រន្ធត់! រត់កង់បីចាប់រំលោភក្មេងស្រីអាយុ៦ឆ្នាំ ពេលប្រពន្ធមិននៅផ្ទះ ម្ដាយមីងដឹងរឿងប្ដឹងនគរបាលចាប់ខ្លួនភ្លាមៗ

រន្ធត់! រត់កង់បីចាប់រំលោភក្មេងស្រីអាយុ៦ឆ្នាំ ពេលប្រពន្ធមិននៅផ្ទះ ម្ដាយមីងដឹងរឿងប្ដឹងនគរបាលចាប់ខ្លួនភ្លាមៗ

រាជធានីភ្នំពេញ៖ ស្ត្រីជាមេការហាងខារ៉ាអូខេម្នាក់ ដោយសារតែជាប់រវល់ការងារ ក៏បានយកក្មួយស្រីរបស់ខ្លួន ដែលទើបតែមានអាយុត្រឹមតែ៦ឆ្នាំប៉ុណ្ណោះ ទៅផ្ញើឲ្យស្ត្រីអ្នកជិតខាងជួយមើលថែ។ ប៉ុន្តែមិននឹកស្មានថា ស្ត្រីជាអ្នកជិតខាងនោះ រកតែមិនបានឃើញប្ដីរបស់ខ្លួនឈ្មោះ ញ៉ឹល ពិសិត ហៅប៉ារចនា អាយុ៣២ឆ្នាំ មុខរបររត់ម៉ូតូកង់បី ចាប់រំលោភក្មេងស្រីរងគ្រោះបានសម្រេចចំនួន២ដងផ្សេងគ្នា។

រូបភាពព័ត៌មាន

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល០៤និង៥០នាទីល្ងាច ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងបន្ទប់ជួលលេខ៩ ភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីនគរបាលបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឪពុកម្ដាយទៅធ្វើការនៅប្រទេសចិន ហើយបានផ្ញើនាងឲ្យនៅជាមួយម្ដាយមីងជាមេការហាងខារ៉ាអូខេ។ ប៉ុន្តែម្ដាយមីងក៏ជាប់រវល់ការងារដែរ ទើបយកក្មួយទៅផ្ញើនឹងប្រពន្ធជនសង្ស័យដោយទុកចិត្តបំផុត។

លុះដល់ថ្ងៃកើតហេតុ ខណៈដែលប្រពន្ធមិននៅផ្ទះ ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភជាបន្តបន្ទាប់២លើក។ ក្រោយមក ម្ដាយមីងសង្កេតឃើញក្មួយស្រីដើរចម្លែកខុសពីធម្មតា ក៏សួរនាំទើបដឹងការពិត។ ស្ត្រីជាម្ដាយមីងបាននាំក្មួយទៅឲ្យគ្រូពេទ្យពិនិត្យ ឃើញមានរបួស ហើយក៏ប្ដឹងនគរបាលប៉ុស្តិ៍កាកាបទី១ឲ្យឃាត់ខ្លួនជនតិរច្ឆាននោះ។

នគរបាលបានបញ្ជូនជនសង្ស័យទៅផ្នែកព្រហ្មទណ្ឌនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕

administrator

Related Articles