ស្ត្រីច្រើនជាងបុរសចូលរួម Women Run 10K លើកទី៥ នៅរាជធានីភ្នំពេញ
រាជធានីភ្នំពេញ – ព្រឹត្តិការណ៍រត់ប្រណាំងស្ត្រីចម្ងាយ ១០គីឡូម៉ែត្រ (Women Run 10K) លើកទី៥ ដែលធ្វើឡើងក្រោមប្រធានបទ «ស្ត្រីរត់លើវិថីសន្តិភាព» បានទាក់ទាញអ្នកចូលរួមជាង ៤,០០០នាក់ កាលពីព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦។ លោក សែម ផល្លា នាយកប្រតិបត្តិរៀបចំព្រឹត្តិការណ៍កីឡាម៉ារ៉ាតុង បានបញ្ជាក់ថា…
