អាមេរិក-អ៊ីរ៉ង់បាញ់តបតគ្នាក្បែរច្រកហ័រម៉ូស តែត្រាំនៅរក្សាបទឈប់បាញ់

អាមេរិក-អ៊ីរ៉ង់បាញ់តបតគ្នាក្បែរច្រកហ័រម៉ូស តែត្រាំនៅរក្សាបទឈប់បាញ់

ទីក្រុងតេអេរ៉ង់៖ កងទ័ពអាមេរិក និងអ៊ីរ៉ង់ បានបាញ់ប្រហារតបតគ្នាកាលពីយប់មិញ នៅតំបន់ច្រកសមុទ្រហ័រម៉ូស ដែលជាចំណុចយុទ្ធសាស្ត្រសំខាន់។ ទោះជាយ៉ាងនេះក្តី លោកដូណាល់ត្រាំ បានប្រកាសថា បទឈប់បាញ់រវាងភាគីទាំងពីរនៅតែមានសុពលភាពដដែល។

រូបភាពទី១

យោធាអ៊ីរ៉ង់ប្រកាសថា កប៉ាល់អាមេរិក២គ្រឿងបានបើកចូលច្រកសមុទ្រហ័រម៉ូស និងបាញ់ប្រហារចូលទឹកដីអ៊ីរ៉ង់ រួមទាំងវាយប្រហារតាមអាកាសលើទីតាំងជនស៊ីវិល តំបន់ Bandar Khamir និង Sirik។ ជាការឆ្លើយតប អ៊ីរ៉ង់បានបាញ់ប្រហារទៅលើនាវាចម្បាំងអាមេរិក ដោយអះអាងថាបង្កការខូចខាតយ៉ាងដំណំ។

រូបភាពទី២

ម្ខាងវិញទេ បញ្ជាការដ្ឋានយោធាអាមេរិកបដិសេធថា គ្មានទ្រព្យសម្បត្តិណាមួយរបស់ខ្លួនត្រូវរងការវាយប្រហារឡើយ ដោយចោទថា អ៊ីរ៉ង់ជាអ្នកចាប់ផ្ដើមបាញ់មីស៊ីល ដ្រូន និងអូប័រ សំដៅនាវាពិឃាតអាមេរិកចំនួន៣គ្រឿង។ អាមេរិកបានវាយប្រហារតបទៅទីតាំងស្តុកមីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់វិញ។

រូបភាពទី៣

គួរបញ្ជាក់ថា ការបាញ់ប្រហារតបតគ្នានេះ កើតឡើងនៅពេលដែលទីក្រុងវ៉ាស៊ីនតោនកំពុងរង់ចាំការឆ្លើយតបពីអ៊ីរ៉ង់ចំពោះផែនការសន្តិភាព១៤ចំណុច។ បញ្ហាធំៗ ដូចជាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នៅតែមិនទាន់ដោះស្រាយចេញនៅឡើយទេ។ ប្រភព៖ រ៉យទ័រ

administrator

Related Articles