ពេជ្រ សូលីកា បញ្ជាក់ច្បាស់ៗ៖ ក្រោយផ្ទុះការសង្ស័យស្នេហ៍ជាមួយបុរសម្នាក់ នាងថានៅតែម្នាក់ឯង!
រាជធានីភ្នំពេញ ៖ មហាជន ជាពិសេស បណ្តាអ្នកគាំទ្របាននឹងកំពុងដាក់ការសង្ស័យថា តារាចម្រៀងនាង ពេជ្រ សូលីកា កំពុងចាប់ផ្តើមកសាងទំនាក់ទំនងស្នេហ៍ជាមួយបុរសវ័យក្មេងមួយរូប បន្ទាប់ពីគេបានប្រទះឃើញនាងបណ្តើរបុរសប្លែកមុខចូលរួមកម្មវិធីមង្គលការរបស់អ្នកសិល្បៈកាលពីពេលថ្មីៗនេះ ។ វីដេអូខ្លីមួយដែលត្រូវបានគេបង្ហោះលើបណ្តាញសង្គមបានបង្ហាញពីតារាចម្រៀងស្រីរូបនេះបានបណ្តើរគ្នាយ៉ាងត្រសងប្រៀបបាននឹងគូស្នេហ៍ និងជាមួយកូនប្រុសរបស់នាងចូលរួមកម្មវិធីពិធីមង្គលការរបស់លោក ជី ដេវីដ និងអ្នកនាង ទេព បូព្រឹក្ស ដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះ ។រូបភាពនេះកំពុងក្លាយជាចំណាប់អារម្មណ៍សម្រាប់មហាជន…
