យុវជនគណបក្សប្រជាជនកម្ពុជាប្រចាំអាស៊ីថ្កោលទោសយ៉ាងដាច់អហង្ការទង្វើយោធាថៃបាញ់ពលរដ្ឋខ្មែរស្លូតត្រង់!
រាជធានីភ្នំពេញ ៖ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើរំលោភបំពានដ៏គឃ្លើនពីសំណាក់កងទ័ពថៃ ដែលបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ បណ្ដាលឱ្យជនស៊ីវិលម្នាក់បាត់បង់ជីវិត និងបីនាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោងប្រមាណ ១៥:៥០នាទី ថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ យោងតាមញត្តិថ្កោលទោសនេះ បានគូសបញ្ជាក់យ៉ាងច្បាស់ពីទង្វើអមនុស្សធម៌…
