ជីវិត និងសង្គម

រថយន្ត​ដឹក​ស្វាយ​បុក​ម៉ូតូ​ចាំ​ភ្លើង​ក្រហម ឆេះ​សន្ធោសន្ធៅ អ្នក​បើក​រត់​គេច​ខ្លួន​បាត់

រាជធានី​ភ្នំពេញ៖ រថយន្ត​យីឌុប​ដឹក​ផ្លែស្វាយ​១​គ្រឿង បាន​បើក​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ពីក្រោយ​ពេញទំហឹង ខណៈ​ម៉ូតូ​នោះ​កំពុង​ឈប់​រង់ចាំ​ភ្លើងស្តុប​ពណ៌​ក្រហម បណ្ដាល​ឱ្យ​ឆេះ​សន្ធោសន្ធៅ និង​អ្នក​បើកបរ​រថយន្ត​បាន​រត់​គេច​ខ្លួន​បាត់។ ឧប្បត្តិហេតុ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០២៦ នៅ​តាម​មហាវិថី​ស៊ីជីនពីង ត្រង់​ចំណុច​ភ្លើងស្តុប​គងនយ ស្ថិត​ក្នុង​សង្កាត់​គងនយ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។ តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច បុរស​២​នាក់​ជិះ​ម៉ូតូ​ហុងដាឌ្រីម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្ដាល…

បោសសម្អាត Online Scams បុរីសានកូ៖ សមត្ថកិច្ចឃាត់ជនបរទេសលាក់ខ្លួនក្នុងបន្ទប់បាន២នាក់បន្ថែម

បន្ទាយមានជ័យ៖ ប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅបុរីសានកូ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ បានទទួលជោគជ័យយ៉ាងត្រចះត្រចង់។ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានធ្វើការបោសសម្អាតជាស្ថាពរ ដោយបានរកឃើញ និងឃាត់ខ្លួនជនជាតិចិន…

កម្ពុជាប្រគល់ជនជាតិថៃ ៦៣៥នាក់ ពាក់ព័ន្ធការឆបោកទូរស័ព្ទឱ្យថៃវិញ

បន្ទាយមានជ័យ៖ សមត្ថកិច្ចកម្ពុជាបានប្រគល់-ទទួល និងបញ្ជូនចេញជនជាតិថៃចំនួន ៦៣៥នាក់ (ក្នុងនោះស្រី ៣៥៩នាក់) ដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ទៅឱ្យសមត្ថកិច្ចថៃវិញ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នេះបើតាមការប្រកាសរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា…

ជនជាតិចិន ១៧៣នាក់ ត្រូវបណ្ដេញចេញពីកម្ពុជា ក្រោយរកឃើញពាក់ព័ន្ធការងារខុសច្បាប់ និងឆបោកតាមអនឡាញ

រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយស្ថានទូតចិន បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ១៧៣នាក់ (ក្នុងនោះស្រី ១៣នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។ ការបណ្តេញចេញនេះ ធ្វើឡើងនៅថ្ងៃទី៣០ ខែមេសា ឈានចូលថ្ងៃទី១ ខែឧសភា…

ប៉ុស្តិ៍នគរបាល៣ច្រកទ្វារ បណ្តេញជនបរទេសជាង២ពាន់នាក់វិលត្រឡប់ស្រុកកំណើតវិញ ក្នុងរយៈពេល១០ថ្ងៃ

រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ក្នុងរយៈពេល ១០ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ កម្ពុជាបានបណ្តេញជនបរទេសខុសច្បាប់សរុបចំនួន ២,៦៧១នាក់ ក្នុងនោះមានស្ត្រី ៥៨៥នាក់ មកពី ២៩សញ្ជាតិ ឱ្យវិលត្រឡប់ទៅកាន់ស្រុកកំណើតវិញ។ ការបណ្តេញនេះធ្វើឡើងតាមរយៈប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិចំនួន៣គឺ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ…

សម្រុក​បន្ត! កម្ពុជា​បណ្តេញ​ជនជាតិ​ចិន ១៥៦​នាក់ ក្នុង​ករណី​បោកប្រាស់​អនឡាញ​ឆ្លង​ដែន

ភ្នំពេញ៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ​បាន​ឱ្យ​ដឹង​ថា ជនជាតិ​ចិន​សរុប​ចំនួន ១៥៦​នាក់ (ស្រី ១៣​នាក់) ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Online Scams) និង​លួច​ស្នាក់នៅ​ធ្វើការ​ខុសច្បាប់ ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​នៅ​ថ្ងៃទី៣០ ខែមេសា ឈាន​ចូល​ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នេះ។ ការ​បណ្តេញ​នេះ​ធ្វើឡើង​ក្រោម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា…

រឿងអី! ថ្នាំលើសសម្ពាធឈាម Deovan ត្រូវក្រសួងសុខាភិបាលដកហូតជាបន្ទាន់ ដោយសារគុណភាពអន់គ្រោះថ្នាក់ដល់អាយុជីវិត

ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងជាបន្ទាន់ ដោយហាមឃាត់មិនឱ្យប្រើប្រាស់ និងចែកចាយថ្នាំព្យាបាលជំងឺលើសសម្ពាធឈាម ឈ្មោះ Deovan ដែលផលិតនៅប្រទេសឥណ្ឌា បន្ទាប់ពីការវិភាគគុណភាពបានរកឃើញថា វាជាឱសថអន់គុណភាព អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់។ យោងតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្រសួងបានរកឃើញថា ក្នុងចំណោមឱសថដែលបានបញ្ជូនទៅវិភាគគុណភាព ឱសថប្រភេទនេះត្រូវបានចាត់ទុកថាជាឱសថអន់គុណភាព ដែលអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពអ្នកជំងឺ។ ឱសថ Deovan…

អ៊ីរ៉ង់​រុញ​សំណើ​ថ្មី​ទៅ​អាមេរិក​តាម​រយៈ​ប៉ាគីស្ថាន ចង់​បញ្ចប់​សង្គ្រាម​ឲ្យ​បាន​ឆាប់

ទីក្រុង​តេអេរ៉ង់៖ រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​ផ្ញើ​សំណើ​ថ្មី​មួយ​ទៀត​ទៅ​កាន់​អាមេរិក​តាម​រយៈ​ប៉ាគីស្ថាន​ដែល​ជា​អន្តរការី ដើម្បី​ជំរុញ​ការ​ចរចា​ឱ្យ​ឈាន​ដល់​ការ​បញ្ចប់​សង្គ្រាម​។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ IRNA ។ ទីភ្នាក់ងារ​នេះ​មិន​បាន​បញ្ចេញ​ព័ត៌មាន​លម្អិត​ពី​សំណើ​នោះ​ទេ ប៉ុន្តែ​ក្រោយ​ពេល​ផ្សព្វផ្សាយ​ភ្លាម តម្លៃ​ប្រេង​ឆៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់​ចុះ​ភ្លាមៗ​។ គេ​មិន​ទាន់​ដឹង​ថា​សំណើ​នេះ​បាន​ទៅ​ដល់​វ៉ាស៊ីនតោន​ហើយ​ឬ​នៅ​ទេ។ ពីមុន​នេះ ប្រេង​ឆៅ​ឡើង​ថ្លៃ​ខ្លាំង​ក្រោយ​មាន​របាយការណ៍​ថា លោក​ត្រាំ​ត្រៀម​កោះ​ប្រជុំ​ដើម្បី​កំណត់​វិធានការ​យោធា​បង្ខំ​អ៊ីរ៉ង់​ឱ្យ​ចូល​តុ​ចរចា។ ដោយ​សារ​ដំណឹង​នេះ អ៊ីរ៉ង់​ក៏​ចាប់​ផ្ដើម​ដាក់​ដំណើរការ​ប្រព័ន្ធ​ការពារ​ដែន​អាកាស និង​ត្រៀម​ផែនការ​ឆ្លើយតប​វិញ បើ​ត្រូវ​វាយ​ប្រហារ។ លោក​ត្រាំ​ធ្លាប់​ថ្លែង​ថា​លោក​មិន​សប្បាយ​ចិត្ត​នឹង​សំណើ​មុន​របស់​អ៊ីរ៉ង់​ដែល​ទាមទារ​ឱ្យ​អាមេរិក​បិទ​បញ្ចប់​ការ​បិទ​ខ្ទប់​ដែន​សមុទ្រ និង​ស្នើ​ចរចា​បញ្ហា​នុយក្លេអ៊ែរ​នៅ​ពេល​ក្រោយ។ អ៊ីរ៉ង់​ចង់​បាន​កិច្ចព្រមព្រៀង​សន្តិភាព​ជាមុន​សិន។…

សោកស្ដាយ! ម្ចាស់កង់បីបាត់ខ្លួន១សប្ដាហ៍ គ្រួសារអស់សង្ឃឹម គ្រូទាយផ្ដេសផ្ដាសថាត្រូវគេសម្លាប់ពន្លិចទឹក

រាជធានីភ្នំពេញ៖ ករណីបុរសជាអ្នករត់ម៉ូតូកង់បីបាត់ខ្លួនយ៉ាងអាថ៌កំបាំង ខណៈម៉ូតូកង់បីរបស់គាត់ត្រូវបានគេប្រទះឃើញដុតកម្ទេចចោលនៅទីវាល បានធ្វើឲ្យក្រុមគ្រួសារកាន់តែព្រួយបារម្ភខ្លាំងឡើងៗ។ រហូតមកដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ មានរយៈពេល១សប្ដាហ៍ហើយ តែពុំទាន់មានតម្រុយអ្វីសោះឡើយ។ តាមក្រុមគ្រួសារបានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ ថុន វិចិត្រ អាយុ៣៣ឆ្នាំ ជាអ្នករត់ម៉ូតូកង់បីប្រចាំនៅម្ដុំផ្សារដីហុយ បានបាត់ខ្លួនតាំងពីវេលាម៉ោងប្រមាណ២រំលងអធ្រាត្រ ចូលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដោយពុំអាចទាក់ទងបាន។…

វេទិកាសន្ទនាសង្គមទិវាពលកម្ម ១ឧសភា៖ កម្មករនិយោជិតជាង១ពាន់នាក់សាទរចូលរួមជាមួយរដ្ឋាភិបាល

រាជធានីភ្នំពេញ៖ កម្មករនិយោជិត សហជីព កសិករ រួមជាមួយសមាគម និងអង្គការសង្គមស៊ីវិល ប្រមាណជាង១ពាន់នាក់ បានបង្ហាញការពេញចិត្តក្នុងការចូលរួមវេទិកានៃកិច្ចសន្ទនាសង្គម អបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ជាមួយរាជរដ្ឋាភិបាល។ វេទិកានេះបានជួយឱ្យកម្មករនិយោជិត និងកសិករ អាចបង្ហាញពីសំណើ និងសំណូមពរបានលឿនរហ័សទៅដល់រាជរដ្ឋាភិបាល ជាងការហែរក្បួនដាក់ញត្តិ ឬឆ្លើយឆ្លងតាមប្រព័ន្ធផ្សព្វផ្សាយ។ លោក…