ខ្យល់ព្យុះ និងភ្លៀងធ្លាក់ទឹកកកបោកបក់បំផ្លាញផ្ទះ៣៥០ខ្នងនៅវៀតណាមខាងជើង

ខ្យល់ព្យុះ និងភ្លៀងធ្លាក់ទឹកកកបោកបក់បំផ្លាញផ្ទះ៣៥០ខ្នងនៅវៀតណាមខាងជើង

វៀតណាម ៖ គ្រោះធម្មជាតិដ៏សាហាវមួយ ដែលរួមមានខ្យល់ព្យុះ និងភ្លៀងធ្លាក់ទឹកកក បានវាយប្រហារខេត្តភាគខាងជើងនៃប្រទេសវៀតណាម កាលពីរាត្រីថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ បណ្តាលឱ្យខូចខាតផ្ទះសម្បែងជាង ៣៥០ខ្នង។

តាមការផ្សាយរបស់ VN Express ព្យុះនេះបានបោកបក់យ៉ាងខ្លាំងក្លាទៅលើខេត្តចំនួន ៦ គឺ Dien Bien, Lai Chau, Lao Cai, Tuyen Quang, Phu Tho, Thai Nguyen និងរួមទាំងទីក្រុងហាណូយផងដែរ។

ខ្យល់ព្យុះបំផ្លាញផ្ទះនៅវៀតណាម

ជាសំណាងល្អ ព្យុះនេះមិនបានបណ្តាលឱ្យមនុស្សបាត់បង់ជីវិតទេ ប៉ុន្តែបានបង្ករបួសចំនួន ៥នាក់ និងបំផ្លាញផ្ទះសម្បែងអស់ ៣៥០ខ្នង។ ខេត្ត Thai Nguyen ត្រូវបានគេរាយការណ៍ថាជាខេត្តរងគ្រោះធ្ងន់ធ្ងរជាងគេ។

ក្រៅពីការខូចខាតផ្ទះសម្បែង ព្យុះក៏បានបង្កការខូចខាតដល់សាលារៀន និងសំណង់នានាជាច្រើន ព្រមទាំងបោកផ្តួលបង្គោលភ្លើង បណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនផងដែរ។

យោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករឧតុនិយម និងជលសាស្ត្រវៀតណាម ព្យុះនេះកើតឡើងដោយសារម៉ាស់ខ្យល់ត្រជាក់ដែលរុញច្រានសម្ពាធទាបឱ្យថយចុះនៅប៉ែកខាងជើង៕

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles