ស្រុកពេជ្រាដាមានសមិទ្ធផលថ្មីមួយទៀតអាចទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន
ខេត្តមណ្ឌលគិរី ៖ ក្រៅពីទឹកជ្រោះប៊ូស្រាដ៏ល្បីល្បាញ ភ្នំណាមលៀដ៏ធំមហិមា ប្រចាំខេត្ត ស្រុកពេជ្រាដានូវមានសមិទ្ធផលថ្មីមួយទៀត ដែលអាចទាក់ទាញភ្ញៀវទេសចរទាំងការសម្រាកលំហែកាយ និងសិក្សាពីភូមិសាស្ត្រពិតនៃដែនបូរណភាពទឹកដីខ្មែរ ដោយអ្នកទេសចរអាចទស្សនាទិដ្ឋភាពតាមក្រវ៉ាត់ព្រំដែន បង្គោលខណ្ឌសីមា រវាងប្រទេសកម្ពុជានិងប្រទេសវៀតណាម ។ លោក វណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដាបានឲ្យដឹងថា ស្ថិតក្នុងរដូវធ្លាក់ភ្លៀង ឬក្នុងយុទ្ធនាការថ្មីរបស់ក្រសួងទេសចរណ៍ ហៅថា រដូវបៃតង…
