កម្សាន្ត

សុបិនថ្មី! តូយ៉ូតាកម្ពុជា ប្រកាសកែសម្រួលតម្លៃរថយន្តនិយម ៤ ម៉ូឌែល ឱកាសថ្មីសម្រាប់ប្រជាជនខ្មែរ

រាជធានីភ្នំពេញ ៖ តូយ៉ូតា ជាម៉ាករថយន្តដ៏មានគុណភាព និងជាជម្រើសដំបូងរបស់អតិថិជនកម្ពុជា។ ក្នុងឱកាសអបអរខួប ៣៣ ឆ្នាំនៃការឈរជើងយ៉ាងរឹងមាំនៅកម្ពុជា Toyota Cambodia បានប្រកាសកែសម្រួលតម្លៃថ្មីលើរថយន្តពេញនិយមចំនួន ៤ ម៉ូឌែល ធ្វើឱ្យប្រជាជនកម្ពុជាកាន់តែច្រើនអាចមានលទ្ធភាពទិញរថយន្តថ្មីប្រកបដោយសុវត្ថិភាព។ រថយន្តទាំង ៤ ម៉ូឌែលដែលទទួលបានតម្លៃថ្មីមានដូចជា៖ Toyota Raize តម្លៃថ្មីត្រឹមតែ…

CAMBODIA SPORT+ ប្រកាសឧបត្ថម្ភសង្វៀន «កំពូលអ្នកចម្បាំងកម្ពុជា» រុញច្រានកីឡាឃីកបុកស៊ីងកម្ពុជាទៅកាន់ឆាកអន្តរជាតិ

រាជធានីភ្នំពេញ ៖ CAMBODIA SPORT+ ផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បន្តដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញវិស័យកីឡានៅកម្ពុជា ដោយពេលនេះបានរៀបចំសន្និសីទសារព័ត៌មានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ «ព្រឹត្តិការណ៍ប្រកួតប្រដាល់ កំពូលអ្នកចម្បាំងកម្ពុជា» ក្នុងគោលដៅពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីខ្មែរឱ្យត្រៀមខ្លួនប្រកួតប្រជែងលើឆាកអន្តរជាតិ។ សង្វៀន «កំពូលអ្នកចម្បាំង CAMBODIA SPORT+» នេះមិនមែនគ្រាន់តែជាទីលានប្រកួតដណ្តើមជ័យជម្នះប៉ុណ្ណោះទេ តែថែមទាំងជាវេទិការយុទ្ធសាស្ត្រសម្រាប់សម្រិតសម្រាំង និងពង្រឹងគុណភាពកីឡាករខ្មែរឱ្យមានស្តង់ដារគ្រប់គ្រាន់ប្រកួតលើឆាកអន្តរជាតិ។ ជាការគួរឱ្យកត់សម្គាល់…

ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វីរកឃើញម្ចាស់សំណាងរថយន្ត Ford Ranger ម៉ូតូ ៤០គ្រឿង និងទូរសព្ទ ២០០គ្រឿងក្នុងរដូវកាលទី៤!

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី៩ ឧសភា ២០២៦ កម្មវិធីចាប់រង្វាន់ “មហាសំណាង” របស់ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ជីប ម៉ុង រដូវកាលទី៤ បានប្រព្រឹត្តទៅយ៉ាងអធិកអធមនៅស្ទូឌីយោបាយ័ន ស្ទឹងមានជ័យ។ ព្រឹត្តិការណ៍នេះមានភាពពិសេសដោយមានការអញ្ជើញចូលរួមផ្ទាល់ពីអ្នកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ជីប…

រដ្ឋមន្ត្រីទេសចរណ៍ ៖ បរិវត្តកម្មឌីជីថលជាគន្លឹះអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យទំនើប និងប្រកួតប្រជែងលើឆាកអន្តរជាតិ

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងយ៉ាងច្បាស់ថា ការធ្វើបរិវត្តកម្មឌីជីថល គឺជាកត្តាចាំបាច់បំផុតសម្រាប់ជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែទំនើប ប្រកួតប្រជែងខ្លាំង និងឆ្លើយតបទៅនឹងនិន្នាការទេសចរណ៍សកលលោក។ នៅក្នុងកិច្ចប្រជុំជាមួយក្រុមការងារបរិវត្តកម្មឌីជីថលរបស់ក្រសួង ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើការពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល និងការគ្រប់គ្រងទិន្នន័យទេសចរណ៍ប្រកបដោយប្រព័ន្ធ។ ក្រៅពីនេះ ឯកឧត្តមក៏បានលើកឡើងពីការផ្សព្វផ្សាយទេសចរណ៍តាមប្រព័ន្ធឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើនគុណភាពសេវាកម្ម និងភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជានៅលើឆាកអន្តរជាតិ។…

RMA Cambodia បើកដំណើរការជាផ្លូវការសាខា Ford ទី៩ នៅផ្លូវ២០០៤ ពង្រីកសេវាកម្មជូនអតិថិជន

ក្រុមហ៊ុន RMA Cambodia ដែលជាអ្នកនាំចូល និងចែកចាយផ្តាច់មុខរថយន្ត Ford នៅកម្ពុជា បានប្រារព្ធពិធីសម្ពោធជាផ្លូវការនូវអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត Ford សាខាផ្លូវ ២០០៤ កាលពីថ្ងៃទី១១ ឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA…

ណាហ្គាវើលដ៍ ថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះជន្មគម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សា

រាជធានីភ្នំពេញ៖ ទូលព្រះបង្គំយើងខ្ញុំ គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់នៃ ណាហ្គាវើលដ៍ សូមលំឱនកាយវាចាចិត្ត ក្រាបបង្គំថ្វាយនូវព្រះសព្វសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរ និងជ័យមង្គល ថ្វាយចំពោះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុងឧត្តមនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៣…

ក្រសួងពីរសហការដាក់ដំណើរការ verify.gov.kh និង DG SuperApp ប្រឆាំងក្លែងបន្លំឯកសារសាធារណៈ

រាជធានីភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងកម្មវិធី DG SuperApp ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពសេវាសាធារណៈ និងបង្ការការក្លែងបន្លំឯកសារសាធារណៈ ចាប់ពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះតទៅ។ ក្រសួងសាធារណការ នឹងប្រើប្រាស់ប្រព័ន្ធផ្ទៀងផ្ទាត់ទិន្នន័យបណ្ណបើកបរយានយន្តលើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់ក្រសួងប្រៃសណីយ៍។ បណ្ណបើកបរដែលមាន…

ប៉េង ហួត គ្រុប បន្ត​ដំណើរ​មនុស្សធម៌​នាំ​ក្តី​សង្ឃឹម​ថ្មី​ដល់​កុមារ​ងាយ​រង​គ្រោះ នៅ​អង្គការ AFESIP និង CCAFO

ភ្នំពេញ៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប រួម​ជាមួយ​ដៃគូ​សហការ និង​សប្បុរសជន​ដែល​ជា​អតិថិជន​នៅ​តាម​បុរី បាន​បន្ត​បេសកកម្ម​មនុស្សធម៌​យ៉ាង​សកម្ម ដោយ​ចុះ​ចែករំលែក​ក្តី​ស្រឡាញ់ និង​ការ​យកចិត្តទុកដាក់​ដល់​កុមារ​ងាយ​រង​គ្រោះ ក្នុង​គោលបំណង​លើកទឹកចិត្ត លើកកម្ពស់​សុខុមាលភាព បណ្តុះ​ទម្លាប់​នៃ​ការ​អាន និង​ផ្តល់​នូវ​ក្តី​សង្ឃឹម​ថ្មី​សម្រាប់​អនាគត​។ ក្នុង​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​អង្គការ AFESIP Cambodia ដែល​ជា​អង្គការ​សកម្ម​ក្នុង​ការ​ជួយ​សង្គ្រោះ​កុមារី​រង​គ្រោះ​ដោយ​ការ​ជួញដូរ​ផ្លូវភេទ និង​ការ​រំលោភ​បំពាន​តាំងពី​ឆ្នាំ​១៩៩៦ ក្រោម​ការ​ដឹកនាំ​របស់​អ្នកស្រី…

ពៅ បញ្ញាពេជ្រ នឹករលឹកអតីតកាលដ៏ភ្លឺស្វាង មុនធ្លាក់ខ្លួនពិការ តាមរយៈរូបភាពចាស់ៗ

រាជធានីភ្នំពេញ ៖ អតីតតារាចម្រៀងសំនៀងរៃកន្ត្រឹង នាង ពៅ បញ្ញាពេជ្រ បានធ្វើឲ្យអ្នកគាំទ្រស្រក់ទឹកភ្នែក ក្រោយនាងបានរំលឹកអនុស្សាវរីយ៍តាមរយៈរូបភាពចាស់ៗ ពីសម័យដែលនាងនៅស្រស់ស្អាត មុនពេលធ្លាក់ខ្លួនពិការ។ ការរំលឹករូបថតចាស់ៗនាពេលនេះ គឺដើម្បីនឹករលឹកពីអតីតកាលដ៏ល្អរបស់នាង ព្រមទាំងបង្ហាញក្តីនឹករលឹកទៅកាន់អ្នកគាំទ្រទាំងអស់ ដែលធ្លាប់តាមដាននាងក្នុងវិស័យសិល្បៈ។ ពៅ បញ្ញាពេជ្រ បានលើកយករូបភាពចាស់ៗជាច្រើន ទាំងរូបថតសម្អាងការ រូបតាមសារព័ត៌មាន ទស្សនាវដ្តី…

រក​ចំណេញ ៦,៦០០ លានដុល្លារ! ក្រុមហ៊ុន Emirates នៅ​តែនាំ​មុខ​គេ​លើ​ពិភពលោក ភ្ជាប់​សៀមរាប​ដល់​ឌូបៃ​ផង​ដែរ

រាជធានីភ្នំពេញ៖ សម្ព័ន្ធក្រុមហ៊ុន Emirates Group បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ ២០២៥-២០២៦ ដោយសម្រេចបានប្រាក់ចំណេញមុនបង់ពន្ធក្នុងកម្រិតកំណត់ត្រាថ្មី ២៤,៤ ពាន់លាន Dirham (ប្រហែល ៦,៦០០ លានដុល្លារ) កើនឡើង ៧% បើធៀបនឹងឆ្នាំមុន។ ប្រាក់ចំណូលសរុបក៏បានកើនឡើងដល់ ១៥០,៥ ពាន់លាន Dirham…