រដូវកាលបៃតងនេះ កុំភ្លេចទៅលេងតំបន់ទេសចរណ៍ទាំង ១១ ក្នុងខេត្តកំពង់ស្ពឺ!

រដូវកាលបៃតងនេះ កុំភ្លេចទៅលេងតំបន់ទេសចរណ៍ទាំង ១១ ក្នុងខេត្តកំពង់ស្ពឺ!

ខេត្តកំពង់ស្ពឺ៖ បើអ្នកធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៤ ប្រមាណ ៥០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ អ្នកនឹងទៅដល់ទីរួមខេត្តកំពង់ស្ពឺ ជាខេត្តដែលសំបូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិ និងសហគមន៍ទេសចរណ៍ជាច្រើន ជាពិសេសក្នុងរដូវកាលបៃតង (Green Season) នេះតែម្តង។

រមណីយដ្ឋានខេត្តកំពង់ស្ពឺ

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ នៅក្នុងខេត្តនេះមានតំបន់ទេសចរណ៍ចំនួន ១១ កន្លែង ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិមិនគួរមើលរំលងឡើយ ក្នុងរដូវកាលបៃតងនេះ រួមមាន៖

តំបន់ទេសចរណ៍ធម្មជាតិ

១- ឧទ្យានជាតិគិរីរម្យ
២- ភ្នំខ្នងផ្សារ
៣- រមណីយដ្ឋាន កសិ-ទេសចរណ៍ ម៉ុង ឬទ្ធី សែនជ័យ
៤- រមណីយដ្ឋាន វីគិរីរម្យ ផាញរីសត
៥- រមណីយដ្ឋាន ឧទ្យានបោះតង់
៦- រមណីយដ្ឋាន ភូមិសិរីមង្គល
៧- រមណីយដ្ឋាន ភូមិដំណាក់ដំរី
៨- សហគមន៍ គោកមានទី (ទឹកធ្លាក់ជ្រាវ)
៩- រមណីយដ្ឋាន ទឹកធ្លាក់ចម្ការក្រូច
១០- សហគមន៍ ទឹកធ្លាក់ចំបក់
១១- ទេទឹកពុះ

ទឹកធ្លាក់ខេត្តកំពង់ស្ពឺ

តំបន់ទេសចរណ៍ និងសហគមន៍ទេសចរណ៍ទាំងអស់នេះ សុទ្ធសឹងជាគោលដៅដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលចូលចិត្តធម្មជាតិ និងចង់គេចផុតពីសម្លេងរំខានក្នុងទីក្រុង។ ជាពិសេសនៅរដូវកាលបៃតង ទេសភាពកាន់តែស្រស់ស្អាត បៃតងរលឹម និងបរិយាកាសពិតជាមនោរម្យ។

ឧទ្យានជាតិគិរីរម្យ

សូមចូលរួមអភិរក្សបរិស្ថាន ស្រឡាញ់ធម្មជាតិ និងកុំទុកដាក់សំរាមនៅតាមតំបន់ទេសចរណ៍។ ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍!

administrator

Related Articles