន្ត Peugeot 2008 ស៊េរីឆ្នាំ២០២៦ ដែលកំពុងទាក់ទាញការចាប់អារម្មណ៍ពីអ្នកចូលចិត្តរថយន្តជាច្រើន។ លោក…