ជីវិត និងសង្គម

រតនគិរី៖ ទីតាំងល្បែងជល់មាន់ដុះស្លែ គ្មានសមត្ថកិច្ចចុះបង្ក្រាប! អ្នកលេងរត់ប្រសាចពេលអ្នកកាសែតមកដល់

ខេត្តរតនគិរី៖ ទីតាំងល្បែងជល់មាន់មួយកន្លែង ដែលដំណើរការលេងជាយូរខែឆ្នាំមកហើយ លេងដុះស្លែ ស្ថិតក្នុងចំការស្វាយចន្ទីយ៉ាងគគ្រឹកគគ្រេង ដោយមិនកោតញញើតឡើយ។ ស្រាប់តែនៅវេលាម៉ោង ២ រសៀល ថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៦ មានក្រុមអ្នកកាសែតចូលដល់ អ្នកញៀនល្បែងជល់មាន់នោះរត់ចែកជើងគ្នាប្រសាចតែម្តង។ ហើយគេឃើញមនុស្សម្នាក់រត់មកស្ទាក់ក្រុមអ្នកកាសែតនោះ គេសង្ស័យថាជាម្ចាស់សង្វៀនជល់មាន់ មានឈ្មោះហៅថា (បារាំងៗ)។…

រដ្ឋសភាកម្ពុជាស្នើសហភាពអឺរ៉ុបបន្តជួយបច្ចេកទេសអភិវឌ្ឍដែនសមុទ្រ និងសន្តិសុខនាវាចរ

រាជធានីភ្នំពេញ៖ រដ្ឋសភាកម្ពុជាបានអំពាវនាវទៅកាន់សហភាពអឺរ៉ុប សូមបន្តផ្តល់កិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស ដើម្បីជួយអភិវឌ្ឍតំបន់សមុទ្រ កសាងសមត្ថភាពអនុវត្តច្បាប់សមុទ្រ និងពង្រឹងសន្តិសុខដែនសមុទ្រកម្ពុជា។ ការអំពាវនាវនេះធ្វើឡើងក្នុងកិច្ចប្រជុំអន្តរសភាទ្វេភាគីកម្ពុជា-អឺរ៉ុប លើកទី៥ កាលពីថ្ងៃទី២៨-២៩ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងស្រាសបួរ ប្រទេសបារាំង ដែលដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា…

សម្តេចតេជោ គាំទ្រគោលជំហររាជរដ្ឋាភិបាល ជំរុញដំណោះស្រាយសមុទ្រតាមច្បាប់អន្តរជាតិ ក្រោយថៃលុបចោល MOU 2001

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះគោលជំហររាជរដ្ឋាភិបាល លើដំណោះស្រាយតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ ក្រោយពេលភាគីថៃលុបចោល MOU 2001 ជាឯកតោភាគី។ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ សម្តេចតេជោ បានសរសេរលើបណ្តាញសង្គមថា លោកគាំទ្រគោលជំហររបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលមិនត្រូវបង្កើតយន្តការទ្វេភាគីថ្មីជំនួស…

សោកនាដកម្ម! រោងចក្រកាំជ្រួចភ្លើងចិនផ្ទុះយ៉ាងខ្លាំង មនុស្សស្លាប់២១នាក់ របួសជាង៦០នាក់

ប្រទេសចិន ៖ ទូរទស្សន៍រដ្ឋចិន CCTV រាយការណ៍នា ថ្ងៃទី៥ ឧសភា ថា ការផ្ទុះដ៏ខ្លាំងក្នុងរោងចក្រកាំជ្រួចភ្លើងមួយ នៅភាគកណ្ដាលចិន បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច២១នាក់ និង៦១នាក់រងរបួស។ ទូរទស្សន៍នោះគូសបញ្ជាក់ថា ការផ្ទុះកើតមាន នាថ្ងៃទី៤ ឧសភា វេលាម៉ោង១៦ និង៤៣នាទីម៉ោងក្នុងស្រុក ក្នុងរោងចក្រ LIUYANG…

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅហ្វីលីពីន

រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។ ការអញ្ជើញនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ…

ព័ត៌មាន​ក្តៅ! កម្ពុជាត្រៀមជួប​អាកាសធាតុ​ក្តៅ​៣៦°C និង​ភ្លៀង​លាយ​ផ្គរ​រន្ទះ​ខ្យល់​កន្ត្រាក់ ៣ថ្ងៃ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ត្រៀម​ខ្លួន​រួច​ព្រោះ​កម្ពុជា​នឹង​មាន​អាកាសធាតុ​ប្រែប្រួល​ខ្លាំង ចាប់ពីថ្ងៃ​ទី០៦ ដល់​ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ ជាមួយ​សីតុណ្ហភាព​ក្តៅ​ហួតហែង​រហូត​ដល់ ៣៦°C ប៉ុន្តែ​នឹង​មាន​ភ្លៀង​ធ្លាក់​លាយឡំ​ដោយ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ផងដែរ។ បាតុភូត​នេះ​កើតឡើង​ដោយ​សារ​សម្ពាធ​ទាប​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង​មាន​ឥទ្ធិពល​លើ​របប​ខ្យល់មូសុង​ឦសាន ដែល​បក់​មក​លើ​អាង​ទន្លេមេគង្គ និង​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល។ សូម​ប្រជាពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ជាពិសេស​នៅតាម​តំបន់​ដែល​ងាយ​រង​គ្រោះ។ បម្រែបម្រួល​អាកាសធាតុ​តាមតំបន់…

ACU បញ្ជាក់ថា ប្រធានគណបក្សមួយរូបគឺអ្នកគេចពន្ធ ក្រោយឆែកឃើញសេចក្តីពិត

រាជធានីភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចេញសេចក្តីបំភ្លឺជុំវិញពាក្យបណ្តឹងរបស់លោក ឯម សុខសុវណ្ណ ដែលជាប្រធានគណបក្សនយោបាយមួយរូប ដែលបានប្តឹងមន្ត្រីរាជការចំនួន ១០ រូប នៃក្រុមត្រួតពិនិត្យការប្រកាសពន្ធលើមធ្យោបាយដឹកជញ្ជូនឆ្នាំ២០២៣ របស់ខេត្តព្រៃវែង។ បើតាមការបំភ្លឺរបស់ ACU កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឯម សុខសុវណ្ណ…

សម្តេចតេជោ៖ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាពិធីកំពូលសម្រាប់កសិករខ្មែរ បន្ទាប់ពីព្រះរាជាអភិសេក

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានថ្លែងជាសារអបអរសាទរនាថ្ងៃទី៥ ឧសភា ឆ្នាំ២០២៦ ដោយលើកឡើងថា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល គឺជាពិធីដ៏សំខាន់បំផុតមួយ បន្ទាប់ពីព្រះរាជាអភិសេក ហើយជាពិធីប្រពៃណីដែលប្រជាពលរដ្ឋខ្មែរទន្ទឹងរងចាំជារៀងរាល់ឆ្នាំ។ នៅថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០…

អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​អេ​ត​ចាយ​និង​រថយន្ត​ដឹក​ទំនិញ​២​គ្រឿង​ឆេះ​ខ្ទេច​អស់​មួយ​រំពេច សមត្ថកិច្ច​ចុះ​ពន្លត់​ទាន់ពេល​គ្មាន​អ្នក​របួស

ខេត្តកំពង់ស្ពឺ៖ អគ្គិភ័យ​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​បាន​ឆាបឆេះ​ឃ្លាំង​ស្តុក​អេ​ត​ចាយ​ឈ្មោះ លឹ​ម សុវណ្ណ​រឹទ្ធ អាយុ​២៥​ឆ្នាំ ស្ថិត​នៅ​ភូមិ​បឹង​ងោង ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​៩​និង​០៣​នាទី​យប់ ថ្ងៃទី​០៣ ឧសភា ឆ្នាំ​២០២៦ ដោយ​បាន​ឆាបឆេះ​រថយន្ត​ដឹក​ទំនិញ​ចំនួន​០២​គ្រឿង​ស្ទើរ​ទាំងស្រុង ព្រម​ទាំង​សម្ភារ​អេ​ត​ចាយ និង​ថង់កៅស៊ូ​ជា​ច្រើន។ រថយន្ត​ដែល​រងការ​ខូចខាត​រួម​មាន៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដា (HIYADAY) ពណ៌​ខៀវ…

ក.ប.ប ខេត្តបាត់ដំបង ណែនាំអាជីវករទុរេនត្រូវមានវិក័យបត្រ និងប្រភពច្បាស់លាស់ ក្រោយចុះត្រួតពិនិត្យផ្សារភូពុយ

រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបាត់ដំបង បានចុះត្រួតពិនិត្យជាក់ស្តែងលើអាជីវករលក់ទុរេននៅផ្សារភូពុយ ក្រុងបាត់ដំបង បន្ទាប់ពីមានការផ្សព្វផ្សាយលើបណ្តាញសង្គមពីការនាំចូលទុរេនពីប្រទេសថៃ។ យោងតាមសេចក្តីបំភ្លឺរបស់សាខា ក.ប.ប ខេត្តបាត់ដំបង កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រុមការងារបានចុះត្រួតពិនិត្យនៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី២ ឧសភា និងព្រឹកថ្ងៃទី៣…