រថយន្តដឹកទឹកកកបុកកាមរីរុលទៅបុកសំយ៉ាបផ្ទះ បណ្តាលរបួសម្នាក់នៅប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរបានកើតឡើងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ តាមផ្លូវជាតិលេខ៥ នៅភូមិនិមិត្ត២ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត នៅពេលរថយន្តដឹកទឹកកកបុកជាមួយរថយន្តកាមរី រុលទៅបុកសំយ៉ាបផ្ទះខូចខាត និងបណ្តាលរបួសម្នាក់។ អ្នកឃើញហេតុការណ៍បានប្រាប់ថា នៅពេលគ្រោះថ្នាក់កើតឡើង មានរថយន្តម៉ាក់ហ៊ីយិនដាយពាក់ផ្លាក់លេខបាត់ដំបង 3A-3103 ដឹកទឹកកកថ្មគោល បានបើកបរទិសដៅពីកើតមកលិច ឡើងវ៉ាជេញរ៉េចង្កូតទៅបុករថយន្តកាមរី ដែលបើកបរទិសដៅបញ្ច្រាសគ្នាពីលិចមកកើត ពេញទំហឹងរុលទៅបុកសំយ៉ាបផ្ទះបញ្ញើទំនិញវីរៈប៊ុនថាំ…
