ជីវិត និងសង្គម

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំជំនួបអាហារពេលព្រឹកត្រីភាគី CLV ពង្រឹងសហប្រតិបត្តិការ កម្ពុជា-ឡាវ-វៀតណាម នៅហ្វីលីពីន

ហ្វីលីពីន ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមក្នុងជំនួបអាហារពេលព្រឹកការងារត្រីភាគី ជាមួយឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងឯកឧត្តម ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីវៀតណាម នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។ ជំនួបកំពូលខ្នាតតូចនេះ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី០៨ ខែឧសភា…

កម្មវិធី TVET 1.5 លាននាក់៖ បណ្តុះបណ្តាលយុវជនជាង ២៧ ម៉ឺននាក់ បើកផ្លូវចេញពីភាពក្រីក្រ និងបង្កើតការងារសមរម្យ

រាជធានីភ្នំពេញ៖ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ (TVET 1.5M) របស់រាជរដ្ឋាភិបាលកម្ពុជា កំពុងទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ ដោយបានបណ្តុះបណ្តាលយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យសរុបប្រមាណ ២៧ ម៉ឺននាក់ គិតចាប់ពីការអនុវត្តនៅឆ្នាំ ២០២៤ ដល់ត្រីមាសទី១ ឆ្នាំ ២០២៦ នេះ។ លោក…

វិបត្តិ​ដែន​សមុទ្រ​កម្ពុជា-ថៃ៖ នាយក​រដ្ឋមន្ត្រី​ប្រកាស​ផ្តួចផ្តើម​ការ​ផ្សះផ្សា​ដោយ​បង្ខំ​ក្រោម​ច្បាប់​សមុទ្រ​អន្តរជាតិ​UNCLOS

រាជធានី​ភ្នំពេញ៖ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់​ថា កម្ពុជា​បាន​សម្រេចចិត្ត​ផ្តួចផ្តើម​ការ​ផ្សះផ្សា​ដោយ​បង្ខំ​ក្រោម​អនុសញ្ញា​ច្បាប់​សមុទ្រ​អន្តរជាតិ (UNCLOS) បន្ទាប់​ពី​ភាគី​ថៃ​បាន​ដកខ្លួន​ចេញ​ពី​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០១។ ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​លទ្ធផល​ជំនួប​ត្រីភាគី​រវាង​ហ្វីលីពីន កម្ពុជា និង​ថៃ នៅ​ទីក្រុង​សេប៊ូ ប្រទេស​ហ្វីលីពីន កាល​ពី​ល្ងាច​ថ្ងៃ​ទី​០៧ ឧសភា ឆ្នាំ​២០២៦ សម្ដេច​ធិបតី​បាន​បង្ហាញ​ការ​ជឿជាក់​ថា នេះ​ជា​មាគ៌ា​សន្តិភាព​ឆ្ពោះទៅ​រក​ដំណោះស្រាយ​យុត្តិធម៌​សម្រាប់​ភាគី​ទាំង​ពីរ។ សម្ដេច​បាន​អះអាង​ថា…

អាមេរិក-អ៊ីរ៉ង់បាញ់តបតគ្នាក្បែរច្រកហ័រម៉ូស តែត្រាំនៅរក្សាបទឈប់បាញ់

ទីក្រុងតេអេរ៉ង់៖ កងទ័ពអាមេរិក និងអ៊ីរ៉ង់ បានបាញ់ប្រហារតបតគ្នាកាលពីយប់មិញ នៅតំបន់ច្រកសមុទ្រហ័រម៉ូស ដែលជាចំណុចយុទ្ធសាស្ត្រសំខាន់។ ទោះជាយ៉ាងនេះក្តី លោកដូណាល់ត្រាំ បានប្រកាសថា បទឈប់បាញ់រវាងភាគីទាំងពីរនៅតែមានសុពលភាពដដែល។ យោធាអ៊ីរ៉ង់ប្រកាសថា កប៉ាល់អាមេរិក២គ្រឿងបានបើកចូលច្រកសមុទ្រហ័រម៉ូស និងបាញ់ប្រហារចូលទឹកដីអ៊ីរ៉ង់ រួមទាំងវាយប្រហារតាមអាកាសលើទីតាំងជនស៊ីវិល តំបន់ Bandar Khamir និង Sirik។ ជាការឆ្លើយតប…

លេងភ្លេងរហូតដល់ជិត១១យប់! អធិការនគរបាលក្រុងតាខ្មៅចេញប្រតិបត្តិការដកហូតធុងបាស់រំខានអ្នកជិតខាង

ខេត្តកណ្តាល ៖ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានបើកប្រតិបត្តិការចុះរៀបចំសណ្តាប់ធ្នាប់ និងឆ្លើយតបតាមបណ្ដឹងរបស់ពលរដ្ឋ ពាក់ព័ន្ធនឹងការបង្កសំឡេងរំខានយ៉ាងខ្លាំងនៅយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ស្ថិតក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។ ជាក់ស្តែង អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានប្រកាសនាយប់ថ្ងៃទី៦ ខែឧសភានេះថា ៖ បន្ទាប់ពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋ អំពីបញ្ហាបង្កសំឡេងរំខាន នៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ លោករ​វ​សេនីយ៍​ឯក…

រកឃើញអដ្ឋិធាតុជនរងគ្រោះសម័យខ្មែរក្រហមជិត៨០០បំណែកនៅកោះរំដួល

ខេត្តកណ្ដាល ៖ មន្ទីរវប្បធម៌ខេត្តកណ្តាល សហការជាមួយសារមន្ទីរទួលស្លែង បានចុះប្រមូលអដ្ឋិធាតុ និងសម្លៀកបំពាក់ជនរងគ្រោះសម័យខ្មែរក្រហម នៅកោះរំដួល ក្រុងតាខ្មៅ ខេត្តកណ្ដាល។ យោងតាមការប្រកាសរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្ដាល កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារការិយាល័យសារមន្ទីរ និងការិយាល័យបេតិកភណ្ឌ រួមជាមួយសារមន្ទីរទួលស្លែង បានចុះសិក្សាចងក្រងព័ត៌មាន និងប្រមូលអដ្ឋិធាតុ ព្រមទាំងសម្លៀកបំពាក់ជនរងគ្រោះក្នុងសម័យខ្មែរក្រហម…

អ៊ីរ៉ង់វាយប្រហារទីតាំងប្រេង UAE ស្របពេលអាមេរិកបើក«ប្រតិបត្តិការគម្រោងសេរីភាព»

សង្គ្រាមអ៊ីរ៉ង់៖ អេមីរ៉ាត់អារ៉ាប់រួម (UAE) ប្រកាសថាខ្លួនរងការវាយប្រហារជាច្រើនលើកពីអ៊ីរ៉ង់ កាលពីថ្ងៃទី៤ ឧសភា ដែលជាថ្ងៃដំបូងនៃប្រតិបត្តិការរបស់អាមេរិក ក្នុងគោលបំណងស្ដារចរាចរណ៍នាវាកាត់ច្រកសមុទ្រហ័រមូសឡើងវិញ។ នេះជាលើកដំបូងដែលការវាយប្រហារសំដៅលើទីតាំងស៊ីវិលក្នុងតំបន់ឈូងសមុទ្រពែរ្ស ធ្វើឲ្យបទឈប់បាញ់ដែលមានតាំងពីថ្ងៃទី៨ មេសា កាន់តែផុយស្រួយ។ តម្លៃប្រេងបានហក់ឡើងដល់ជាង១១៣ដុល្លារក្នុងមួយធុង។ ទីតាំងប្រេង Fujairah ដែលជាទីតាំងសំខាន់ និងអាចចេញចូលបានដោយមិនឆ្លងកាត់ច្រកសមុទ្រហ័រមូស ត្រូវបានវាយប្រហារដោយដ្រូនអ៊ីរ៉ង់ បណ្ដាលឲ្យមានភ្លើងឆេះ និងជនជាតិឥណ្ឌា៣នាក់រងរបួសធ្ងន់។…

វៀតណាម​ភ្ញាក់​រន្ធត់! ជំងឺ​អុតក្តាម SAT1 វាយ​ប្រទេស​ចិន ប្រញាប់​ស្នើ​នាំ​ចូល​វ៉ាក់សាំង​បន្ទាន់

ប្រទេស​វៀតណាម​កំពុង​ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​ដ៏​ធ្ងន់ធ្ងរ​មួយ​ទៀត​ពី​ប្រទេស​ជិត​ខាង​។ ក្រសួង​កសិកម្ម និង​បរិស្ថាន​វៀតណាម​បាន​ព្រមាន​ថា ជំងឺ​អុតក្តាម (Foot and Mouth Disease) ប្រភេទ​ថ្មី​ឈ្មោះ SAT1 បាន​លេច​ឡើង​នៅក្នុង​ប្រទេស​ចិន​ជា​លើក​ដំបូង​កាលពី​ខែ​មេសា ឆ្នាំ ២០២៦ នេះ ហើយ​កំពុង​រីករាលដាល​មក​ជិត​តំបន់​អាស៊ី​អាគ្នេយ៍ បង្ក​ើន​ហានិភ័យ​ខ្ពស់​សម្រាប់​វៀតណាម ដែល​មាន​ព្រំដែន​គោក​ជាប់​ចិន​។ យោង​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​អុតក្តាម SAT1…

រដ្ឋមន្ត្រីក្រសួងការងារ ជំរុញឱ្យវិស្វករចុះបញ្ជី ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញ

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ស្តីពីលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួន ក្នុងរយៈពេលពេញមួយឆ្នាំកន្លង…

ឧបនាយករដ្ឋមន្ត្រី ស សុខា ៖ សុវត្ថិភាពចរាចរណ៍​ជាកាតព្វកិច្ចរបស់សង្គមទាំងមូល មិនមែនស្ថាប័នណាមួយឡើយ

រាជធានីភ្នំពេញ ៖ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកឡើងថា បញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវគោក មិនមែនជាការទទួលខុសត្រូវតែលើស្ថាប័នណាមួយប៉ុណ្ណោះទេ ប៉ុន្តែជាការទទួលខុសត្រូវរបស់សង្គមជាតិទាំងមូល និងត្រូវមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ។ ការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបែបនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ។…