ប៉ុស្តិ៍នគរបាល៣ច្រកទ្វារ បណ្តេញជនបរទេសជាង២ពាន់នាក់វិលត្រឡប់ស្រុកកំណើតវិញ ក្នុងរយៈពេល១០ថ្ងៃ

ប៉ុស្តិ៍នគរបាល៣ច្រកទ្វារ បណ្តេញជនបរទេសជាង២ពាន់នាក់វិលត្រឡប់ស្រុកកំណើតវិញ ក្នុងរយៈពេល១០ថ្ងៃ

រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ក្នុងរយៈពេល ១០ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ កម្ពុជាបានបណ្តេញជនបរទេសខុសច្បាប់សរុបចំនួន ២,៦៧១នាក់ ក្នុងនោះមានស្ត្រី ៥៨៥នាក់ មកពី ២៩សញ្ជាតិ ឱ្យវិលត្រឡប់ទៅកាន់ស្រុកកំណើតវិញ។

ការបណ្តេញជនបរទេស

ការបណ្តេញនេះធ្វើឡើងតាមរយៈប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិចំនួន៣គឺ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។ ក្នុងចំណោមនោះ មានជនជាតិចិន ៣០៦នាក់ និងជនជាតិថៃ ៦៣៥នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្តេញចេញ។

ជនបរទេសខុសច្បាប់

ជនបរទេសទាំងនេះត្រូវបានបណ្តេញចេញដោយសារបទល្មើសផ្សេងៗដូចជា៖ ការលួចឆ្លងដែន ការបន្លំឯកសារក្លែងក្លាយ ការស្នាក់នៅគ្មានលិខិតឆ្លងដែន ការចាប់ជំរិតទារប្រាក់ ការប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ (QR Code ក្លែងក្លាយ) ការឆបោកតាមប្រព័ន្ធអនឡាញ ការធ្វើការងារខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត។

ប្រតិបត្តិការបណ្តេញជនបរទេស

ការបណ្តេញចេញនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការទទួលការដឹកនាំតម្រង់ទិសយ៉ាងមុតមាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា។

ការត្រួតពិនិត្យជនបរទេស

ការត្រួតពិនិត្យអត្តសញ្ញាណ

សូមបញ្ជាក់ថា ការបណ្តេញនេះគឺធ្វើឡើងដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែង ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ព្រមទាំងជួយសង្គ្រោះជនរងគ្រោះដែលត្រូវបានបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។

ជនបរទេសកំពុងរង់ចាំបណ្តេញ

ការគ្រប់គ្រងជនបរទេស

ការត្រួតពិនិត្យឯកសារ

ការបណ្តេញជនបរទេសតាមច្រកទ្វារ

ប្រតិបត្តិការសន្តិសុខ

ការប្រគល់ជនបរទេស

អត្ថបទ៖ អ៊ាង ប៊ុនរិទ្ធ | កែសម្រួល៖ សារ៉ា ចន្ទ

administrator

Related Articles