ត្រាំបដិសេធសំណើចុងក្រោយរបស់អ៊ីរ៉ង់ ព្រមានវាយកម្ទេចឱ្យវិនាស បើគ្មានកិច្ចព្រមព្រៀង

ត្រាំបដិសេធសំណើចុងក្រោយរបស់អ៊ីរ៉ង់ ព្រមានវាយកម្ទេចឱ្យវិនាស បើគ្មានកិច្ចព្រមព្រៀង

ទីក្រុងវ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ កាលពីយប់មិញបានថ្លែងថា លោកមិនសប្បាយចិត្តទាល់តែសោះនឹងសំណើថ្មីចុងក្រោយបង្អស់ដែលអ៊ីរ៉ង់ទើបតែផ្ញើជូនលោកដើម្បីពិនិត្យមើល។ លោកព្រមានថានឹង «វាយកម្ទេចពួកគេឱ្យវិនាសសាបសូន្យ» ប្រសិនបើពួកគេមិនព្រមចរចាគ្នាឱ្យមានកិច្ចព្រមព្រៀងទេនោះ។

Trump Iran

លោកត្រាំថ្លែងប្រាប់អ្នកសារព័ត៌មានថា នៅខណៈនេះលោកមិនពេញចិត្តនឹងអ្វីដែលពួកគេស្នើមកយើងទេ។ ការថ្លែងដូច្នេះធ្វើឡើងបន្ទាប់ពីសារព័ត៌មានរបស់រដ្ឋអ៊ីរ៉ង់រាយការណ៍ថា រដ្ឋាភិបាលរបស់ខ្លួនបានបញ្ជូនសំណុំឯកសារទៅប្រទេសប៉ាគីស្ថានក្នុងនាមជាអន្តរការីតាំងពីល្ងាចថ្ងៃព្រហស្បតិ៍។

Iran nuclear

ចំពោះសំណួរថាតើមូលហេតុអ្វីបានជាលោកមិនពេញចិត្តនឹងសំណើលើកចុងក្រោយបំផុតនេះ? លោកត្រាំឆ្លើយតបថា ពួកគេទាមទារលក្ខខណ្ឌដែលលោកមិនអាចយល់ព្រមជាដាច់ខាត។ លោកនិយាយតែត្រឹមនេះដោយមិនបញ្ជាក់លម្អិតនោះឡើយ។

លោកត្រាំថា អ៊ីរ៉ង់ប្រើយុទ្ធសាស្ត្រជម្រុលដំណើរទៅមុខដោយសន្សឹមៗនៅក្នុងការចរចាគ្នា។ ប៉ុន្តែលោកថ្លែងបន្ថែមថា នៅក្នុងជួរថ្នាក់ដឹកនាំអ៊ីរ៉ង់សព្វថ្ងៃនេះមានការប្រេះឆាគ្នាសម្បើមណាស់។ លោកមិនដឹងច្បាស់ថាតើពួកគេអាចដោះស្រាយបញ្ហាផ្ទៃក្នុងចេញរួចឬមិនរួចនោះទេ។

White House

អ្នកសារព័ត៌មានបានសាកសួរលោកត្រាំថាតើលោកនឹងចាត់វិធានការបែបណាទៀតប្រសិនបើគ្មានដំណោះស្រាយសន្តិភាពទេ។ លោកសូមមិននិយាយត្រង់ចំណុចថានឹងវាយប្រហារអ៊ីរ៉ង់ជាថ្មីឬយ៉ាងណាឡើយ។ លោកគ្រាន់តែនិយាយដោយខ្លីថា លោកមិនចង់វាយប្រហារទ្រង់ទ្រាយធំទេ ប៉ុន្តែនោះអាចជាជម្រើសមួយដែរ។

លោកក៏ត្រូវបានគេសួរពាក់ព័ន្ធនឹងឱសានវាទរយៈពេល៦០ថ្ងៃដែលមានចែងនៅក្នុងច្បាប់ War Power Act ដែលលោកត្រូវឆ្លងកាត់ការយល់ព្រមពីសភាខង់ហ្ក្រែស។ លោកថា គ្រាន់តែចេញសញ្ញាឱ្យលោកទៅស្នើសុំការយល់ព្រមពីសភាមានន័យថាជាការធ្វើផ្ទុយពីរដ្ឋធម្មនុញ្ញទាំងស្រុង៕

ប្រភព៖ Channel News Asia និងប្រភពដទៃទៀត

administrator

Related Articles