ភ្ញាក់ផ្អើល! សៀមរាបមាន «ព្រៃកោងកាងទឹកសាប» ធំជាងគេនៅកម្ពុជា ជិត ១០០ ហិកតា ត្រៀមទាក់ទាញទេសចរ
ខេត្តសៀមរាប៖ អាជ្ញាធរខេត្តសៀមរាប កំពុងជំរុញសហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ ឱ្យបន្តយកចិត្តទុកដាក់រៀបចំ និងកែលម្អទីតាំងអភិរក្សព្រៃកោងកាងទឹកសាបដ៏កម្រនេះ ឱ្យកាន់តែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ នេះគឺជាតំបន់ទេសចរណ៍ធម្មជាតិមួយដ៏ពិសេសសម្រាប់ខេត្តសៀមរាប ដែលបានប្រកាសដោយមន្ទីរព័ត៌មានខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ មន្ទីរព័ត៌មានខេត្តសៀមរាប បានបញ្ជាក់ថា ក្នុងឱកាសដឹកនាំថ្នាក់ដឹកនាំខេត្តចុះទស្សនាតំបន់អភិរក្សព្រៃកោងកាងទឹកសាបរបស់សហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ កាលពីពេលថ្មីៗនេះ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប…
