ត្រាំ-ស៊ីជីនពីង ជួបកំពូលនៅប៉េកាំង ពិភាក្សាបញ្ហាអ៊ីរ៉ង់ ពាណិជ្ជកម្ម និងតៃវ៉ាន់
ទីក្រុងប៉េកាំង៖ លោកត្រាំ និងលោកស៊ីជីនពីង ត្រៀមជួបគ្នាកម្រិតកំពូលដើម្បីពិភាក្សាអំពីបញ្ហារសើបជាច្រើន រួមមានបញ្ហាអ៊ីរ៉ង់ ជម្លោះពាណិជ្ជកម្ម និងបញ្ហាកោះតៃវ៉ាន់។ លោកស៊ីនឹងទទួលស្វាគមន៍លោកត្រាំដោយពិធីបដិសណ្ឋារកិច្ចដ៏អធិក មុនពេលចាប់ផ្ដើមកិច្ចពិភាក្សានៅម៉ោង១០ព្រឹក នៅមហាវិមានប្រជាជន។ មេដឹកនាំទាំង២ក៏នឹងចូលរួមពិធីលៀងសាយភោជន៍នៅវិមានដដែលនេះនៅពេលល្ងាច។ លោកត្រាំនឹងទៅទស្សនាប្រាសាទសួគ៌ ជាទីដែលអតីតព្រះចៅអធិរាជចិនសម័យបុរាណតែងយាងមកបួងសួង។ លោកត្រាំបាននាំបុគ្គលសំខាន់ៗខាងធុរកិច្ចអមដំណើរ ដូចជានាយកប្រតិបត្តិក្រុមហ៊ុន Nvidia និងលោកអ៊ីឡនម៉ាស់ (Elon Musk) ថៅកែក្រុមហ៊ុន…
