រថយន្ត​ដឹក​ស្វាយ​បុក​ម៉ូតូ​ចាំ​ភ្លើង​ក្រហម ឆេះ​សន្ធោសន្ធៅ អ្នក​បើក​រត់​គេច​ខ្លួន​បាត់

រថយន្ត​ដឹក​ស្វាយ​បុក​ម៉ូតូ​ចាំ​ភ្លើង​ក្រហម ឆេះ​សន្ធោសន្ធៅ អ្នក​បើក​រត់​គេច​ខ្លួន​បាត់

រាជធានី​ភ្នំពេញ៖ រថយន្ត​យីឌុប​ដឹក​ផ្លែស្វាយ​១​គ្រឿង បាន​បើក​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ពីក្រោយ​ពេញទំហឹង ខណៈ​ម៉ូតូ​នោះ​កំពុង​ឈប់​រង់ចាំ​ភ្លើងស្តុប​ពណ៌​ក្រហម បណ្ដាល​ឱ្យ​ឆេះ​សន្ធោសន្ធៅ និង​អ្នក​បើកបរ​រថយន្ត​បាន​រត់​គេច​ខ្លួន​បាត់។

គ្រោះថ្នាក់ចរាចរណ៍

ឧប្បត្តិហេតុ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០២៦ នៅ​តាម​មហាវិថី​ស៊ីជីនពីង ត្រង់​ចំណុច​ភ្លើងស្តុប​គងនយ ស្ថិត​ក្នុង​សង្កាត់​គងនយ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

គ្រោះថ្នាក់ចរាចរណ៍

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច បុរស​២​នាក់​ជិះ​ម៉ូតូ​ហុងដាឌ្រីម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្ដាល 1P-8457 បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ដល់​ភ្លើងស្តុប​ក្រហម​ក៏​ឈប់​រង់ចាំ ស្រាប់​តែ​រថយន្ត​ដឹក​ស្វាយ​បើក​មក​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង។

អ្នក​ជិះ​ម៉ូតូ​ខាងក្រោយ​មើល​ឃើញ​ទាន់​ក៏​លោត​ចេញ​រង​របួស​ស្រាល រីឯ​អ្នកបើកបរ​ម៉ូតូ​ត្រូវ​បុក​ខ្ទាត​ផ្ទប់​ថ្នល់​រង​របួស​ធ្ងន់​ធ្ងរ។

គ្រោះថ្នាក់ចរាចរណ៍

រថយន្ត​បាន​អូស​ម៉ូតូ​ជាប់​ក្រោម​ចម្ងាយ​ប្រមាណ​ជាង​១០០​ម៉ែត្រ បណ្ដាល​ឱ្យ​បែក​ផ្កាភ្លើង​ឆាបឆេះ​ទាំង​រថយន្ត និង​ម៉ូតូ​សន្ធោសន្ធៅ។ ក្បាល​រថយន្ត​សណ្ដោង​និង​ម៉ូតូ​ត្រូវ​ភ្លើង​ឆេះ​ខូចខាត​ទាំងស្រុង។

គ្រោះថ្នាក់ចរាចរណ៍

ក្រោយ​កើត​ហេតុ​អ្នកបើកបរ​រថយន្ត​បាន​ចុះ​រត់​គេច​ខ្លួន​បាត់​ស្រមោល។ កម្លាំង​នគរបាល​ខណ្ឌដង្កោ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ចេញ​ទៅ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ភ្លើង​រលត់​ទៅ​វិញ។

គ្រោះថ្នាក់ចរាចរណ៍

រថយន្ត​នោះ​មាន​កន្ទុយ​រ៉ឺម៉ក​ពាក់​ស្លាក​លេខ​កំពង់ចាម 4A-1254 ចំណែក​ក្បាល​សណ្ដោង​ត្រូវ​ភ្លើង​ឆេះ​ខូច​អស់​មើល​មិនដឹង​ស្លាក​លេខ។ បុរស​របួស​ធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាមៗ។

គ្រោះថ្នាក់ចរាចរណ៍

ក្រោយ​ពេល​កើត​ហេតុ នគរបាល​ចរាចរណ៍​ខណ្ឌដង្កោ បាន​រាយការណ៍​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចុះ​វាស់វែង និង​នាំ​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សា​ទុក​រង់ចាំ​ដោះស្រាយ​តាម​ច្បាប់​នៅ​ពេល​ក្រោយ។

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

administrator

Related Articles