រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានស្នើឲ្យពិនិត្យដកមន្ត្រីកាំកុងត្រូលដែលបានកុហករឿងទុរេននាំចូល ដើម្បីជាសារព្រមានដល់មន្ត្រីទាំងអស់កុំឲ្យពូកែកុហកថ្នាក់លើ និងប្រជាជន។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោបានសរសេរលើបណ្តាញសង្គមនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ពីវេទិកាជួបក្រុមប្រឹក្សាខេត្ត ក្រុង ឃុំ-សង្កាត់ នៅខេត្តស្វាយរៀងយ៉ាងដូច្នេះថា៖ «ស្នើឲ្យពិនិត្យដកមន្ត្រីកាំកុងត្រូល ដែលកុហករឿងទុរេននាំចូល ដើម្បីជាសារព្រមានមន្ត្រីទាំងអស់ កុំឲ្យពូកែកុហកថ្នាក់លើ និងប្រជាជន»៕
