សម្តេចតេជោ៖ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាពិធីកំពូលសម្រាប់កសិករខ្មែរ បន្ទាប់ពីព្រះរាជាអភិសេក

សម្តេចតេជោ៖ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាពិធីកំពូលសម្រាប់កសិករខ្មែរ បន្ទាប់ពីព្រះរាជាអភិសេក

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានថ្លែងជាសារអបអរសាទរនាថ្ងៃទី៥ ឧសភា ឆ្នាំ២០២៦ ដោយលើកឡើងថា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល គឺជាពិធីដ៏សំខាន់បំផុតមួយ បន្ទាប់ពីព្រះរាជាអភិសេក ហើយជាពិធីប្រពៃណីដែលប្រជាពលរដ្ឋខ្មែរទន្ទឹងរងចាំជារៀងរាល់ឆ្នាំ។

ព្រះរាជពិធីច្រត់ព្រះនង្គ័ល

នៅថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ឧសភា ឆ្នាំ២០២៦ ព្រះរាជាណាចក្រកម្ពុជាបានប្រារព្ធព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលជាប្រពៃណីបូរាណប្រចាំខែពិសាខ។ សម្តេចតេជោបានបញ្ជាក់ថា ពិធីនេះធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលស្រុកទេស តាមរយៈការបរិភោគរបស់ «គោឧសភរាជ»។

ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល

ជាមួយគ្នានេះ ព្រះរាជពិធីក៏ជាការដាស់តឿនរំលឹកដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើវិស័យកសិកម្មជាចម្បង ឱ្យដឹងថារដូវធ្វើស្រែចំការបានចូលមកដល់ហើយ។ សម្តេចតេជោបានបញ្ជាក់បន្ថែមថា ពិធីនេះស្ថិតក្នុងចំណោមពិធីប្រចាំឆ្នាំដ៏សំខាន់ៗជាច្រើនទៀត។

សម្តេចតេជោ ហ៊ុន សែន អបអរសាទរព្រះរាជពិធី

ជាទីបញ្ចប់ សម្តេចតេជោបានសម្តែងការគាំទ្រនិងផ្តល់ការលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដោយសូមជូនពរឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា និងទទួលបានផលដំណាំបរិបូរណ៍ក្នុងរដូវកសិកម្មថ្មីនេះ៕

administrator

Related Articles