នាយករដ្ឋមន្ត្រីជប៉ុន អំពាវនាវឱ្យអាស៊ីពង្រឹងសមត្ថភាពខ្លួនឯង កណ្ដាលបរិបទភូមិសាស្ត្រនយោបាយតានតឹង

នាយករដ្ឋមន្ត្រីជប៉ុន អំពាវនាវឱ្យអាស៊ីពង្រឹងសមត្ថភាពខ្លួនឯង កណ្ដាលបរិបទភូមិសាស្ត្រនយោបាយតានតឹង

ប្រទេសវៀតណាម៖ ក្នុងឱកាសបំពេញទស្សនកិច្ចនៅវៀតណាម នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអ៊ី តាកាអ៊ីជី បានថ្លែងសុន្ទរកថាទៅកាន់ក្រុមនិស្សិតនៅក្រុងហាណូយ កាលពីថ្ងៃទី២ ឧសភា ដោយរំឭកពីការតាំងចិត្តរបស់ជប៉ុនក្នុងការដើរតួនាទីសកម្មបន្ថែមទៀត ក្នុងការកសាងរបៀបរបបអន្តរជាតិផ្អែកលើសេរីភាព ការបើកចំហ និងនីតិរដ្ឋ។

ជប៉ុន-វៀតណាម

ក្នុងពេលកំពុងមានការបង្កើនការប្រកួតប្រជែងគ្នាខាងភូមិសាស្ត្រនយោបាយ និងការជំរុញដល់ការកែប្រែថ្មីខាងបច្ចេកវិទ្យា លោកស្រីប្រមុខរដ្ឋាភិបាលជប៉ុនបានស្នើដល់បណ្ដាប្រទេសអាស៊ីឱ្យពង្រឹងសមត្ថភាពរបស់ខ្លួន ព្រមទាំងឥរិយាបថកំណត់អនាគតរបស់ខ្លួនផ្ទាល់។

ប្រទេសជប៉ុនក៏ដូចជាវៀតណាមដែរ មានការបារម្ភចំពោះការទាមទារដែនដីរបស់ក្រុងប៉េកាំងនៅសមុទ្រចិន និងស្វែងរកទប់ទល់នឹងផលវិបាកនៃនយោបាយពន្ធគយរបស់អាមេរិក ដោយពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខរបស់ពួកគេ។ ប៉ុន្តែវៀតណាមស្វែងរករក្សាទំនាក់ទំនងល្អជាមួយគ្រប់មហាអំណាចពិភពលោក ចំណែកជប៉ុនវិញសម្លឹងឃើញទំនាក់ទំនងរបស់ខ្លួនជាមួយក្រុងប៉េកាំងកាន់តែល្អក់កករខ្លាំងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

គំនិតតំបន់អាស៊ី-ប៉ាស៊ីហ្វិកសេរី និងបើកចំហ ត្រូវបានលើកឡើងជាលើកដំបូងកាលពី១ទសវត្សមុនដោយអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ហើយត្រូវបានដៃគូនិងសម្ព័ន្ធមិត្តជាច្រើនរបស់អាមេរិកប្រកាន់យក ព្រោះចង់ទប់ឥទ្ធិពលចិនក្នុងតំបន់។ ចិនបានបរិហារគំនិតនោះថាជាការប៉ុនប៉ងបិទបាំងការបង្កើនការប្រឈមមុខដាក់គ្នារវាងប្លុក។

ជប៉ុន-វៀតណាម

ក្នុងឱកាសនៃទស្សនកិច្ចលើកដំបូងរបស់លោកស្រីនៅវៀតណាម លោកស្រីនាយករដ្ឋមន្ត្រីជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនានា សំដៅពង្រឹងកិច្ចសហប្រតិបត្តិការខាងសន្តិសុខថាមពល ខ្សែសង្វាក់ផ្គត់ផ្គង់ និងការកែប្រែថ្មី។ ជប៉ុនជាអ្នកផ្ដល់ជំនួយសាធារណៈសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសវៀតណាម និងជាដៃគូពាណិជ្ជកម្មសំខាន់។ កាលពីឆ្នាំទៅមិញ ការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរកើនដល់លើស ៥០ពាន់លានដុល្លារ។

administrator

Related Articles