លោក ត្រាំ សារភាពខ្លួនឯង៖ កងទ័ពជើងទឹកអាមេរិកធ្វើសកម្មភាព«ដូចចោរសមុទ្រ»រឹបអូសនាវាអ៊ីរ៉ង់

លោក ត្រាំ សារភាពខ្លួនឯង៖ កងទ័ពជើងទឹកអាមេរិកធ្វើសកម្មភាព«ដូចចោរសមុទ្រ»រឹបអូសនាវាអ៊ីរ៉ង់

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល នៅថ្ងៃទី១ ខែឧសភា នៅពេលដែលលោកបានប្រៀបធៀបសកម្មភាពកងទ័ពជើងទឹកអាមេរិក ដែលកំពុងរឹបអូសនាវានៅច្រកសមុទ្រអ៊ីរ៉ង់ ទៅនឹង «ចោរសមុទ្រ» ដោយសារតែការរកប្រាក់ចំណេញយ៉ាងច្រើនពីទំនិញ និងប្រេងដែលបានរឹបអូស។

រូបភាពពាក់ព័ន្ធ

លោកត្រាំ បានលើកឡើងយ៉ាងចំហថា៖ «យើងបានគ្រប់គ្រងនាវា គ្រប់គ្រងទំនិញ និងគ្រប់គ្រងប្រេង។ វាជាអាជីវកម្មដែលចំណេញច្រើនណាស់! យើងគឺដូចជាចោរសមុទ្រអីចឹង! ប៉ុន្តែយើងមិនមែនកំពុងនិយាយលេងសើចនោះទេ»។

ជាក់ស្ដែង នាវាដឹកទំនិញ និងនាវាដឹកប្រេងរបស់អ៊ីរ៉ង់ជាច្រើនគ្រឿង ត្រូវបានកងទ័ពអាមេរិករឹបអូស បន្ទាប់ពីចាកចេញពីកំពង់ផែអ៊ីរ៉ង់ ព្រមទាំងនៅក្នុងដែនទឹកអាស៊ីផងដែរ។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោកត្រាំ បានទទួលការថ្កោលទោសយ៉ាងខ្លាំង ជាពិសេសបន្ទាប់ពីលោកធ្លាប់បានគំរាមកំហែងបំផ្លាញអរិយធម៌ទាំងស្រុងរបស់អ៊ីរ៉ង់ កាលពីខែមេសា។ អ្នកជំនាញអាមេរិកជាច្រើនបានចាត់ទុកថា ការវាយប្រហាររបស់អាមេរិកលើអ៊ីរ៉ង់ អាចជា «ឧក្រិដ្ឋកម្មសង្គ្រាម» ប្រសិនបើកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល៕

អត្ថបទ៖ សាង ស្រីល័ក្ខ

administrator

Related Articles