ជីវិត និងសង្គម

សោកនាដកម្ម! ឡានដឹកកម្មករបេះស្វាយក្រឡាប់ផ្ទប់ឡានធំ ស្លាប់១នាក់ របួស២១នាក់

​​​​​​​​​​​​​​​​​​​ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់កម្មករបេះស្វាយចំនួន២១នាក់បានរងរបួសធ្ងន់ស្រាល និងម្នាក់បានស្លាប់ ក្នុងឧប្បតិហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកកម្មករនិងរថយន្តធុនធ្ងន់ នៅព្រឹកថ្ងៃទី១២ ឧសភា លើផ្លូវជាតិលេខ៥៧ ត្រង់ភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល។ ព័ត៌មានបឋមបានឲ្យដឹងថា ក្រុមកម្មករប្រុសស្រីប្រមាណ២២នាក់ជិះរថយន្តច្នៃចេញពីខេត្តប៉ៃលិន ក្នុងគោលដៅទៅបេះស្វាយនៅស្រុកបាណន់ ខេត្តបាត់ដំបង។ លុះទៅដល់ចំណុចកើតហេតុ រថយន្តដឹកកម្មករបានបើកគេចរថយន្តធុនធ្ងន់មួយគ្រឿងដែលធ្វើដំណើរផ្ទុយគ្នានិងបើកឆ្លងគំនូសលឿងជ្រុលចូលគន្លងគេ ខណៈដែលរថយន្តកម្មករក៏បើកល្បឿនលឿនផង ក៏ក្រឡាប់ផ្ទប់បណ្ដាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើននាក់។ តាមប្រភពព័ត៌មានដដែលបានបញ្ជាក់បន្ថែមថា រថយន្តធុនធ្ងន់នោះបានបើកឆ្លងគំនូសលឿងជ្រុលចូលទៅខាងឆ្វេង…

ស្នងការខេត្តកំពង់ស្ពឺប្រកាសសង្គ្រាមលើយានយន្តកែច្នៃខុសច្បាប់ ដាក់បញ្ជារឹតបន្តឹងពិនិត្យគ្រប់ប្រភេទយានយន្តទូទាំងខេត្ត

ខេត្តកំពង់ស្ពឺ៖ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាជាបន្ទាន់ឲ្យកម្លាំងនគរបាលចរាចរណ៍ទូទាំងខេត្តត្រូវរឹតបន្តឹងការត្រួតពិនិត្យ និងចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងចំពោះរាល់មធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទដែលកែច្នៃខុសលក្ខណៈបច្ចេកទេសពីឯកសារផ្លូវការ។ ការណែនាំនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយណែនាំដល់កម្លាំងផែនការងារសណ្ដាប់ធ្នាប់ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុង-ស្រុក ត្រូវអនុវត្តវិធានការច្បាប់ដោយមិនមានការយោគយល់ឡើយ។ កម្លាំងជំនាញនឹងធ្វើការឃាត់ពិនិត្យរាល់យានយន្តដែលកែច្នៃខុសពីឯកសារផ្លូវការដែលចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងបណ្ណសម្គាល់ទោចក្រយានយន្ត និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឈៀករថយន្ត)។…

ផ្ទុះហិង្សា! ក្រោយឈ្លោះគ្នាលេងបាល់ យុវជនម្នាក់យកកាំបិតកាប់សម្លាញ់រងរបួសធ្ងន់

ខេត្តបន្ទាយមានជ័យ ៖ ករណីហិង្សាដ៏រន្ធត់មួយបានកើតឡើង ខណៈយុវជនម្នាក់បានយកកាំបិតប៉័ងតោដងដែក កាប់សម្លាញ់របស់ខ្លួន ដោយសារការឈ្លោះប្រកែកគ្នាពេលលេងបាល់កាលពីថ្ងៃមុន បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបញ្ជូនទៅមន្ទីរពេទ្យខេត្តសៀមរាបភ្លាមៗ។ លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨និង២០នាទីយប់ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ នៅភូមិតាអំ ឃុំប្រាសាទ…

ខ្ទាស់មេជនខិលខូច​៤នាក់​លួចម៉ូតូ​ដើរកាត់ខេត្ត សារភាពរហូត៤លើក! (មានវីដេអូ)

ខេត្តកំពង់ស្ពឺ៖ ក្រុមជនសង្ស័យចំនួន ០៤ នាក់ ដែលធ្លាប់ធ្វើសកម្មភាពលួចម៉ូតូឆ្លងខេត្ត និងរាជធានីជាច្រើនលើក ត្រូវបាននគរបាលស្រុកគងពិសី ស្រាវជ្រាវឃាត់ខ្លួនបាន ក្រោយពួកគេគ្រោងចូលមកប៉ុនប៉ងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅវេលាយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦។ អនុវត្តតាមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅវេលាម៉ោង ១១:៣០ យប់ នគរបាលស្រុកគងពិសី បានធ្វើការល្បាតតាមបណ្ដោយផ្លូវជាតិលេខ៣…

ភ្ញាក់ផ្អើល! រថយន្តដឹកខ្សាច់បុកផ្ទះអ្នកស្រុកក្រឡាប់ផ្ងារជើង សំណាងគ្មានអ្នករងរបួស

ខេត្តបន្ទាយមានជ័យ៖ កើតឡើងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ខណៈរថយន្តដឹកខ្សាច់បានបុកសំយ៉ាបផ្ទះអ្នកស្រុក និងក្រឡាប់ផ្ងារជើង តែសំណាងល្អគ្មានជនរងគ្រោះឡើយ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្លូវកោង ភូមិបឹងប្រាសាទ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកស្រុកមង្គលបូរីបានឱ្យដឹងថា រថយន្តធុនធំសណ្តោងរ៉ឺម៉កដឹកខ្សាច់ពេញមួយគ្រឿង បើកបរក្នុងទិសដៅពីត្បូងមកជើង ដោយមានល្បឿនលឿន។ លុះមកដល់ចំណុចផ្លូវកោង ស្រាប់តែបុកសំយ៉ាបផ្ទះមួយខ្នង បណ្តាលឱ្យបាក់ស្រុត…

ស្ថាពរហើយ! ប្រាសាទបក្សីចាំក្រុង វិលមកបង្អួតសម្រស់វិញ ក្រោយការសង្គ្រោះបន្ទាន់ជាង៧ខែ

ខេត្តសៀមរាប៖ ក្រោយឆ្លងកាត់គម្រោងសង្គ្រោះបន្ទាន់រយៈពេលជាង៧ខែ ប្រាសាទបក្សីចាំក្រុង ដែលជាប្រាសាទស្កឹមស្កៃអាយុកាលជាង១០០០ឆ្នាំ ក្នុងតំបន់រមណីយដ្ឋានអង្គរ បានវិលត្រឡប់មកបង្អួតសម្រស់យ៉ាងស្រស់ស្អាតវិញហើយ។ អាជ្ញាធរជាតិអប្សរាបានប្រកាសថា ការងារទល់ទ្រ និងជួសជុលពង្រឹងឡើងវិញទាំងស្រុងនៃប្រាសាទនេះ បានបញ្ចប់ជាស្ថាពរហើយ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះ។ នេះបើយោងតាមការប្រកាសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី៩ ខែឧសភា។ លោក ពុទ្ធ សុទ្ធ…

ដកឃ្លា! លោក ថាក់ស៊ីន ត្រូវបានដោះលែងមុនកំណត់ តែត្រូវពាក់ឧបករណ៍តាមដានកជើង

ទីក្រុងបាងកក៖ អតីតនាយករដ្ឋមន្ត្រីថៃដ៏មានឥទ្ធិពល លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានដោះលែងឱ្យមានសេរីភាពមុនកំណត់ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីជាប់ពន្ធនាគាររយៈពេល ៨ខែ។ មហាសេដ្ឋីវ័យ ៧៦ឆ្នាំរូបនេះ បានដើរចេញពីពន្ធនាគារ ខ្លងប្រេម នៅវេលាម៉ោងប្រហែល ៧:៤០ព្រឹក (ម៉ោងក្នុងស្រុក) ដោយទទួលបានការស្វាគមន៍ពីកូនស្រីរបស់លោក គឺលោកស្រី…

ជោគជ័យហើយ! ការងារសង្គ្រោះបន្ទាន់ប្រាសាទបក្សីចាំក្រុងបញ្ចប់ជាស្ថាពរ រំពឹងឈររឹងមាំរាប់រយឆ្នាំ

ខេត្តសៀមរាប៖ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារសង្គ្រោះបន្ទាន់ប្រាសាទបក្សីចាំក្រុង ដែលរកកលនឹងរលំបាក់កាលពីខែតុលា ឆ្នាំ២០២៥ ដែលជាប្រាសាទស្កឹមស្កៃមួយនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ គម្រោងសង្គ្រោះបន្ទាន់ ដោយការងារទល់ទ្រនិងជួសជុលពង្រឹងឡើងវិញទាំងស្រុង នៃប្រាសាទបក្សីចាំក្រុង បានបញ្ចប់រួចរាល់ជាស្ថាពរហើយ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះ។ លោក ពុទ្ធ សុទ្ធ ប្រធានគម្រោងបានលើកឡើងថា ក្រុមការងាររបស់លោកបានជួសជុល និងពង្រឹងចំណុចហានិភ័យខ្ពស់នៃប្រាសាទនេះរួចរាល់ហើយ ដោយរំពឹងថា…

បង្ក្រាបបាន! នគរបាលស្វាយរៀងឃាត់ខ្លួនខ្មែរ និងវៀតណាម២នាក់ ដកហូតគ្រឿងញៀនជាង១គីឡូក្រាម

ខេត្តស្វាយរៀង៖ កម្លាំងនគរបាលក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានវាយលុកបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់មួយ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ក្នុងនោះមានជនជាតិខ្មែរ ០១នាក់ និងជនជាតិវៀតណាម ០២នាក់។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ ដោយកម្លាំងអធិការដ្ឋាននគរបាលស្រុកចន្ទ្រា ខណៈកំពុងចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងបង្ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ បានឃាត់រថយន្តដឹកស៊ីឈ្នួលមួយគ្រឿងដែលកំពុងដឹកជញ្ជូនគ្រឿងញៀន។ ជនសង្ស័យជនជាតិខ្មែរដែលជាអ្នកបើកបរត្រូវបានសមត្ថកិច្ចនាំខ្លួនមកសាកសួរ…

ប្រជាពលរដ្ឋប្រគល់ដងខ្លួនទេពស្រីរចនាបទកោះកេរ និងខួចដីដុតអាយុកាលជាង១០០០ឆ្នាំជូនអាជ្ញាធរជាតិព្រះវិហារ

ខេត្តព្រះវិហារ ៖ អាជ្ញាធរជាតិព្រះវិហារបានទទួលវត្ថុបុរាណចំនួន៣ពីប្រជាពលរដ្ឋក្នុងស្រុកជាំក្សាន្ត រួមមានដងខ្លួនទេពស្រី១ និងខួចចំនួន២ ធ្វើពីដីដុត ដើម្បីរក្សាទុក អភិរក្ស និងសិក្សាស្រាវជ្រាវបន្ត។ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ផេង សំអឿន អគ្គនាយករងនៃអាជ្ញាធរជាតិព្រះវិហារ បានដឹកនាំមន្ត្រីចុះទៅធ្វើការប្រគល់ទទួលវត្ថុបុរាណទាំងនេះនៅវត្តកន្ទួត ឃុំកន្ទួត ស្រុកជាំក្សាន្ត។ អ្នកជំនាញអាជ្ញាធរជាតិព្រះវិហារបានបញ្ជាក់ថា…