លេងភ្លេងរហូតដល់ជិត១១យប់! អធិការនគរបាលក្រុងតាខ្មៅចេញប្រតិបត្តិការដកហូតធុងបាស់រំខានអ្នកជិតខាង

លេងភ្លេងរហូតដល់ជិត១១យប់! អធិការនគរបាលក្រុងតាខ្មៅចេញប្រតិបត្តិការដកហូតធុងបាស់រំខានអ្នកជិតខាង

ខេត្តកណ្តាល ៖ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានបើកប្រតិបត្តិការចុះរៀបចំសណ្តាប់ធ្នាប់ និងឆ្លើយតបតាមបណ្ដឹងរបស់ពលរដ្ឋ ពាក់ព័ន្ធនឹងការបង្កសំឡេងរំខានយ៉ាងខ្លាំងនៅយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ស្ថិតក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។

រូបភាពការដកហូតធុងបាស់

ជាក់ស្តែង អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានប្រកាសនាយប់ថ្ងៃទី៦ ខែឧសភានេះថា ៖ បន្ទាប់ពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋ អំពីបញ្ហាបង្កសំឡេងរំខាន នៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ លោករ​វ​សេនីយ៍​ឯក យី វណ្ណ​ដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានអោយកម្លាំងចុះទៅណែនាំ និងដកហូតធុងបាស់មករក្សាទុក។

រូបភាពសមត្ថកិច្ចចុះប្រតិបត្តិការ

ការចុះទៅណែនាំប្រជាពលរដ្ឋបង្កសំឡេងរំខានខាងលើនេះ នៅវេលាម៉ោង ២២:២០ នាទី នាយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។

រូបភាពក្រុមការងារ

តាមរយៈប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានអំពាវនាវ សូមបងប្អូនសប្បាយក្នុងកំរិតណាមួយ ដែលមិនរំខានអ្នកជិតខាង មិនធ្វើអោយអ្នកជិតខាងធុញទ្រាន់ ពេលខ្លះពួកគាត់មានកូនតូច មានឪពុក ម្តាយចាស់ជរា មានជំងឺ ត្រូវការសម្រាក។

administrator

Related Articles