ភ្ញាក់ផ្អើល! ពិធីមង្គលការក្លាយជាសមរភូមិ ភ្ញៀវវាយគ្នាដាច់ខ្យល់ សមត្ថកិច្ចឃាត់៣នាក់

ភ្ញាក់ផ្អើល! ពិធីមង្គលការក្លាយជាសមរភូមិ ភ្ញៀវវាយគ្នាដាច់ខ្យល់ សមត្ថកិច្ចឃាត់៣នាក់

ខេត្តកំពង់ស្ពឺ ៖ ពិធីមង្គលការដែលគួរតែពោរពេញទៅដោយភាពសប្បាយរីករាយ បែរជាក្លាយជាហេតុការណ៍រន្ធត់ នៅពេលដែលភ្ញៀវខាងកូនកំលោះ និងភ្ញៀវខាងកូនក្រមុំបានទាស់ពាក្យសម្ដីគ្នា រហូតឈានទៅដល់ការវាយតប់គ្នាយ៉ាងហិង្សា បង្កការភ្ញាក់ផ្អើលពេញពិធីកាលពីយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិឈើទាលក្រោម ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

រូបភាពហេតុការណ៍

តាមប្រភពព័ត៌មានពីនគរបាលស្រុកសំរោងទង បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានកម្មវិធីចូលរោងជ័យរបស់កូនឈ្មោះ លី ហេង អាយុជាង៥០ឆ្នាំ។ លុះដល់ម៉ោងប្រហែល ៩និង៣០នាទីយប់ ភ្ញៀវទាំងពីរភាគីបានទាស់ពាក្យសម្ដីគ្នា ដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយ រួចក៏បានវាយប្រហារគ្នាទៅវិញទៅមក ធ្វើឲ្យភ្ញៀវដទៃទៀតភ្ញាក់ផ្អើលយ៉ាងខ្លាំង។

រូបភាពហេតុការណ៍

ក្រោយពេលកើតហេតុ កម្លាំងនគរបាលស្រុកសំរោងទង បានចុះទៅដល់ទីតាំងភ្លាម និងបានហៅមនុស្សចំនួន០៣នាក់ មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក។ ក្នុងនោះ ភាគីខាងកូនក្រមុំមានឈ្មោះ គល់ បញ្ញា អាយុ២៣ឆ្នាំ (រងរបួសក្បាល) និងឈ្មោះ ឈីន វិសាល អាយុ១៨ឆ្នាំ (រងរបួសដៃ និងក្បាល) រស់នៅភូមិឈើទាលក្រោម។

រូបភាពហេតុការណ៍

ចំណែកភាគីខាងកូនកំលោះ មានឈ្មោះ យ៉ាន់ ចន្ទ្រា អាយុ៣១ឆ្នាំ រស់នៅភូមិពោន ឃុំស្មោងខាងជើង ស្រុកកំចាយមា ខេត្តព្រៃវែង (រងរបួសខ្លួន និងក្បាល) ត្រូវបានកម្លាំងសមត្ថកិច្ចហៅមកសាកសួរផងដែរ។

រូបភាពហេតុការណ៍

នគរបាលស្រុកសំរោងទង បានបន្តឲ្យដឹងថា ក្រោយពីឃាត់ខ្លួនទាំង០៣នាក់ខាងលើរួច សមត្ថកិច្ចបានប្រគល់ជូនការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕

administrator

Related Articles