ត្រាំ​​ប្រើ​អំណាច​ពិសេស​លក់​សព្វាវុធ​ជាង ៨.៦ ពាន់លានដុល្លារ​ទៅ​អ៊ីស្រាអែល​និង​ឈូងសមុទ្រ​ មិន​ឆ្លង​សភា

ត្រាំ​​ប្រើ​អំណាច​ពិសេស​លក់​សព្វាវុធ​ជាង ៨.៦ ពាន់លានដុល្លារ​ទៅ​អ៊ីស្រាអែល​និង​ឈូងសមុទ្រ​ មិន​ឆ្លង​សភា

រដ្ឋបាល​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ​ បាន​រំលង​ការពិនិត្យឡើងវិញ​របស់​សភាអាមេរិក​ ដើម្បីអនុម័តការលក់​សម្ភារៈយោធា​តម្លៃ​សរុប​ជាង ៨.៦ប៊ីលាន​ដុល្លារ​ដល់អ៊ីស្រាអែល កាតា គុយវ៉ែត និងអារ៉ាប់រួម​ នាពេល​ថ្មីៗ​នេះ​។

យោងតាម​ភ្នាក់ងារ​សារព័ត៌មាន​រ៉យ​ទ័រ​ នៅ​ថ្ងៃ​ទី​០២ ខែ៥ ឆ្នាំ​២០២៦ ការប្រកាសរបស់​ក្រសួង​ការ​បរទេស​ កាល​ពី​ថ្ងៃសុក្រ​​បានកើតឡើង​ពេល​សង្គ្រាមរបស់​សហរដ្ឋ​អាមេរិក​និងអ៊ីស្រាអែលប្រឆាំង​នឹងអ៊ីរ៉ង់ ក្នុង​រយៈពេលប្រាំបួនសប្តាហ៍​ចាប់​តាំង​ពី​ការចាប់ផ្តើម​និងជាងបីសប្តាហ៍​ចាប់តាំងពីបទឈប់បាញ់ដ៏ផុយ​ស្រួយបានចូលជាធរមាន។

ការ​សម្រេចចិត្តរបស់ប្រធានាធិបតី លោក ត្រាំ បាន​បង្កើនល្បឿន​សមត្ថភាពការពារជាតិទៅកាន់​តំបន់នោះ​ អំឡុងពេល​នៃអស្ថិរភាព​គួរ​ឱ្យកត់សម្គាល់។

ដោយ​ឡែក រដ្ឋ​មន្ត្រីការបរទេស​ លោក​ Marco Rubio បាន​កំណត់ថា៖ « មាន​អាសន្ន​ដែលតម្រូវឱ្យមានការលក់ជាបន្ទាន់​ដល់ប្រទេសទាំងនោះ​ ដែល​លើកលែងតម្រូវការពិនិត្យឡើងវិញ​តាម​ស្តង់​ដារ​របស់​សភា​»។

រូបភាពពាក់ព័ន្ធ

ការ​អនុម័តទាំងនោះ​រួមមានការលក់ប្រព័ន្ធការពារមីស៊ីល​ Patriot ឡើងវិញ​ សម្រាប់យោធាទៅកាន់ប្រទេសកាតា មានតម្លៃ ៤.០១ ប៊ីលានដុល្លារ និងប្រព័ន្ធ​អាវុធសម្លាប់​ដោយ​ភាពជាក់លាក់​ខ្ពស់ (APKWS) មានតម្លៃ ៩៩២.៤ លានដុល្លារ។

គួរ​បញ្ជាក់​ថា ការលក់នេះ​ក៏រួមបញ្ចូលទាំងប្រព័ន្ធ​បញ្ជាការប្រយុទ្ធ​រួម​បញ្ចូលគ្នាសម្រាប់ប្រទេសគុយវ៉ែតមានតម្លៃ ២.៥ ប៊ីលានដុល្លារ និង APKWS សម្រាប់​ប្រទេសអ៊ីស្រាអែលក្នុងតម្លៃ ៩៩២.៤ លានដុល្លារ​។ ក្រសួងការបរទេស​ក៏បានអនុម័តការ​លក់ APKWS ទៅ​ឱ្យប្រទេស​អារ៉ាប់រួម ក្នុងតម្លៃ ១៤៧.៦លានដុល្លារ​ផង​ដែរ​។

សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបាន​វាយប្រហារអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ ជំរុញឱ្យមានការវាយប្រហារសងសឹកលើ​អ៊ីស្រាអែលនិង​រដ្ឋឈូង​សមុទ្រដែល​មានមូលដ្ឋានទ័ពអាមេរិក។ ខណៈទីក្រុងវ៉ាស៊ីនតោនបានប្រឈមនឹងការត្រួតពិនិត្យយ៉ាង​ម៉ត់ចត់​លើទំនាក់ទំនងយោធារបស់ខ្លួន​ជាមួយប្រទេសគុយវ៉ែត អារ៉ាប់រួម និងកាតា​ រដ្ឋបាល​នេះ​បាន​រក្សាការគាំទ្រដល់សម្ព័ន្ធមិត្តរបស់ខ្លួន។

ការ​សម្រេចចិត្តរបស់​ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក​​ផ្តល់អាទិភាពដល់ស្ថិរភាព​ក្នុង​តំបន់ជាង​ពេលវេលា​ត្រួតពិនិត្យតាម​ស្តង់ដារប្រទេស​ខ្លួន​៕

ប្រែសម្រួល៖ ណឺ មិនា

administrator

Related Articles