កម្ពុជាប្រគល់ជនជាតិថៃ ៦៣៥នាក់ ពាក់ព័ន្ធការឆបោកទូរស័ព្ទឱ្យថៃវិញ

កម្ពុជាប្រគល់ជនជាតិថៃ ៦៣៥នាក់ ពាក់ព័ន្ធការឆបោកទូរស័ព្ទឱ្យថៃវិញ

បន្ទាយមានជ័យ៖ សមត្ថកិច្ចកម្ពុជាបានប្រគល់-ទទួល និងបញ្ជូនចេញជនជាតិថៃចំនួន ៦៣៥នាក់ (ក្នុងនោះស្រី ៣៥៩នាក់) ដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ទៅឱ្យសមត្ថកិច្ចថៃវិញ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនជាតិថៃត្រូវបានប្រគល់ឱ្យថៃវិញ

នេះបើតាមការប្រកាសរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា ជនជាតិថៃទាំងអស់នេះត្រូវបានបណ្តេញចេញទៅប្រទេសថៃវិញ បន្ទាប់ពីសមត្ថកិច្ចបានបំពេញបែបបទស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ការប្រគល់ជនជាតិថៃ

ការប្រគល់ជនជាតិថៃក្រុមនេះធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងសមត្ថកិច្ចកម្ពុជា និងភាគីថៃ ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមអនឡាញដែលកំពុងកើតមាននៅក្នុងតំបន់។

សមត្ថកិច្ចកម្ពុជា-ថៃសហការ

ប្រតិបត្តិការប្រគល់ជនជាតិថៃ

សូមបញ្ជាក់ថា នេះជាសកម្មភាពប្រកបដោយការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាប និងបណ្តេញជនល្មើសឆ្លងដែនដែលប្រព្រឹត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីព្រះរាជាណាចក្រកម្ពុជា។

ជនជាតិថៃនៅច្រកទ្វារប៉ោយប៉ែត

ការបញ្ជូនជនជាតិថៃ

សមត្ថកិច្ចកម្ពុជា

ប្រតិបត្តិការ Online Scams

ជនជាតិថៃ ៦៣៥នាក់

កិច្ចសហប្រតិបត្តិការកម្ពុជា-ថៃ

administrator

Related Articles