ឧបនាយករដ្ឋមន្ត្រី ស សុខា ៖ សុវត្ថិភាពចរាចរណ៍​ជាកាតព្វកិច្ចរបស់សង្គមទាំងមូល មិនមែនស្ថាប័នណាមួយឡើយ

ឧបនាយករដ្ឋមន្ត្រី ស សុខា ៖ សុវត្ថិភាពចរាចរណ៍​ជាកាតព្វកិច្ចរបស់សង្គមទាំងមូល មិនមែនស្ថាប័នណាមួយឡើយ

រាជធានីភ្នំពេញ ៖ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកឡើងថា បញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវគោក មិនមែនជាការទទួលខុសត្រូវតែលើស្ថាប័នណាមួយប៉ុណ្ណោះទេ ប៉ុន្តែជាការទទួលខុសត្រូវរបស់សង្គមជាតិទាំងមូល និងត្រូវមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ។

ស សុខា

ការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបែបនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា បានស្នើឱ្យយន្តការដឹកនាំគ្រប់ថ្នាក់នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងថ្នាក់រាជធានី ខេត្តទាំង២៥ ត្រូវប្តេជ្ញាចិត្តខិតខំអនុវត្តភារកិច្ច ដើម្បីសម្រេចឱ្យបានតាមផែនការ ក្នុងការទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០២៦។

កិច្ចប្រជុំ

ឯកឧត្តមក៏បានបញ្ជាក់ពីការពង្រឹងយន្តការដឹកនាំគ្រប់ថ្នាក់ឱ្យមានភាពសកម្ម ព្រមទាំងចាត់ធ្វើការត្រួតពិនិត្យ កែលម្អ និងតម្រង់ទិសឱ្យបានសមស្របតាមស្ថានភាពជាក់ស្តែងនៃភូមិសាស្ត្រ ប្រជាសាស្ត្រ និងពេលវេលា។ ជាមួយនេះ ត្រូវលើកសរសើរជូនរង្វាន់ដល់អង្គភាព ឬបុគ្គលមានស្នាដៃ និងត្រូវកែទម្រង់ចំពោះអង្គភាពដែលមិនទាន់សម្រេចភារកិច្ចតាមផែនការ។

សុវត្ថិភាពចរាចរណ៍

ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានណែនាំឱ្យអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី ខេត្ត បង្កើនការអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាពឱ្យបានទូលំទូលាយនូវច្បាប់ និងបទដ្ឋាននានា នៅតាមដងផ្លូវ ស្ថាប័នរដ្ឋ សាលារៀន រោងចក្រ សហគ្រាស សហគមន៍ គ្រួសារ និងតាមបណ្តាញសង្គម។

ចរាចរណ៍

ឯកឧត្តមក៏បានស្នើក្រសួងសាធារណការ និងដឹកជញ្ជូនជំរុញថែមទៀត ក្នុងការបង្កើនប្រសិទ្ធភាពនៃការបង្រៀន និងការប្រឡងផ្តល់បណ្ណបើកបរប្រកបដោយតម្លាភាព ដើម្បីពង្រឹងគុណភាពអ្នកបើកបរឱ្យមានចំណេះដឹងពិតទាំងខាងទ្រឹស្តី និងការអនុវត្តជាក់ស្តែង។

ផ្លូវគោក

យោងតាមរបាយការណ៍ ក្នុងឆ្នាំ២០២៥ ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សមត្ថកិច្ចបានពិន័យយានយន្តល្មើសច្បាប់សរុបចំនួន ៤៧,៣៨៨ គ្រឿង។ គ្រោះថ្នាក់កើតឡើងសរុប ២,៣៤៥ លើក (យប់ ៥៨%%) បណ្តាលឱ្យស្លាប់ ១,៤៦៧ នាក់ និងរបួស ៣,២១៣ នាក់ (ធ្ងន់ ១,៨៦៩ នាក់)។ បើធៀបនឹងឆ្នាំ២០២៤ គ្រោះថ្នាក់ថយចុះ ១៨%%, អ្នកស្លាប់ថយចុះ ៣%%, និងអ្នករបួសថយចុះ ១៤%%៕

administrator

Related Articles