រថយន្តដឹកខ្សាច់បើកបរហួសល្បឿន ដាក់ហៀរផ្លូវ ប្រជាពលរដ្ឋឃុំអ្នកលឿងព្រួយបារម្ភពីគ្រោះថ្នាក់ និងសុខភាព
ខេត្តព្រៃវែង៖ ដេប៉ូលក់ខ្សាច់ជាច្រើនកន្លែងនៅក្នុងឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង កំពុងបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ ព្រមទាំងអ្នកធ្វើដំណើរឆ្លងកាត់ជារៀងរាល់ថ្ងៃ។ បញ្ហាចម្បងដែលប្រជាពលរដ្ឋត្អូញត្អែរនោះគឺ ម្ចាស់ដេប៉ូលក់ខ្សាច់ទាំងនោះប្រើប្រាស់រថយន្តធំៗដឹកជញ្ជូនខ្សាច់ដាក់ហៀរៗផ្លូវ វេចខ្ចប់មិនបានត្រឹមត្រូវ និងបើកបរលឿនៗ បង្កឱ្យទឹក និងដីខ្សាច់ជ្រុះហូរពេញផ្លូវ។ នេះបណ្តាលឱ្យផ្លូវកៅស៊ូ ឬផ្លូវបេតុងក្លាយទៅជាផ្លូវដីខ្សាច់ បង្កការលំបាកយ៉ាងខ្លាំងដល់អ្នកធ្វើដំណើរ និងអាចប្រឈមនឹងកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ជាដដែល។ ជាពិសេសនៅពេលរដូវប្រាំង ការហុយដីខ្សាច់ឡើងទ្រលោមបានប៉ះពាល់ដល់បរិស្ថាន និងសុខភាពផ្លូវដង្ហើមរបស់ប្រជាជនយ៉ាងធ្ងន់ធ្ងរ។…
