ជីវិត និងសង្គម

សហគមន៍ទុរេនបែកអន្លូង​ប្រកាសដាក់QR Code ប្រយុទ្ធនឹងការក្លែងបន្លំទុរេននាំចូលថៃ

ខេត្តកំពង់ចាម៖ ក្រោយពីមានការផ្ទុះរឿងឈ្មួញទិញទុរេនចេញពីខេត្តកំពង់ចាម តែបែរជាសារភាពថានាំចូលមកពីប្រទេសថៃវិញនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានចុះជួបសហគមន៍ទុរេនបែកអន្លូង ដើម្បីរកដំណោះស្រាយដាក់ QR Code នៅលើផ្លែទុរេន ជាសញ្ញាសម្គាល់ប្រភពដើម។ អ្នកស្រី វ៉ែន សុភ័ណ្ឌ អាយុ៣៥ឆ្នាំ ម្ចាស់ចំការទុរេនបែកអន្លូង បានឲ្យដឹងថា គាត់ដាំទុរេនពូជសាំងឃីម…

ព្យុះ «ហាហ្គូពីត» បក់បោកតែកម្ពុជាមិនស្ថិតក្នុងគន្លង តែនឹងមានភ្លៀងខ្យល់កន្ត្រាក់ផ្គររន្ទះនៅតំបន់ខ្លះ

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីការកកើតឡើងនៃព្យុះទី៥ ឈ្មោះ «ហាហ្គូពីត» (Hagupit T2605) នៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ដែលកំពុងជះឥទ្ធិពលដោយប្រយោលមកលើកម្ពុជា។ ទោះជាយ៉ាងណា ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅលើគន្លងផ្លូវដើររបស់ព្យុះនេះទេ។ ក្រសួងបានប្រកាសពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី៨ ដល់ទី១០ ខែឧសភា ឆ្នាំ២០២៦ ដោយព្យុះនេះមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ…

ភ្នំភ្លើង​ឌូកូណូ​ផ្ទុះ​យ៉ាង​គំហុក​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​អ្នក​ឡើង​ភ្នំ​២០​នាក់​បាត់​ខ្លួន​

ទីក្រុងហ្សាកាតា៖ ភ្នំភ្លើងឌូកូណូ (Dukono) នៅលើកោះហាល់ម៉ាហេរ៉ា (Halmahera) ភាគខាងជើងខេត្តម៉ាលូគូ (Maluku) នៃប្រទេសឥណ្ឌូណេស៊ី បានផ្ទុះឡើងយ៉ាងគំហុកនៅថ្ងៃសុក្រនេះ វេលាម៉ោង ៧:៤១ ព្រឹកម៉ោងក្នុងស្រុក ដោយបានព្រួសផ្សែងហុយទ្រលោមឡើងដល់កម្ពស់ ១០ គីឡូម៉ែត្រ។ មុនពេលកើតហេតុ មានក្រុមអ្នកឡើងភ្នំប្រមាណ ២០ នាក់ កំពុងធ្វើដំណើរកម្សាន្តនៅលើភ្នំនោះ…

ឃាត់ខ្លួនជនសង្ស័យ ៦ នាក់ជួញដូរគ្រឿងញៀននៅខណ្ឌច្បារអំពៅ បញ្ជូនទៅតុលាការ

រាជធានីភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យចំនួន ៦ នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន រួចបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។ តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីវេលាម៉ោង ១៧ និង ១០ នាទីល្ងាច ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២៦…

កែបកាន់តែប្លែក! វិថីឆ្នេរអង្កោល ផ្លូវថ្មើរជើងមាត់សមុទ្រស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរ

ខេត្តកែប៖ វិថីតេជោសន្តិភាពឆ្នេរអង្កោល មិនត្រឹមតែជាសមិទ្ធផលរូបវន្តដ៏រឹងមាំប៉ុណ្ណោះទេ ប៉ុន្តែបាននិងកំពុងក្លាយជាមេដែកឆក់យកបេះដូងភ្ញៀវទេសចរ តាមរយៈការលើកកម្ពស់សោភ័ណភាពខេត្តកែប ឱ្យកាន់តែមានរបៀបរៀបរយ និងស្រស់បំព្រង។ ជាក់ស្តែង ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសនាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះថា វិថីតេជោសន្តិភាពឆ្នេរអង្កោល បាន និងកំពុងដើរតួនាទីជាខ្សែផ្លូវលើកសម្រស់ទេសចរណ៍ខេត្តកែបឱ្យកាន់តែស្រស់ស្អាត និងមានរបៀបរៀបរយ តាមរយៈការបង្កើតឱ្យមានចំណតរថយន្ត ផ្លូវជិះកង់ និងផ្លូវថ្មើរជើងសម្រាប់ការដើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ…

ឃាត់ខ្លួនក្មេងទំនើង៤នាក់ ក្នុងនោះមានប្រុសក្លែងជាស្រី ជិះម៉ូតូបង្កអនាធិបតេយ្យតាមផ្លូវសាធារណៈ

**រាជធានីភ្នំពេញ៖** កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនក្មេងទំនើងចំនួន០៤នាក់ ក្នុងនោះមានប្រុសក្លែងជាស្រីម្នាក់ នៅចំណុចស្ពានជ្រោយចង្វារ កាលពីវេលាម៉ោង០៣ និង៣០នាទី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។ ការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្ដាញសង្គម ពីករណីក្មេងទំនើងជិះម៉ូតូ២គ្រឿង បង្កភាពអនាធិបតេយ្យតាមផ្លូវសាធារណៈ នៅចំណុចស្ពានអាកាសផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីយប់អធ្រាត្រថ្ងៃទី៥ ខែឧសភា…

សោកនាដកម្ម! ទន្សោងកម្រមួយក្បាលទៀតស្លាប់ក្នុងដែនជម្រកសត្វព្រៃ ឧត្តរមានជ័យ កើនដល់៤ក្បាលក្នុងរយៈពេល៥ខែ

រាជធានីភ្នំពេញ៖ ការស្លាប់របស់សត្វទន្សោងឈ្មោលមួយក្បាលទៀត នៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានធ្វើឲ្យចំនួនសត្វទន្សោងដែលបានងាប់ក្នុងរយៈពេលត្រឹមតែ៥ខែដើមឆ្នាំ២០២៦នេះ កើនឡើងដល់៤ក្បាល ដែលជាតួលេខគួរឲ្យព្រួយបារម្ភបំផុត។ យោងតាមហ្វេសប៊ុកផេកព្រៃសង្ឃសហគមន៍រុក្ខាវ័ន MCF បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី៥ ឧសភា ឆ្នាំ២០២៦ សត្វទន្សោងឈ្មោលមួយក្បាលត្រូវបានប្រទះឃើញដេកស្លាប់យ៉ាងអណោចអធ័ម នៅចំណុចស្នាមភ្លោះក្បែរផ្លូវ ក្នុងភូមិចារថ្មី ឃុំលំទង ស្រុកអន្លង់វែង ។…

អាសូរកំលោះតួ MV ឆក់ទូរស័ព្ទនារីបានសម្រេច តែម៉ូតូអស់សាំងត្រូវគេចាប់បានស្រួលៗ

រាជធានីភ្នំពេញ ៖ បុរសវ័យក្មេងម្នាក់ដែលទើបក្លាយជាតួសម្ដែងថត MV ខ្លីៗ បែរជាយកសមត្ថភាពសម្ដែងមកប្រើប្រាស់ខុសកន្លែង ដោយបានឆក់ទូរស័ព្ទ iPhone 13 Pro Max របស់នារីម្នាក់ នៅវេលាម៉ោង ៥ និង ៤០ នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី ៨…

ពុះពារជាង៣០០បណ្តឹង! ក្រសួងមហាផ្ទៃដោះស្រាយបានជាង៦២%ក្នុងត្រីមាសទី១ឆ្នាំ២០២៦

រាជធានីភ្នំពេញ៖ ក្នុងត្រីមាសទី១ឆ្នាំ២០២៦ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃបានទទួលបណ្តឹងចំនួន៤១៩ កើនឡើង៧៨%ធៀបនឹងឆ្នាំ២០២៥។ ក្នុងចំណោមបណ្តឹងសរុប៦១០ (រាប់ទាំងបណ្តឹងសល់) អគ្គាធិការដ្ឋានសម្រេចដោះស្រាយបាន៣៧៨បណ្ដឹង ស្មើ៦២% កើនឡើង១០% បើធៀបនឹងដំណាក់កាលដូចគ្នាកាលពីឆ្នាំមុន។ លោកឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការក្រសួងមហាផ្ទៃបានឱ្យដឹងថា អគ្គាធិការដ្ឋានបានចុះអធិការកិច្ចនិងអង្កេតស្រាវជ្រាវ២៥បណ្ដឹង និងតាមដានការអនុវត្តសេចក្ដីជូនដំណឹងក្រសួង៥គោលដៅ។ លទ្ធផលនៃការដាក់វិន័យនិងទណ្ឌកម្មរួមមាន៖ ដកហូតមុខតំណែងនិងបន្ថយឋានន្តរស័ក្តិ១រូប (នគរបាលខេត្តរតនគិរី) បណ្តេញចេញពីក្របខណ្ឌ២រូប…

WHO បញ្ជាក់ថា Hantavirus មិនមែនជាគ្រោះថ្នាក់កម្រិតសកលដូចកូវីដ-១៩ ឡើយ បន្ទាប់ពីផ្ទុះនៅលើនាវាទេសចរណ៍

ទីក្រុងហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានចេញមកបញ្ជាក់ជាថ្មីថា មេរោគ Hantavirus (ហាន់តាវីរុស) ដែលកំពុងរីករាលដាលនៅលើនាវាទេសចរណ៍មួយនោះ មិនអាចក្លាយទៅជាការឆ្លងរាលដាលកម្រិតទូទាំងពិភពលោក (Pandemic) ដូចជំងឺកូវីដ-១៩ ជាដាច់ខាត។ ទោះជាយ៉ាងណា អង្គការនេះរំពឹងថា មេរោគនេះនឹងបន្តរាតត្បាតជាបន្តទៀត។ ក្នុងសន្និសីទសារព័ត៌មានថ្មីៗនេះ អ្នកជំនាញខាងជំងឺឆ្លងរបស់ WHO បានពន្យល់យ៉ាងច្បាស់ថា មេរោគ…