រឿងអី! ថ្នាំលើសសម្ពាធឈាម Deovan ត្រូវក្រសួងសុខាភិបាលដកហូតជាបន្ទាន់ ដោយសារគុណភាពអន់គ្រោះថ្នាក់ដល់អាយុជីវិត

រឿងអី! ថ្នាំលើសសម្ពាធឈាម Deovan ត្រូវក្រសួងសុខាភិបាលដកហូតជាបន្ទាន់ ដោយសារគុណភាពអន់គ្រោះថ្នាក់ដល់អាយុជីវិត

ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងជាបន្ទាន់ ដោយហាមឃាត់មិនឱ្យប្រើប្រាស់ និងចែកចាយថ្នាំព្យាបាលជំងឺលើសសម្ពាធឈាម ឈ្មោះ Deovan ដែលផលិតនៅប្រទេសឥណ្ឌា បន្ទាប់ពីការវិភាគគុណភាពបានរកឃើញថា វាជាឱសថអន់គុណភាព អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់។

ឱសថ Deovan

យោងតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្រសួងបានរកឃើញថា ក្នុងចំណោមឱសថដែលបានបញ្ជូនទៅវិភាគគុណភាព ឱសថប្រភេទនេះត្រូវបានចាត់ទុកថាជាឱសថអន់គុណភាព ដែលអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពអ្នកជំងឺ។

ឱសថ Deovan ត្រូវបាននាំចូល និងចែកចាយនៅកម្ពុជា ដោយក្រុមហ៊ុន អាហរ័ណ នីហរ័ណ ឱសថ បេ យ កូ មី ឌី ខន ឯ.ក ប៉ុន្តែបានហួសសុពលភាពបញ្ជីការពីក្រសួងតាំងពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ មកម៉្លេះ។

ក្រសួងសុខាភិបាល

ក្រសួងបានបញ្ជាឱ្យក្រុមហ៊ុននេះប្រមូលយកឱសថខាងលើពីឱសថស្ថាន និងគ្រឹះស្ថានលក់ឱសថនានាជាបន្ទាន់ ហើយគ្រប់សេវាលក់ឱសថត្រូវឈប់លក់ជាបន្ទាន់។ ប្រជាពលរដ្ឋគួរឈប់ប្រើប្រាស់ថ្នាំនេះភ្លាមៗ ហើយប្រសិនបើមានរោគសញ្ញាមិនប្រក្រតី សូមទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។

ក្រសួងបានអះអាងថា នឹងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងចំពោះគ្រឹះស្ថានណាដែលនៅតែបន្តលក់ ឬចែកចាយឱសថនេះទៀត។ សូមបញ្ជាក់ថា Deovan គឺជាថ្នាំប្រើប្រាស់សម្រាប់អ្នកជំងឺដែលមានបញ្ហាសម្ពាធឈាមខ្ពស់ និងខ្សោយបេះដូង ដែលអាចប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរប្រសិនបើប្រើថ្នាំអន់គុណភាព។

administrator

Related Articles