ព័ត៌មាន​ក្តៅ! កម្ពុជាត្រៀមជួប​អាកាសធាតុ​ក្តៅ​៣៦°C និង​ភ្លៀង​លាយ​ផ្គរ​រន្ទះ​ខ្យល់​កន្ត្រាក់ ៣ថ្ងៃ

ព័ត៌មាន​ក្តៅ! កម្ពុជាត្រៀមជួប​អាកាសធាតុ​ក្តៅ​៣៦°C និង​ភ្លៀង​លាយ​ផ្គរ​រន្ទះ​ខ្យល់​កន្ត្រាក់ ៣ថ្ងៃ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ត្រៀម​ខ្លួន​រួច​ព្រោះ​កម្ពុជា​នឹង​មាន​អាកាសធាតុ​ប្រែប្រួល​ខ្លាំង ចាប់ពីថ្ងៃ​ទី០៦ ដល់​ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ ជាមួយ​សីតុណ្ហភាព​ក្តៅ​ហួតហែង​រហូត​ដល់ ៣៦°C ប៉ុន្តែ​នឹង​មាន​ភ្លៀង​ធ្លាក់​លាយឡំ​ដោយ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ផងដែរ។

អាកាសធាតុកម្ពុជា

បាតុភូត​នេះ​កើតឡើង​ដោយ​សារ​សម្ពាធ​ទាប​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង​មាន​ឥទ្ធិពល​លើ​របប​ខ្យល់មូសុង​ឦសាន ដែល​បក់​មក​លើ​អាង​ទន្លេមេគង្គ និង​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល។ សូម​ប្រជាពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ជាពិសេស​នៅតាម​តំបន់​ដែល​ងាយ​រង​គ្រោះ។

បម្រែបម្រួល​អាកាសធាតុ​តាមតំបន់

១. តំបន់​វាលទំនាប៖ សីតុណ្ហភាព​ចន្លោះ​២៤-៣៦°C ខ្យល់​បក់​ពី​ទិស​បូព៌ និង​អាគ្នេយ៍ ល្បឿន​មធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយ​រៀង ព្រៃវែង តាកែវ កណ្តាល និង​រាជធានី​ភ្នំពេញ អាច​មាន​ភ្លៀង​លាយ​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ គ្របដណ្តប់ ២៥%។

អាកាសធាតុព្យាករណ៍

២. តំបន់​ខ្ពង់រាប៖ សីតុណ្ហភាព​ចន្លោះ​២៥-៣៦°C ខ្យល់​បក់​មក​ពី​ឦសាន និង​បូព៌ ល្បឿន ៣ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះ​វិហារ ក្រចេះ ស្ទឹង​ត្រែង រតនគិរី មណ្ឌលគិរី ដងរែក និង​ក្រវាញ អាច​មាន​ភ្លៀង​លាយ​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ ១៥%។

៣. តំបន់​មាត់សមុទ្រ៖ សីតុណ្ហភាព​២៤-៣៥°C ខ្យល់​បក់​ពី​និរតី និង​អាគ្នេយ៍ ល្បឿន ២ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​បូកគោ អាច​មាន​ភ្លៀង​លាយ​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ ១៥%។ រលក​សមុទ្រ​មាន​កម្ពស់ ០,៥០-១,០០ ម៉ែត្រ។

អាកាសធាតុមាត់សមុទ្រ

សូម​បងប្អូន​ប្រជាពលរដ្ឋ​ត្រៀម​ការពារ​សុវត្ថិភាព​ខ្លួនឯង និង​គ្រួសារ ជៀសវាង​ការ​ឈរ​នៅ​កន្លែង​ចំហ​ពេល​មាន​ផ្គរ​រន្ទះ និង​ពិនិត្យ​មើល​ដំបូល​ផ្ទះ​ឱ្យ​បាន​មាំមួន​ផងដែរ។

administrator

Related Articles