រកឃើញថ្មីៗ! គេចាក់ថ្មរំលោភច្រាំងស្ទឹងព្រែកត្នោតខាងត្បូង ទ្វារទឹករលាំងជ្រៃ ក្រោយបុណ្យចូលឆ្នាំខ្មែរ

រកឃើញថ្មីៗ! គេចាក់ថ្មរំលោភច្រាំងស្ទឹងព្រែកត្នោតខាងត្បូង ទ្វារទឹករលាំងជ្រៃ ក្រោយបុណ្យចូលឆ្នាំខ្មែរ

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ទ្វារទឹករលាំងជ្រៃ បានប្រទះឃើញដុំថ្មតូចធំជាច្រើន ត្រូវបានគេយកមកចាក់រំលោភយកច្រាំងស្ទឹងព្រែកត្នោត ដើម្បីយកធ្វើជាកម្មសិទ្ធិឯកជន ដោយមិនខ្លាចញញើតច្បាប់ឡើយ។ ទីតាំងនេះស្ថិតនៅក្នុងភូមិអន្លង់ធម្ម ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

រូបភាពទី១

បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋ ការចាក់ថ្មរំលោភយកច្រាំងស្ទឹងនេះ ធ្វើឡើងក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរថ្មីៗនេះ។ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ អ្នកយកព័ត៌មានបានចុះទៅផ្តិតយករូបភាពឃើញថា អ្នកមានលុយមានអំណាចនោះបានផ្អាកសកម្មភាពចាក់ថ្មហើយ តែមិនទាន់ដឹងថា អាជ្ញាធរមានវិធានការបែបណានោះទេ។

រូបភាពទី២

មជ្ឈដ្ឋានមហាជនលើកជាចម្ងល់ថា ប្រហែលជាឲ្យតែមានលុយគឺមានអ្វីៗទាំងអស់ បើទោះបីជារំលោភយកចំណីច្រាំងស្ទឹងក៏ដោយ ក៏នៅតែអាចធ្វើបានដែរ។ ពាក់ព័ន្ធនឹងករណីនេះ អ្នកយកព័ត៌មានបានទំនាក់ទំនងទៅលោក ញ៉ាំង ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ។

រូបភាពទី៣

លោកបានប្រាប់ឲ្យដឹងថា លោកបានចុះទៅពិនិត្យ និងបានហាមឃាត់រួចហើយ។ នៅថ្ងៃច័ន្ទខាងមុខ ក្រុមការងារស្រុកនឹងចុះទៅពិនិត្យបន្ថែមទៀត ដើម្បីសួរនាំរកមើលប្លង់ដី និងធ្វើលិខិតដើម្បីផ្អាក។

រូបភាពទី៤

រូបភាពទី៥

រូបភាពទី៦

រូបភាពទី៧

រូបភាពទី៨

រូបភាពទី៩

រូបភាពទី១០

រូបភាពទី១១

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព។

administrator

Related Articles