តន្ត្រី​ភ្ជាប់​បេះដូង! ខាត់ សុឃីម និង គី សាវីន ប្រសព្វ​សំឡេង​ក្នុង Acoustic Lounge: The Legends

តន្ត្រី​ភ្ជាប់​បេះដូង! ខាត់ សុឃីម និង គី សាវីន ប្រសព្វ​សំឡេង​ក្នុង Acoustic Lounge: The Legends

Acoustic Lounge

រាជធានីភ្នំពេញ ៖ កម្មវិធី “Acoustic Lounge: The Legends” នាំមកនូវជំនួបដ៏វិសេសវិសាលរវាងកំពូលតារាចម្រៀងពហុជំនាញ អ្នកនាង ខាត់ សុឃីម និងតារាចម្រៀងសំឡេងស្រទន់ លោក គី សាវីន។ នេះមិនត្រឹមតែជាការច្រៀងរួមគ្នាប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរួមបញ្ចូលគ្នានៃភាពប៉ិនប្រសប់របស់សិល្បករជើងចាស់ និងសមត្ថភាពរបស់សិល្បករជំនាន់ក្រោយ។

Khmer Music Legends

កម្មវិធីនេះមានគោលបំណងច្បាស់លាស់ក្នុងការ “តភ្ជាប់ជំនាន់” ដោយរំលេចនូវភាពស្រស់ស្អាតនៃមរតកចម្រៀងខ្មែរពីអតីតកាល ព្រមទាំងនាំមកនូវការជួបជុំគ្នាជាប្រវត្តិសាស្ត្ររវាងសិល្បករជើងចាស់ និងជំនាន់ក្រោយ។

Cambodia Music Collaboration

ក្រោមការឧបត្ថម្ភពី Cambodia Lite និង Cambodia Cola ព្រមទាំងខ្មែរ ប៊ែវើរីជីស ជាម្ចាស់ឧបត្ថម្ភធំ កម្មវិធីនេះផ្តោតលើការថែរក្សាមរតកជាតិ និងលើកកម្ពស់តម្លៃសិល្បករក្នុងស្រុក។

ជាកាដូពិសេសសម្រាប់ទិវាអ្នកម្តាយខាងមុខ សិល្បករទាំងពីរនឹងនាំមកនូវផ្ទាំងទស្សនីយភាពដែលសម្រិតសម្រាំងជាពិសេស ដើម្បីបង្ហាញពីសេចក្តីគោរព និងការដឹងគុណចំពោះមាតាគ្រប់រូប។ សូមរីករាយជាមួយបទចម្រៀងពីរោះៗរៀងរាល់ថ្ងៃអាទិត្យ ម៉ោង ៧ ល្ងាច និងការជជែកពិភាក្សារៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ៧ ល្ងាច នៅលើទំព័រផ្លូវការ Cambodia Lite និង Allday Music។

ទស្សនាវីដេអូចម្រៀងខ្លីរបស់អ្នកនាង ខាត់ សុឃីម និង លោក គី សាវីន តាមតំណភ្ជាប់៖ https://www.facebook.com/share/v/18MtZiDfts/?mibextid=wwXIfr ៕ អត្ថបទសហការ

administrator

Related Articles