លោក​ត្រាំ​បង្ហើប​លទ្ធផល​វិជ្ជមាន​ក្នុង​ការ​ចរចា​ជាមួយ​អ៉ីរ៉ង់ និង​ប្រកាស​ជួយ​សង្គ្រោះ​នាវា​ជាប់​គាំង

លោក​ត្រាំ​បង្ហើប​លទ្ធផល​វិជ្ជមាន​ក្នុង​ការ​ចរចា​ជាមួយ​អ៉ីរ៉ង់ និង​ប្រកាស​ជួយ​សង្គ្រោះ​នាវា​ជាប់​គាំង

ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់​ត្រាំ​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី៣ ឧសភា​ថា សហរដ្ឋអាមេរិក​និង​អ៉ីរ៉ង់​បាន​ពិភាក្សា​គ្នា​ដ៏​វិជ្ជមាន​បំផុត ដែល​អាច​ឈាន​ទៅ​រក​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​គ្រប់​ភាគី។ លោក​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម Truth Social ថា តំណាង​របស់​លោក​បាន​ពិភាក្សា​ប្រកបដោយ​ផ្លែផ្កា ហើយ​អាច​ទម្លាយ​ផ្លូវ​ទៅ​រក​លទ្ធផល​វិជ្ជមាន​បំផុត។

លោកត្រាំ

បទឈប់បាញ់​នៅ​តែ​ជា​ធរមាន​តាំងពី​ថ្ងៃ​ទី៨ មេសា​ បន្ទាប់​ពី​ការ​វាយប្រហារ​រយៈពេល​ជិត​៤០​ថ្ងៃ​របស់​អាមេរិក​និង​អ៉ីស្រាអែល​ប្រឆាំង​អ៉ីរ៉ង់។ លោក​ត្រាំ​ក៏​បាន​ប្រកាស​ថា កងម៉ារីន​អាមេរិក​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី៤ ឧសភា​ អមការពារ​នាវា​របស់​ប្រទេស​ទី៣​ដែល​ជាប់​គាំង​នៅ​ច្រកសមុទ្រ​ហ័រមូស។

នាវាចរណ៍

លោក​បញ្ជាក់​ថា នេះ​គឺ​ដើម្បី​សន្តិភាព​ក្នុង​តំបន់​មជ្ឈិមបូព៌ា និង​សហរដ្ឋអាមេរិក។ យោងតាម​ក្រុមហ៊ុន​តាមដាន​នាវាចរណ៍ AXSMARINE គិតត្រឹម​ថ្ងៃ​ទី២៩ មេសា​ មាន​នាវា​ពាណិជ្ជកម្ម​ដល់ទៅ​៩១៣​គ្រឿង​នៅ​ឈូងសមុទ្រ​ពែរ្ស៍។ លោក​ត្រាំ​ព្រមាន​ថា បើ​ប្រតិបត្តិការ​នេះ​ត្រូវ​រាំងស្ទះ នឹង​ត្រូវ​ដោះស្រាយ​ដោយ​កម្លាំង៕

administrator

Related Articles