អត្តពលិកកម្ពុជាត្រៀមខ្លួនរួចជាស្រេច ដើម្បីដណ្ដើមមេដាយនៅស៊ីហ្គេមទី៣៣ ក្រោមការណែនាំអំពីវិន័យ និងសីលធម៌
រាជធានីភ្នំពេញ៖ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានរៀបចំវគ្គសិក្ខាសាលាស្ដីពីវិន័យ និងក្រមសីលធម៌ដល់ប្រតិភូកីឡាកម្ពុជា ដែលនឹងចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ។ កម្មវិធីនេះបានទទួលការអនុញ្ញាតពីឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ឯកឧត្តមវ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងថា៖ “វគ្គនេះជាការបំប៉នស្មារតី…
