ជីវិត និងសង្គម

លោក​ត្រាំពិចារណាផែនការ១៤ចំណុច​របស់អ៉ីរ៉ង់ តែរិះគន់ថា«មិនអាចទទួលយកបាន»

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃទី២ ឧសភា ថា លោកនឹងសិក្សាផែនការ១៤ចំណុចរបស់អ៉ីរ៉ង់ ដើម្បីដោះស្រាយជម្លោះនៅមជ្ឈិមបូព៌ា បន្ទាប់ពីការបដិសេធសំណើមុនៗរបស់តេហេរ៉ង់។ តាមបណ្ដាញសង្គម TRUTH SOCIAL លោកត្រាំសរសេរថា៖ «ខ្ញុំនឹងសិក្សាផែនការអ៉ីរ៉ង់នោះក្នុងពេលឆាប់ៗ តែខ្ញុំគិតថាផែនការនោះនឹងមិនអាចទទួលយកបានឡើយ ព្រោះអ៉ីរ៉ង់មិនបានបង់គ្រប់គ្រាន់ចំពោះអ្វីដែលត្រូវធ្វើសម្រាប់មនុស្សជាតិ និងពិភពលោកចាប់តាំងពី៤៧ឆ្នាំមក»។ តាមទីភ្នាក់ងារព័ត៌មានអ៉ីរ៉ង់…

លោក​ត្រាំ​បង្ហើប​លទ្ធផល​វិជ្ជមាន​ក្នុង​ការ​ចរចា​ជាមួយ​អ៉ីរ៉ង់ និង​ប្រកាស​ជួយ​សង្គ្រោះ​នាវា​ជាប់​គាំង

ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់​ត្រាំ​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី៣ ឧសភា​ថា សហរដ្ឋអាមេរិក​និង​អ៉ីរ៉ង់​បាន​ពិភាក្សា​គ្នា​ដ៏​វិជ្ជមាន​បំផុត ដែល​អាច​ឈាន​ទៅ​រក​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​គ្រប់​ភាគី។ លោក​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម Truth Social ថា តំណាង​របស់​លោក​បាន​ពិភាក្សា​ប្រកបដោយ​ផ្លែផ្កា ហើយ​អាច​ទម្លាយ​ផ្លូវ​ទៅ​រក​លទ្ធផល​វិជ្ជមាន​បំផុត។ បទឈប់បាញ់​នៅ​តែ​ជា​ធរមាន​តាំងពី​ថ្ងៃ​ទី៨ មេសា​ បន្ទាប់​ពី​ការ​វាយប្រហារ​រយៈពេល​ជិត​៤០​ថ្ងៃ​របស់​អាមេរិក​និង​អ៉ីស្រាអែល​ប្រឆាំង​អ៉ីរ៉ង់។ លោក​ត្រាំ​ក៏​បាន​ប្រកាស​ថា កងម៉ារីន​អាមេរិក​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី៤ ឧសភា​ អមការពារ​នាវា​របស់​ប្រទេស​ទី៣​ដែល​ជាប់​គាំង​នៅ​ច្រកសមុទ្រ​ហ័រមូស។ លោក​បញ្ជាក់​ថា នេះ​គឺ​ដើម្បី​សន្តិភាព​ក្នុង​តំបន់​មជ្ឈិមបូព៌ា និង​សហរដ្ឋអាមេរិក។…

កម្ពុជាបណ្តេញជនជាតិចិន១៦៦នាក់ ពាក់ព័ន្ធឧក្រិដ្ឋកម្មតាមប្រព័ន្ធអេឡិចត្រូនិកចេញពីប្រទេស

រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រកាសពីការបណ្តេញជនជាតិចិនចំនួន ១៦៦ នាក់ (ស្រី ០២ នាក់) ដែលពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងការស្នាក់នៅធ្វើការងារខុសច្បាប់ ចេញពីព្រះរាជាណាចក្រកម្ពុជា។ ការបណ្តេញនេះធ្វើឡើងកាលពីយប់ថ្ងៃទី៣ ឈានចូលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ តាមរយៈយន្តហោះពិសេសនៅឯប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោមការសហការជាមួយស្ថានទូតចិន។ នេះជាការអនុវត្តតាមវិធានការច្បាប់ដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបរវធិបតី…

ភ្ញាក់ផ្អើល! ពិធីមង្គលការក្លាយជាសមរភូមិ ភ្ញៀវវាយគ្នាដាច់ខ្យល់ សមត្ថកិច្ចឃាត់៣នាក់

ខេត្តកំពង់ស្ពឺ ៖ ពិធីមង្គលការដែលគួរតែពោរពេញទៅដោយភាពសប្បាយរីករាយ បែរជាក្លាយជាហេតុការណ៍រន្ធត់ នៅពេលដែលភ្ញៀវខាងកូនកំលោះ និងភ្ញៀវខាងកូនក្រមុំបានទាស់ពាក្យសម្ដីគ្នា រហូតឈានទៅដល់ការវាយតប់គ្នាយ៉ាងហិង្សា បង្កការភ្ញាក់ផ្អើលពេញពិធីកាលពីយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិឈើទាលក្រោម ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ តាមប្រភពព័ត៌មានពីនគរបាលស្រុកសំរោងទង បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានកម្មវិធីចូលរោងជ័យរបស់កូនឈ្មោះ លី ហេង…

រកឃើញថ្មីៗ! គេចាក់ថ្មរំលោភច្រាំងស្ទឹងព្រែកត្នោតខាងត្បូង ទ្វារទឹករលាំងជ្រៃ ក្រោយបុណ្យចូលឆ្នាំខ្មែរ

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ទ្វារទឹករលាំងជ្រៃ បានប្រទះឃើញដុំថ្មតូចធំជាច្រើន ត្រូវបានគេយកមកចាក់រំលោភយកច្រាំងស្ទឹងព្រែកត្នោត ដើម្បីយកធ្វើជាកម្មសិទ្ធិឯកជន ដោយមិនខ្លាចញញើតច្បាប់ឡើយ។ ទីតាំងនេះស្ថិតនៅក្នុងភូមិអន្លង់ធម្ម ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋ ការចាក់ថ្មរំលោភយកច្រាំងស្ទឹងនេះ ធ្វើឡើងក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរថ្មីៗនេះ។ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ អ្នកយកព័ត៌មានបានចុះទៅផ្តិតយករូបភាពឃើញថា អ្នកមានលុយមានអំណាចនោះបានផ្អាកសកម្មភាពចាក់ថ្មហើយ តែមិនទាន់ដឹងថា…

នាយករដ្ឋមន្ត្រីជប៉ុន អំពាវនាវឱ្យអាស៊ីពង្រឹងសមត្ថភាពខ្លួនឯង កណ្ដាលបរិបទភូមិសាស្ត្រនយោបាយតានតឹង

ប្រទេសវៀតណាម៖ ក្នុងឱកាសបំពេញទស្សនកិច្ចនៅវៀតណាម នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអ៊ី តាកាអ៊ីជី បានថ្លែងសុន្ទរកថាទៅកាន់ក្រុមនិស្សិតនៅក្រុងហាណូយ កាលពីថ្ងៃទី២ ឧសភា ដោយរំឭកពីការតាំងចិត្តរបស់ជប៉ុនក្នុងការដើរតួនាទីសកម្មបន្ថែមទៀត ក្នុងការកសាងរបៀបរបបអន្តរជាតិផ្អែកលើសេរីភាព ការបើកចំហ និងនីតិរដ្ឋ។ ក្នុងពេលកំពុងមានការបង្កើនការប្រកួតប្រជែងគ្នាខាងភូមិសាស្ត្រនយោបាយ និងការជំរុញដល់ការកែប្រែថ្មីខាងបច្ចេកវិទ្យា លោកស្រីប្រមុខរដ្ឋាភិបាលជប៉ុនបានស្នើដល់បណ្ដាប្រទេសអាស៊ីឱ្យពង្រឹងសមត្ថភាពរបស់ខ្លួន ព្រមទាំងឥរិយាបថកំណត់អនាគតរបស់ខ្លួនផ្ទាល់។ ប្រទេសជប៉ុនក៏ដូចជាវៀតណាមដែរ មានការបារម្ភចំពោះការទាមទារដែនដីរបស់ក្រុងប៉េកាំងនៅសមុទ្រចិន និងស្វែងរកទប់ទល់នឹងផលវិបាកនៃនយោបាយពន្ធគយរបស់អាមេរិក…

ភាពតានតឹងថ្មីលើសមុទ្រក្រហម! នាវាដឹកប្រេង EUREKA ត្រូវក្រុមប្រដាប់អាវុធចាប់ពង្វាងពីយេម៉ែនទៅសូម៉ាលី

ប្រទេសយេម៉ែន៖ ក្នុងភាពតានតឹងកាន់តែខ្លាំងឡើងនៅតំបន់មជ្ឈិមបូព៌ា នាវាដឹកប្រេងមួយគ្រឿងឈ្មោះ EUREKA ត្រូវបានក្រុមជនប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណចាប់ពង្វាងពីដែនទឹកឆ្នេរសមុទ្រយេម៉ែន កាលពីថ្ងៃទី២ ឧសភា ហើយបាននាំទៅកាន់ឆ្នេរសូម៉ាលី។ នេះជាការអះអាងរបស់កងឆ្មាំឆ្នេរសមុទ្រយេម៉ែន។ មជ្ឈមណ្ឌលព័ត៌មានសន្តិសុខសមុទ្រ JMIC បានព្រមានថា កម្រិតនៃការគំរាមកំហែងនៅក្នុងដែនសមុទ្រសូម៉ាលីមានការកើនឡើងវិញ បន្ទាប់ពីមានការវាយប្រហារជាច្រើនរបស់ពួកចោរសមុទ្រ បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលជាច្រើនខែ។ នាវា EUREKA ត្រូវបានចាប់ពង្វាងនៅក្នុងដែនទឹកខេត្តចាបវ៉ា ប្រទេសយេម៉ែន។ កងឆ្មាំឆ្នេរសមុទ្រយេម៉ែនបានឲ្យដឹងថា…

រន្ធត់! រត់កង់បីចាប់រំលោភក្មេងស្រីអាយុ៦ឆ្នាំ ពេលប្រពន្ធមិននៅផ្ទះ ម្ដាយមីងដឹងរឿងប្ដឹងនគរបាលចាប់ខ្លួនភ្លាមៗ

រាជធានីភ្នំពេញ៖ ស្ត្រីជាមេការហាងខារ៉ាអូខេម្នាក់ ដោយសារតែជាប់រវល់ការងារ ក៏បានយកក្មួយស្រីរបស់ខ្លួន ដែលទើបតែមានអាយុត្រឹមតែ៦ឆ្នាំប៉ុណ្ណោះ ទៅផ្ញើឲ្យស្ត្រីអ្នកជិតខាងជួយមើលថែ។ ប៉ុន្តែមិននឹកស្មានថា ស្ត្រីជាអ្នកជិតខាងនោះ រកតែមិនបានឃើញប្ដីរបស់ខ្លួនឈ្មោះ ញ៉ឹល ពិសិត ហៅប៉ារចនា អាយុ៣២ឆ្នាំ មុខរបររត់ម៉ូតូកង់បី ចាប់រំលោភក្មេងស្រីរងគ្រោះបានសម្រេចចំនួន២ដងផ្សេងគ្នា។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល០៤និង៥០នាទីល្ងាច ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងបន្ទប់ជួលលេខ៩…

ដំណើរពីការឈ្លោះក្នុងផ្ទះដល់សោកនាដកម្ម! ប្ដីប្រចណ្ឌចាក់ប្រពន្ធស្លាប់ រហូតដល់បាក់ផ្លែកាំបិតនៅស្រុកស្អាង

ខេត្តកណ្តាល ៖ ហេតុការណ៍ឃាតកម្មដ៏សោកសៅមួយបានកើតឡើង រវាងប្តីប្រពន្ធ ដោយបុរសជាប្តីដែលមានចិត្តប្រចណ្ឌ បានចាក់ប្រពន្ធរបស់ខ្លួនរហូតដល់ស្លាប់ នៅភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល កាលពីវេលាម៉ោង ២៣:៣០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផែន គន្ធា…

ត្រាំបដិសេធសំណើចុងក្រោយរបស់អ៊ីរ៉ង់ ព្រមានវាយកម្ទេចឱ្យវិនាស បើគ្មានកិច្ចព្រមព្រៀង

ទីក្រុងវ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ កាលពីយប់មិញបានថ្លែងថា លោកមិនសប្បាយចិត្តទាល់តែសោះនឹងសំណើថ្មីចុងក្រោយបង្អស់ដែលអ៊ីរ៉ង់ទើបតែផ្ញើជូនលោកដើម្បីពិនិត្យមើល។ លោកព្រមានថានឹង «វាយកម្ទេចពួកគេឱ្យវិនាសសាបសូន្យ» ប្រសិនបើពួកគេមិនព្រមចរចាគ្នាឱ្យមានកិច្ចព្រមព្រៀងទេនោះ។ លោកត្រាំថ្លែងប្រាប់អ្នកសារព័ត៌មានថា នៅខណៈនេះលោកមិនពេញចិត្តនឹងអ្វីដែលពួកគេស្នើមកយើងទេ។ ការថ្លែងដូច្នេះធ្វើឡើងបន្ទាប់ពីសារព័ត៌មានរបស់រដ្ឋអ៊ីរ៉ង់រាយការណ៍ថា រដ្ឋាភិបាលរបស់ខ្លួនបានបញ្ជូនសំណុំឯកសារទៅប្រទេសប៉ាគីស្ថានក្នុងនាមជាអន្តរការីតាំងពីល្ងាចថ្ងៃព្រហស្បតិ៍។ ចំពោះសំណួរថាតើមូលហេតុអ្វីបានជាលោកមិនពេញចិត្តនឹងសំណើលើកចុងក្រោយបំផុតនេះ? លោកត្រាំឆ្លើយតបថា ពួកគេទាមទារលក្ខខណ្ឌដែលលោកមិនអាចយល់ព្រមជាដាច់ខាត។ លោកនិយាយតែត្រឹមនេះដោយមិនបញ្ជាក់លម្អិតនោះឡើយ។ លោកត្រាំថា អ៊ីរ៉ង់ប្រើយុទ្ធសាស្ត្រជម្រុលដំណើរទៅមុខដោយសន្សឹមៗនៅក្នុងការចរចាគ្នា។ ប៉ុន្តែលោកថ្លែងបន្ថែមថា…